ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

អាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីប្លន់សម្លាប់នៅខេត្តមណ្ឌលគីរី

អាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីប្លន់សម្លាប់នៅខេត្តមណ្ឌលគីរី

ក្រចេះ៖ អាវុធហត្ថខេត្តក្រចេះ ក្រោមបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយលោក ឡុង យឹង មេបញ្ជាការរងទទួលការងារ ព្រហ្មទណ្ឌ បានបើកប្រត្តិបត្តិការឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីឃាត់កម្មគិតទុកជាមុន (ប្លន់សម្លាប់) ស្ត្រីម្នាក់នៅខេត្តមណ្ឌលគីរី។

ប្រតិបត្តការនេះ ធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃ២៧ ខែកុម្ភះ ឆ្នាំ២០២២ ស្ថិតនៅចំនុចអូរថ្មី ​ភូមិអូរពោធិ ឃុំក្បាលដំរី ​ស្រុកសំបូរ ខេត្តក្រចេះ។យោងតាមរបាយការណ៍អាវុធហត្ថខេត្តក្រចេះ បញ្ជាក់ថា ជនសង្ស័យ ឈ្មោះ សិទ្ធ ធាន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិថ្មក្រែ ឃុំថ្មក្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ជាប់ពាក់ព័ន្ធ​ករណី​ឃាតកម្មគិតទុកជាមុន (ប្លន់សម្លាប់) ទៅជនរងគ្រោះ ឈ្មោះ វេង ភា ភេទស្រី អាយុ៥១ឆ្នាំ កាល​ពីវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំនុចភូមិភូមិអង្រ្គង់សែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។

យោងតាមរបាយការណ៍ បញ្ជាក់ទៀតថា ក្រោយពីឃាត់ខ្លួន ​ជនសង្ស័យបានសារភាពថា ខ្លួន​ពិតជាបានសម្លាប់ស្ត្រីរងគ្រោះពិតប្រកដមែន ​ដោយយក​អង្រែបុកគ្រឿងវាយក្បាល ជនរងគ្រោះពីក្រោយចំនួន៥អង្រែទើបជនរងគ្រោះដួលទៅលើដី រួចខ្លួនបានជាន់ពីលើខ្នង ជនរងគ្រោះ យកកាំបិតអារកជនរងគ្រោះពីក្រោយត្រង់ក្រោមត្រចៀក បណ្ដាលឲ្យដាច់ហូរឈាម ស្លាប់ និងកន្លែងកើតហេតុ រួចជនសង្ស័យបានដោះយកគ្រឿង​អលង្ការ​ និងលុយជនរងគ្រោះ រួចរត់គេចខ្លួនតែម្ដង។

ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ច ​បាន​ដកហូត​នូវ​វត្ថុតាង​រួមមាន ម៉ូតូ​មួយគ្រឿង, ខ្សែកចំនួន២ខ្សែ, ​ខ្សែដៃចំនួន២ខ្សែ ,​ចិញ្ចៀន​ចំនួន២វង់ ​ប្រាក់រៀលចំនួន​ ៦០ម៉ឺនរៀល, ប្រាក់បាត១០០បាត និងប្រាក់ដុងចំនួន៥០០០ដុង។

បច្ចុប្បន្ន​ជនសង្ស័យ ​និងវត្ថុតាងខាងលើឃាត់ខ្លួន ​និងរក្សាទុកនៅមន្ទីរស្រាវជ្រាវ និង​បង្រ្កាបបទល្មើស ​នៅអាវុធហត្ថខេត្តក្រចេះ​ ដើម្បី​ចំណាត់​ការតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |