ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អនាគត​របស់​ថៅកែ​រុស្ស៊ី Roman Abramovich ស្ថិត​ក្នុង​មន្ទិល ​ក្រោយ​លឺ​ថា​ចង់​លក់​ក្លិប Chelsea ប្រហែល ៣​ពាន់​លាន​ផោន

អនាគត​របស់​ថៅកែ​រុស្ស៊ី Roman Abramovich ស្ថិត​ក្នុង​មន្ទិល ​ក្រោយ​លឺ​ថា​ចង់​លក់​ក្លិប Chelsea ប្រហែល ៣​ពាន់​លាន​ផោន

​បាល់ទាត់៖ ​អនាគត​របស់​មហាសេដ្ឋី​រុស្ស៊ី​លោក Roman Abramovich ក្នុង​ការកាន់កាប់​ក្លិប Chelsea កំពុង​ស្ថិត​ក្នុង​មន្ទិល​ដោយ​បាន​ប្រកាស​លក់​ក្លិប​ក្នុងតម្លៃ​ប្រហែល ៣​ពាន់​លាន​ផោន​។ ​​មហាសេដ្ឋី​ស្វ៊ី​ស​លោក Hansjorg Wyss បាន​ប្រាប់​សារព័ត៌មាន​ស្វ៊ី​ស​មួយ​ថា Abramovich កំពុង​ត្រូវ​ការ​លក់​ក្លិប Chelsea ឱ្យ​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ បន្ទាប់ពី​សភា​អង់គ្លេស​បាន​ចោទប្រកាន់​ពី​អំពើ​ពុករលួយ​របស់​ម​ហា​សេដ្ឋី​រុស្ស៊ី​រូប​នេះ នឹង​ឈាន​ដល់​ការ​ដាក់​ទណ្ឌកម្ម​ផង​ដែរ​។​

​​ការចោទប្រកាន់​ទាំងឡាយ ការ​ចាប់ផ្តើម​ស៊ើបអង្កេត​ពី​បញ្ហា​ពុករលួយ​របស់​លោក Roman Abramovich ធ្វើឡើង​ស្រប​ពេល​ដែល​រុស្ស៊ី​បាន​ចាប់ផ្តើម​វាយលុក​ឈ្លានពាន​ ចូល​ទឹកដី​អ៊ុយ​ក្រែ​ន​ផង​ដែរ​។​ ​​យ៉ាងណាក្តី​ក្លិប​បាល់ទាត់​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​មួយ​នេះ បាន​ធ្វើ​ការ​ច្រានចោល​ភ្លាមៗ​ផង​ដែរ​ពី​ការ​លើកឡើង​ របស់​មហាសេដ្ឋី​ស្វ៊ី​ស​លោក Hansjorg Wyss​។​ ​​សូម​បញ្ជាក់​ថា​ មហាសេដ្ឋី​រុស្ស៊ី​វ័យ ៥៥ឆ្នាំ Roman Abramovich ត្រូវបាន​គេ​ចោទប្រកាន់ថា ​មាន​ទំនាក់ទំនង​ជិត​ស្និត​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin​។ ​មិន​ត្រឹមតែ​លោក Abramovich ទេ សេដ្ឋី​មាន​លុយ​រាប់​ពាន់​លាន​របស់​រុស្ស៊ី​ផ្សេងទៀត ​ក៏​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​អឺរ៉ុប​ផង​ដែរ​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |