ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

កម្ពុជាស្នើដល់យោធាអាស៊ានរួមគ្នា​ពង្រឹងបញ្ហាសន្តិសុខ និង​ឧក្រិដ្ឋ​កម្មឆ្លង​ដែន

កម្ពុជាស្នើដល់យោធាអាស៊ានរួមគ្នា​ពង្រឹងបញ្ហាសន្តិសុខ និង​ឧក្រិដ្ឋ​កម្មឆ្លង​ដែន

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ានលើកទី១២ នៅថ្ងៃនេះ លោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា ដែលជាប្រធានកិច្ចប្រជុំ បានស្នើដល់យោធាអាស៊ានរួមគ្នាពង្រឹងបញ្ហាសន្តិសុខ និងឧក្រិដ្ឋកម្មឆ្លងដែន។

កម្ពុជានៅថ្ងៃនេះ បានធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ានលើកទី១២ ដើម្បី ឈានទៅរកកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន នាពេលខាងមុខ ក្រោមមូលបទ «សាមគ្គី ដើម្បីសេចក្តីសុខប្រកបដោយភាពសុខដុម» ដោយកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងកងទ័ព​របស់បណ្តា ​ប្រទេសជា​សមាជិកអាស៊ាន។

ឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា នាយលេខាធិការដ្ឋានសេនាធិការចម្រុះ និងជាប្រធានដឹកនាំ​កិច្ចប្រជុំ បាន​បង្ហាញពីសាមគ្គីភាព ​និងសុឆន្ទៈរបស់កម្ពុជា​ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការកាន់​តែខ្លាំង ​ក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ​ក្នុងការដោះស្រាយ និងឆ្លើយតបទៅនឹងបញ្ហាសន្តិសុខ​សំខាន់ៗនៅក្នុងតំបន់។

ក្នុងនោះសុច្ឆន្ទៈក្នុងសាមគ្គីភាពនេះ ​គឺស្របតាមគោលការណ៍​មជ្ឈិម​អាស៊ាន ​និងអាស៊ាន ដឹកនាំ ក្នុង​ស្ថាបត្យកម្មក្នុងតំបន់។ ​ជាក់ស្តែង «សាមគ្គីភាព» ​មានគោលបំណងបំផុសគំនិត និងលើកទឹក​ចិត្តដល់​ រដ្ឋសមាជិកអាស៊ានទាំងអស់ ​ដោះស្រាយបញ្ហាប្រឈមមុខ ​ដែល​កំពុងការ​គំរាមកំហែង ជា​ពិសេសនៅ ​ក្នុង​កាលៈទេសៈដែល​មាន​ហានិភ័យ​ខ្ពស់​ ដូចជា​ជំងឺ​រាតត្បាត​កូវីដ-១៩។

ឧត្តមសេនីយ៍ទោ បានបង្ហាញពីបញ្ហាមួយចំនួន ​ដែលនៅតែជាក្តីកង្វល់ ​និងស្នើដល់យោធាអាស៊ាន ត្រូ​វរួមគ្នា​ពង្រឹង​នោះ ​គឺបញ្ហាសន្តិសុខ ​និង​ឧក្រិដ្ឋកម្មឆ្លងដែន។

ដោយឡែក​ពាក់ព័ន្ធ​បញ្ហាវិបត្តិកូវីដ-១៩ ​ឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា ​បានបន្តថា​ ក្នុងជួរកង កម្លាំង​ប្រដាប់អាវុធ​ នៃបណ្តាប្រទេស​អាស៊ាន ​មានកាតព្វកិច្ចពង្រឹងកិច្ច​សហប្រតិបត្តិការ និង​ការ​ជួយគ្នា​ទៅវិញទៅមក​ ក្នុងការដោះស្រាយបញ្ហាការរីក​រាលដាល​នៃជំងឺកូវីដ-១៩​ នៅតាមព្រំដែន​រួមគ្នា​ ដើម្បីស៊ើបអង្កេត និង​ទប់ស្កាត់​ការរីក​រាលដាល​បន្ថែមទៀត ​តាមរយៈការ​ចែករំលែក​ព័ត៌មាន ជំនួយ​សម្ភារៈ និងធ្វើបច្ចុប្បន្នភាពចំពោះរបាយការណ៍​អំពី​នីតិវិធី​ នៃ​ការ​ធ្វើ​ចត្តាឡឺស័ក​តាម​ព្រំដែន ជាពិសេស​សម្រាប់ប្រទេស​ ជាប់ព្រំដែនជាប់គ្នា។

តាង​នាម​កង​យោធពល​ខេមរភូមិន្ទ ​នាយឧត្ដមសេនីយ៍ ​បានប្តេជ្ញាចិត្តយ៉ាងមុតមាំ​ចំពោះកិច្ច​សហប្រតិបត្តិការ​របស់​កងកម្លាំងការពារជាតិ ​ក្រោម​វេទិកា​អាស៊ាន ​ដើម្បី​ប្រមូលផ្ដុំគ្នា​ប្រយុទ្ធប្រឆាំង​នឹងជំងឺរាតត្បាតកូវីដ-១៩ ​នៅក្នុងប្រទេស ​និងរដ្ឋនានា ​តាម​រយៈការ​អនុវត្តវិធាន​ការ​សុខាភិបាល និង​ការចែករំលែក ​វ៉ាក់សាំង​ដោយផ្អែក​លើមូលដ្ឋាន​ស្មើគ្នា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |