ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រុមសមាជិកបក្សប្រឆាំងតៃវ៉ាន់ ចូលកាន់កាប់អគារសភា និងចោទ លោកស្រីប្រធានាធិបតី Tsai ថា «ផ្តាច់ការ»

ក្រុមសមាជិកបក្សប្រឆាំងតៃវ៉ាន់ ចូលកាន់កាប់អគារសភា និងចោទ លោកស្រីប្រធានាធិបតី Tsai ថា «ផ្តាច់ការ»

(តៃប៉ិ)៖ សមាជិកសភាប្រមាណជាង ២០រូប ដែលមកពីគណបក្សប្រឆាំងដ៏ធំមួយរបស់កោះតៃវ៉ាន់ឈ្មោះ គួមីនតាង ឬហៅកាត់ថា KMT បានចូលកាន់កាប់អគារក្រុមប្រឹក្សានីតិបញ្ញត្តិ (Legislative Yuan) កាលពីយប់អាទិត្យម្សិលមិញនេះ ដើម្បីធ្វើការតវ៉ាប្រឆាំងនឹង «ភាពផ្តាច់ការរបស់រដ្ឋាភិបាល» និងការតែងតាំងជំនួយការរបស់ប្រធានាធិបតី ធ្វើជាអ្នកឃ្លាំមើលរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០។

តាមរយៈសេចក្តីថ្លែងការណ៍ គណបក្ស KMT បានលើកឡើងថា ខ្លួនកំពុងធ្វើការតវ៉ាប្រឆាំងនឹងគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ឬហៅថា DPP ដែលជាគណបក្សកាន់អំណាចបច្ចុប្បន្ន និការតែងតាំងលោកស្រី ឈិន ជូ (Chen Chu) ដែលជាជំនួយការផ្ទាល់របស់លោកស្រីប្រធានាធិបតី ត្សៃ អ៉ីងវិន (Tsai Ing-wen) ធ្វើការជាអ្នកដឹកនាំក្រុមត្រួតពិនិត្យឈ្មោះយាន (the Control Yuan) ដែលជាស្ថាប័នឃ្លាំមើលកិច្ចការងាររដ្ឋាភិបាល។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ KMT បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ឆ្នាំនេះរដ្ឋាភិបាលលោកស្រី Tsai បានប្រែក្លាយជាផ្តាច់ការជាងមុន… ភាពរឹងចចេសរបស់ Tsai បានបង្ខំឲ្យគណបក្សគួមីនតាង គ្មានជម្រើសផ្សេងក្រៅពីចូលទៅកាន់កាប់ក្រុមប្រឹក្សានីតិបញ្ញត្តិ ដើម្បីធ្វើពហិការសភានោះទេ»។

ដោយឡែកគណបក្ស DPP ដែលដាគណបក្សមានសំឡេងភាគច្រើនក្នុងសភាឯណោះវិញ បានថ្កោលទោសចំពោះទង្វើនេះ ដោយបាននិយាយថា KMT កំពុងរៀបចំឆាកល្ខោន ដើម្បីកេងចំណេញនយោបាយ។ DPP បានឡើងថា «នេះគ្រាន់តែជាការជាន់ឈ្លីលើសេចក្តីថ្លៃថ្នូរ នៃសមាជិកសភារបស់ខ្លួនប៉ុណ្ណោះ» ។

គួរជម្រាបថា កោះតៃវ៉ាន់គឺជាប្រទេសប្រជាធិបតេយ្យដ៏មានភាពផុយស្រួយ ខណៈដែលការប្រយុទ្ធ និងការតវ៉ានៅក្នុងសភាមិនមែនជារឿងចម្លែកឡើយ។ ជាក់ស្តែង កាលពីឆ្នាំ២០១៤ កន្លងទៅនេះ និស្សិតរាប់រយនាក់បានកាន់កាប់សភា អស់រយៈពេលជាច្រើនសប្តាហ៍ ក្នុងការតវ៉ាមួយដែលមានឈ្មោះថា «ចលនាផ្កាឈូករ័ត្ន» ដើម្បីទាមទារឲ្យមានតម្លាភាព និងបង្ហាញពីការព្រួយបារម្ភចំពោះឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយរបស់ចិនមកលើដែនកោះ ដែលមានប្រជាជនរស់នៅជិត ២៤លាននាក់មួយនេះ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |