ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

WHO ប្រកាសបញ្ជូនក្រុមជំនាញទៅប្រទេសចិន ដើម្បីស៊ើបរកការពិត

WHO ប្រកាសបញ្ជូនក្រុមជំនាញទៅប្រទេសចិន ដើម្បីស៊ើបរកការពិត

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានសម្រេចចិត្តថា នឹងបញ្ជូនក្រុមអ្នកជំនាញរបស់ខ្លួនទៅកាន់ប្រទេសចិន នៅសប្ដាហ៍ក្រោយនេះ ដើម្បីស៊ើបអង្កេតពីដើមកំណើតវីរុសកូរ៉ូណាថ្មី ដែលបង្កជាជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ COVID-19។ នេះបើតាមសម្តីលោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០។

ប្រមុខអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom បានធ្វើការប្រកាសខាងលើ នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះ។ លោក Tedros បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងអាចប្រយុទ្ធជាមួយវីរុស ឱ្យកាន់តែមានប្រសិទ្ធភាព នៅពេលដែលយើងបានស្គាល់ច្បាស់ពីវីរុស ក្នុងនោះរួមមានទាំងការស្វែងយល់ថា តើវាចាប់កំណើតយ៉ាងដូចម្ដេច… ដូច្នេះយើងនឹងបញ្ជូនក្រុមអ្នកជំនាញ ទៅកាន់ប្រទេសចិន នៅសប្ដាហ៍ក្រោយនេះ ដើម្បីស៊ើបអង្កេតពីដើមកំណើតរបស់វា»។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមន្ត្រីជាន់ខ្ពស់អាមេរិកមួយចំនួន ដោយអះអាងថា COVID-19 គឺលេចធ្លាយចេញពីមន្ទីរពិសោធន៍ក្នុងទីក្រុងវូហាន។ ប៉ុន្តែចិនបានទាត់ចោលការសន្និដ្ឋានបែបនេះ ហើយក្រុមអ្នកវិទ្យាសាស្ត្រជាច្រើនរួមទាំង WHO ក៏ធ្លាប់បានលើកឡើងដែរថា ជំងឺឆ្លងរាតត្បាតសកលមួយនេះមានកំណើតពីធម្មជាតិ។

ការសម្រេចចិត្តជាថ្មីរបស់ WHO ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសកាត់ផ្ដាច់ជំនួយហិរញ្ញវត្ថុ និងដកខ្លួនចេញពីអង្គការ WHO ដោយចោទថា អង្គការអន្តរជាតិមួយនេះគឺជាអាយ៉ងរបស់ចិន។ ទោះជាបែបនេះក្តី ប្រទេសចិនធ្លាប់បានប្រកាសរួចហើយថា ខ្លួនគាំទ្រជានិច្ច ចំពោះការស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូរ៉ូណា ដោយស្ថិតនៅក្រោមយន្តការរបស់ WHO៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |