ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

តុលាការ​កំពូល​អង្គការ​សហប្រជាជាតិ​នឹង​បើក​សវនាការ​ស្ដីពី​សង្គ្រាម​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី​៧​ ដល់​ថ្ងៃទី៨​ ខែ​មីនា​នេះ​

តុលាការ​កំពូល​អង្គការ​សហប្រជាជាតិ​នឹង​បើក​សវនាការ​ស្ដីពី​សង្គ្រាម​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី​៧​ ដល់​ថ្ងៃទី៨​ ខែ​មីនា​នេះ​

​UN៖ តុលាការ​យុត្តិធម៌​អន្តរជាតិ​ (ICJ)​ បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា​ ខ្លួន​នឹង​ចាប់ផ្ដើម​បើក​សវនាការ​លើកដំបូង​នៃ​សំណុំរឿង​ប្រឆាំង​នឹង​រុស្ស៊ី ជុំវិញ​សង្គ្រាម​របស់​ខ្លួន​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី​៧ មីនា​ខាងមុខនេះ​។

សេចក្ដីថ្លែងការណ៍​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​និយាយ​ថា តុលាការ​កំពូល​របស់​អង្គការ​សហប្រជាជាតិ នឹង​បើក​សវនាការ​ជា​សាធារណៈ​ចំនួន​ ២​ថ្ងៃ​ក្នុង​សំណុំរឿង​ដែល​ត្រូវ​បាន​ដាក់​ជូន​ដោយ​ប្រទេស​អ៊ុយ​ក្រែ​ន ​ដោយ​ចោទប្រកាន់​ក្រុងមូស្គូថា​ បាន​រំលោភ​អនុ​សញ្ញា​ស្ដីពី​អំពើ​ប្រល័យពូជសាសន៍​ឆ្នាំ​១៩៤៨​។​ អនុសញ្ញា​នោះ​និយាយ​ពី​ការទប់ស្កាត់ និង​ការ​ដាក់​ទណ្ឌកម្ម​នៃ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​។

​កាលពី​ថ្ងៃអាទិត្យ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​ប្រកាស​ពី​ពាក្យបណ្ដឹង​របស់​ទីក្រុង​គី​វ ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​សម្រាប់​ទីក្រុង​មូស្គូ ដើម្បី​ទទួលខុសត្រូវ​ចំពោះ​ការ​ផ្ដួចផ្ដើម​គំនិត​នៃ​អំពើ​ប្រល័យពូជសាសន៍ ដើម្បី​បង្ហាញ​អំពី​ភាព​ត្រឹមត្រូវ​នៃ​ការឈ្លានពាន​។​ លោក Zelenskyy បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា យើង​បាន​ស្នើ​ឲ្យ​មានការ​សម្រេច​ចិត្ត​បន្ទាន់​លើ​ប្រទេស​រុស្ស៊ី ដើម្បី​បញ្ឈប់​សកម្មភាពយោធា​នៅ​ពេល​នេះ និង​រំពឹង​ថា​នឹង​ចាប់ផ្ដើម​សំណុំ​រឿង​នេះ​នៅ​សប្ដាហ៍​ក្រោយ​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |