ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​ទទួល​ការពិនិត្យ​សុខភាព​នៅ​ប្រទេស​ហុង​គ្រី​

ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​ទទួល​ការពិនិត្យ​សុខភាព​នៅ​ប្រទេស​ហុង​គ្រី​

​ហុង​គ្រី​៖ មន្ត្រី​ក្នុងប្រទេស​ហុង​គ្រី​មានការ​ព្រួយបារម្ភ​ថា ​លំហូរ​ជនភៀសខ្លួន​ពី​អ៊ុយ​ក្រែ​ន​អាចបណ្តាលឱ្យមានការ​រាលដាល​ករណី​វីរុស COVID-19 ប៉ុន្តែ​អ្នកស្ម័គ្រចិត្ត​និយាយថា គ្មាន​សញ្ញា​នៃ​ការផ្ទុះឡើង​នៃជំងឺ​ណាមួយ​ដែល​អាចគំរាមកំហែង​នោះទេ​។

សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​បង្ខំ​ឲ្យ​ប្រជាជន​ជាង 2.5លាន​នាក់​ឱ្យ​ស្វែងរក​កន្លែង​ភៀសខ្លួននៅក្នុងប្រទេស​ផ្សេងទៀត ខណៈ​ជម្លោះ​បាន​ឈាន​ចូលដល់​សប្តាហ៍​ទី3 ដោយ​កងទ័ពរុស្ស៊ី​កំពុង​បង្កើនការវាយលុក​របស់​ពួកគេ​។​ ​ហុង​គ្រីជា​ប្រទេស​មាន​ប្រជាជន​រស់នៅ​ប្រមាណ 10លាន​នាក់ បាន​ទទួលយកជនភៀសខ្លួនប្រហែល 240,000នាក់​ពី​អ៊ុយ​ក្រែ​ន​គិត​ត្រឹម​ថ្ងៃអាទិត្យជា​ចំនួន​ខ្ពស់បំផុត​ទី​ពីរ បន្ទាប់ពីប្រទេស​ប៉ូឡូញ​ដែល​បានទទួល​ជនភៀសខ្លួន​ច្រើនជាង 1,5លាន​នាក់​។

រដ្ឋាភិបាល​ហុង​គ្រីជា​អ្នក​រិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​អន្តោប្រវេសន៍ ដែល​បានបដិសេធ​មិន​ទទួលយក​ជនភៀសខ្លួន ​ដែល​ភៀសខ្លួន​ចេញពី​ជម្លោះ​នៅ​កន្លែង​នានា​ដូចជា​អ៊ីរ៉ាក់ និង​ស៊ី​រីបានប្រកាសថា​ ខ្លួន​នឹង​ពង្រីក​ជំនួយ​ដល់​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ទាំងអស់ និង​ប្រជាជន​ប្រទេស​ទី​បីដែល​អាច​បង្ហាញថា ​ពួកគេ​ជា​អ្នករស់នៅ​ស្របច្បាប់នៅ​អ៊ុយ​ក្រែ​ន​មុនពេល​សង្គ្រាម​បានចាប់ផ្តើម​។​ ​ភ្លាមៗ​បន្ទាប់ពី​ការមកដល់​របស់​ជន​ភៀសខ្លួន ពួកគេ​ត្រូវបាន​សួរ​ដោយ​អ្នកស្ម័គ្រចិត្ត​អំពីស្ថានភាព​សុខភាព​។ ជនភៀសខ្លួន​ម្នាក់​ក្នុងចំណោម​ជនភៀសខ្លួន​ ដែល​ទើប​មកដល់​ថ្មីបាន​និយាយថា បច្ចុប្បន្ននេះ​វីរុស COVID-19 គឺជា​រឿង​បន្ទាប់បន្សំ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |