ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យពង្រឹងការការពារសុវត្ថិភាព នៅតាមបណ្ដាស្ថានទូត និងស្ថានតំណាងនៅកម្ពុជា

សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យពង្រឹងការការពារសុវត្ថិភាព នៅតាមបណ្ដាស្ថានទូត និងស្ថានតំណាងនៅកម្ពុជា

(ភ្នំពេញ)៖ គ្រាដែលសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន កំពុងតែបន្ដផ្ទុះឡើងមិនទាន់ថមថយនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ បានក្រើនរំលឹក និងណែនាំដល់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងយកចិត្តទុកដាក់ការពារសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ឲ្យបានម៉ឺងម៉ាត់ នៅតាមបណ្ដាស្ថានទូត និងស្ថានតំណាងដែលមាននៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា បើទោះបីសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែនក៏ពិតមែន ប៉ុន្ដែមិនត្រូវមើលស្រាលលើស្ថានការណ៍នោះទេ ពោលខ្លាចក្រែងមានជនឱកាសនិយម ឬឧក្រិដ្ឋជន ដែលអាចនឹងប្រើប្រាស់ស្ថានការណ៍នេះ ធ្វើឲ្យមានបញ្ហាតែម្ដង។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែបនេះថា «យើងចាំបាច់ត្រូវយកចិត្តទុកដាក់ដើម្បីធានានូវសុវត្ថិភាពដល់ស្ថានទូត ស្ថានតំណាង ដែលមានការពាក់ព័ន្ធ ហើយដែលមាននិវេសនដ្ឋាននៅក្នុងប្រទេសកម្ពុជាឲ្យបានជាដាច់ខាត។ យើងមិនត្រូវមើលស្រាលចំពោះជនឱកាសនិយម ឬឧក្រិដ្ឋជន ដែលអាចនឹងប្រើប្រាស់ស្ថានការណ៍នេះ ធ្វើឲ្យមានបញ្ហាដល់ស្ថានទូត ឬស្ថានតំណាង ឬបុគ្គលិក មន្ដ្រីស្ថានទូត ស្ថានតំណាងនោះទេ។ នេះជាបញ្ហាដែលយើងត្រូវយកចិត្តទុកដាក់ដើម្បីការពារ»

សម្ដេចក្រឡាហោម ស ខេង បានអះអាងថា បញ្ហាសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ដែលបានជះឥទ្ធិពលមកដល់កម្ពុជាដំបូងបំផុត គឺទាក់ទងនឹងការឡើងថ្លៃប្រេង ដែលស្នើសុំដល់ប្រជាពលរដ្ឋយោគយល់អធ្យាស្រ័យ ព្រោះនេះមិនមែនជាកត្តាដែលកើតចេញនៅក្នុងប្រទេសកម្ពុជានោះទេ ហើយបណ្ដាប្រទេសផ្សេងគ្នា ក៏បានជួបប្រទះនូវបញ្ហានេះដូចគ្នាផងដែរ។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឲ្យបន្ដយកចិត្តទុកដាក់ ដើម្បីការពារគ្រប់គោលដៅនយោបាយ សេដ្ឋកិច្ច វប្បធម៌ទាំងអស់ដែលមាននៅក្នុងរាជធានីភ្នំពេញ ក៏ជាភារកិច្ចដ៏សំខាន់ ដែលមិនត្រូវមើលស្រាលផងដែរ។

សូមជម្រាបថា សង្គ្រាមឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន បានក្លាយជាប្រធានបទសំខាន់នៅលើពិភពលោក ដោយប្រទេសនានាសម្តែងការព្រួយបារម្ភចំពោះការរីករាលដាលសង្គ្រាម ហើយអំពាវនាវឲ្យមានការអត់ធ្មត់ និងមានកិច្ចសន្ទនា។ ក្នុងសង្គ្រាមរយៈពេលជាងសប្តាហ៍មកនេះ មានមនុស្សរាប់ពាន់នាក់ស្លាប់ ខណៈហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងទីក្រុងធំៗរបស់អ៊ុយក្រែន បានរងការវាយប្រហារស្ទើរខ្ទេចខ្ទាំ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |