ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ជួប​ប្រជុំ​ស្ដីពី​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​

ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ជួប​ប្រជុំ​ស្ដីពី​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​

​UN៖ អង្គការសហប្រជាជាតិ​និយាយថា ស្ថាប័ន​មិនអាច​បំពេញតម្រូវការ​របស់​ជន​ស៊ីវិល​រាប់លាន​នាក់ ដែលជាប់​ក្នុង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ននាពេល​បច្ចុប្បន្ននេះ​បានទេ ហើយ​កំពុង​ជំរុញឱ្យមាន​ច្រក​ធ្វើដំណើរសុវត្ថិភាព​សម្រាប់​ប្រជាជន និង​សម្រាប់​ការផ្គត់ផ្គង់​មនុស្សធម៌ដើម្បី​ទៅដល់​តំបន់​ដែលមាន​ជម្លោះ​។

អគ្គលេខាធិការរង​លោក Martin Griffiths បាន​និយាយ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ​ថា ទីក្រុង​ដូចជា Mariupol, Kharkiv, Metropol កំពុងតែ​ត្រូវការ​ជំនួយបន្ទាន់​។​ លោក Griffiths និយាយថា យើង​មិនអាច​បំពេញតម្រូវការ​របស់​ជន​ស៊ីវិលនៅពេលបច្ចុប្បន្ននេះ​បានទេ​។ អង្គការសហប្រជាជាតិ និង​ដៃគូ​របស់ខ្លួន​បានផ្តល់​ស្បៀងអាហារ​ដល់មនុស្សរាប់សែន​នាក់ ហើយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោកកំពុង​បង្កើត​ប្រតិបត្តិការ​ ខ្សែសង្វាក់​ផ្គត់ផ្គង់ដើម្បី​ផ្តល់ស្បៀងអាហារ និង​ជំនួយ​ជា​សាច់ប្រាក់​បន្ទាន់​ដល់​ប្រជាជន ៣-៥​លាន​នាក់​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ជាមួយគ្នានេះអង្គការ​ UNICEF និយាយថា ខ្លួន​បានផ្តល់​សម្ភារៈ​សង្គ្រោះ​ផ្នែក​វេជ្ជសាស្ត្រ​ចំនួន ៤០​តោន​ដើម្បី​បំពេញ​តម្រូវការ​របស់​កុមារ និង​ម្ដាយ​ចំនួន ២.២០០០​នាក់​។ ខណៈ​ប្រជាជន​អ៊ុយ​ក្រែ​ន ១.៧​លាន​នាក់​បាន​ភៀសខ្លួន​ចេញពី​ប្រទេស ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន​លោក Sergiy Kyslytsya បាន​ដាក់​កំហុស​លើ​រុស្ស៊ី​ ចំពោះ​ការ​មិន​បង្កើត​ច្រក​របៀង​មនុស្សធម៌​ឲ្យ​បាន​គ្រប់គ្រាន់៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |