ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

យ៉ាងហោចណាស់ ២២​នាក់​របួស​ក្នុង​ជម្លោះ​អ្នកគាំទ្រ​អំឡុង​ការប្រកួត​បាល់ទាត់​លី​គ​កំពូល​ម៉ិ​ក​ស៊ិ​ក

យ៉ាងហោចណាស់ ២២​នាក់​របួស​ក្នុង​ជម្លោះ​អ្នកគាំទ្រ​អំឡុង​ការប្រកួត​បាល់ទាត់​លី​គ​កំពូល​ម៉ិ​ក​ស៊ិ​ក

​បាល់ទាត់៖ ​យ៉ាងហោចណាស់​មាន​មនុស្ស ២២នាក់​របួស​ក្នុង​ហេតុ​ការ​ណ៍ជម្លោះរវាង​អ្នកគាំទ្រ និង​អ្នកគាំទ្រ​អំឡុង​ការប្រកួត​បាល់ទាត់​លី​គ​កំពូល​ម៉ិ​ក​ស៊ិ​ក​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។​ ​​ការប្រកួត​ក្របខណ្ឌ Liga MX រវាង Queretaro និង Atlas ត្រូវបាន​ផ្អាក​ត្រឹម​នាទី​ទី៦៣ នៅពេល​អ្នកគាំទ្រ​ក្រុម​ទាំង២ ​ផ្ទុះ​កំហឹង​ឈានដល់​អំពើ​ហិង្សា​មកដល់​លើ​ទីលាន​នៃ​កីឡដ្ឋាន La Corregidora​។

​​កីឡាករ​មួយចំនួន​ក៏បាន​ព្យាយាម​រំងាប់​អារម្មណ៍​អ្នកគាំទ្រ​ដែរ មុនពេល​ដែល​កីឡាករ​ទាំងអស់​ត្រូវ​បាន​បញ្ជូន​ចូល​ក្នុង ​ដើម្បី​ការពារ​សុវត្ថិភាព​របស់​ពួកគេ​។​ ​​នគរបាល​ក្នុង​តំបន់​បានឱ្យដឹងថា ក្នុងចំណោម ២២នាក់​របួស​នោះ​មាន ២នាក់​របួសធ្ងន់ និង ៩នាក់​បញ្ជូនទៅ​មន្ទីរពេទ្យ​។ ​​ក្រុម​ភ្ញៀវ Atlas នាំមុខ ១-០ នៅពេលដែល​ការប្រកួត​ត្រូវបាន​ផ្អាក​នោះ​។ ​​ប្រធាន​លី​គ​កំពូល​ម៉ិ​ក​ស៊ិ​ក Liga MX លោក Mikel Arriola បានសម្រេច​ផ្អាក​រាល់​ការប្រកួត​ទាំងអស់​ថ្ងៃអាទិត្យ​ម្សិល​មិញ ហើយ​បន្ថែមថា ​គណៈ​គ្រប់គ្រង​កីឡដ្ឋាន​ក្រុម​ម្ចាស់ផ្ទះ​នឹងត្រូវ​ទទួល​ការពិន័យ​ តាមរយៈ​ភាព​ចន្លោះប្រហោងផ្នែក​សន្តិសុខ​នេះ​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |