ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឯកឧត្តម ខៀវ កាញារីទ្ធ ចុះពិនិត្យឧបករណ៍សម្ភារបច្ចេកទេសដែលបម្រើឱ្យការផ្សាយ វិទ្យុ និងហ្វេសប៊ុក នៅមន្ទីរព័ត៌មានខេត្តរតនគិរី

ឯកឧត្តម ខៀវ កាញារីទ្ធ ចុះពិនិត្យឧបករណ៍សម្ភារបច្ចេកទេសដែលបម្រើឱ្យការផ្សាយ វិទ្យុ និងហ្វេសប៊ុក នៅមន្ទីរព័ត៌មានខេត្តរតនគិរី

(រតនគិរី)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញពិនិត្យមើលឧបករណ៍សម្ភារបច្ចេកទេសដែលបម្រើឱ្យការផ្សាយ វិទ្យុ FM៨៩.៥ និងហ្វេសប៊ុកផេកទូរទស្សន៍ (ទខរគ) នៃមន្ទីរព័ត៌មាន ខេត្តរតនគិរី។

លោកកុល ផាន់ណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មាន ខេត្តរតនគិរី បានគោរពជម្រាបជូនលោករដ្ឋមន្រ្តីថា ក្នុងនាមជាសេនាធិការឱ្យក្រសួង ក៏ដូចរដ្ឋបាលខេត្ត លើវិស័យព័ត៌មាន មន្ទីរបានដំណើរការផ្សព្វផ្សាយតាមវិទ្យុ FM៨៩.៥, តាមហ្វេកប៊ុកទូរទស្សន៍ (ទខរគ) ហ្វេសប៊ុកផេក មន្ទីរព័ត៌មាន និងហ្វេសប៊ុកផេកទីភ្នាក់ងារសារព័ត៌មាន (AKP) នូវព្រឹត្តិការណ៍ជាតិធំៗ និងព័ត៌មានថ្នាក់ដឹកនាំជាតិ, ព័ត៌មានថ្នាក់ដឹកនាំខេត្ត ព័ត៌មានសន្តិសុខសង្គមជាដើម។ ជាពិសេសរាល់ព័ត៌មានសំខាន់ៗបានបកប្រែផ្សាយជាភាសាបងបងប្អូនជនជាតិដើមភាគតិចព្រៅ គ្រឹង ចារ៉ាយ និងទំពួន ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរព័ត៌មានខេត្តរតនគិរី ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារៈកិច្ច បានយ៉ាងល្អប្រសើរ និងជំរុញឱ្យខិតខំបន្ថែមទៀត ធ្វើយ៉ាងណាឱ្យវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងខេត្តកាន់តែមានគុណភាព និងប្រកបដោយវិជ្ជាជីវៈដែលអាចទទួលយកបាន ពីអ្នកស្តាប់ និងទស្សនា។

បន្ទាប់មកក្នុងថ្ងៃដដែលនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្ដី និងគណៈប្រតិភូ ក៏បានធ្វើដំណើរទៅទស្សនានៅរមណីយដ្ឋាន បឹងលំកុដ ដែលស្ថិតនៅឃុំសេដា ស្រុកលំផាត់ផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |