ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អុញនោះ! ហាងស្នាដៃនារី សាឡន ត្រូវបានលោកជំទាវ ឳ វណ្ណឌីនចាត់មន្ត្រីជំនាញពិនិត្យអាជ្ញាប័ណ្ណឡើងវិញ

(ភ្នំពេញ)៖ បើយោងតាមកំណត់ហេតុបិទឃ្លុំបេទីតាំងបណ្តោះអាសន្នចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង១២និង៤០នាទីគត់ ដែលដឹកនាំប្រតិបត្តិការដោយលោកវរសេនីយ៍ឯក ហ៊ុយ សុងហាក់ ដោយមានការអនុញ្ញាតពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងមន្ត្រីជំនាញសម្រេចបិទឃ្លុំបេផលិតផលដោយរក្សាទុកឃ្លាំងផ្ទះលេខ៦៣ ផ្លូវលេខ១៦ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ ម៉ៅ មីន ភេទប្រុស អាយុ៤១ឆ្នាំ អាសយដ្ឋានបច្ចុប្បន្នស្ថិតនៅផ្ទះលេខ១៨១ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្នុងកំណត់ហេតុដដែលបានឲ្យដឹងទៀតថា៖ សមត្ថកិច្ចបានដកហូតវត្ថុតាំងចំនួន១៣មុខ ដើម្បីយកទៅពិសោធន៍ ហើយផលិតផលដែលឃ្លុំបេបិទដែលរក្សាទុកក្នុងឃ្លំាងខាងលើសមត្ថកិច្ចតម្រូវឲ្យលោក ម៉ៅ មីន ជាអ្នកទទួលមើលការខុសត្រូវ ដោយមិនអោយមានការបែកបាក់ ខូចខាត ឬខុសប្រក្រតី ទ្រង់ទ្រាយដើម ឬបាត់បង់ ឡើយ រហូតដល់់មានការសម្រេចណាមួយពីផ្លូវច្បាប់ ។

សូមជម្រាបជូនថា៖ក្រោយសមត្ថកិច្ចចុះបង្រ្កាបបានតែ១ថ្ងៃប៉ុណ្ណោះស្រាប់តែលេចឮព័ត៌មានសង្ស័យពីមហាជនថា ហាងស្នាដៃនារីខ្មែរ សាឡន បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មជាសហគ្រាសឯកបុគ្គល មិនមែនជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតឬខូលអិលធីឌី ឡើយ ប៉ុន្តែក្នុងច្បាប់ បើកគ្រឹះស្ថានអាហរ័ណ នីហរ័ណគ្រឿងសម្អាង ប្រវេទន៍ ឬបញ្ជិកា ក្រសួងសុខាភិបាលបានអនុញ្ញាឲ្យហាងស្នាដៃនារីខ្មែរ សាឡន ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតឬខូលអិលធីឌីទៅវិញ។

ជុំវិញមន្ទិលសង្ស័យរបស់មហាជនខាងលើនេះ អង្គភាពយើងខ្ញុំបានផ្ញើសារតាមសារតេឡេក្រាម(Telegram)ដើម្បីសម្ភាសន៍លោក ជំទាវ ឱ វណ្ណឌីននៅរសៀលថ្ងៃទី២២ ខែ កុម្ភៈឆ្នាំ២០២២ វេលាម៉ោង៤ និង០០នាទី ដោយលោកទំទាវ បានឆ្លើយតបថា«ខ្ញុំនឹងឆែកមើលសិន ព្រោះមានជំនាញពិនិត្យ»។

ករណីភាពមិនប្រក្រតីលើលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល រហូតមកទាល់ពេលនេះអង្គភាពយើងពុំទាន់ទទួលបានចម្លើយវិញនៅឡើយប៉ុន្តែយ៉ាងណាក្រសួងសុខាភិបាលនឹងធ្វើពិនិត្យសើរើឯកសារហាងស្នាដៃនារីខ្មែរ សាឡន នេះឡើងវិញ។ហើយអង្គភាពយើងខ្ញុំពុំទាន់បានសម្ភាសន៍លោក ម៉ៅ មីននៅឡើយពីព្រោះពុំមានលេខទូរសព្ទ័ទំនាក់ទំនង។

ទោះបីយ៉ាងណាមហាជនបានធ្វើការចោទសំនួរថា តើ ហាងស្នាដៃនារីខ្មែរ សាឡន មានចេតនារត់ឯកសារក្លែងបន្លំថ្នាក់ដឹកនាំឬអាងអ្នកមានអំណាចខ្សែរលោកធំខាងណាបានអាចរត់ចេញឯកសារខូលអិលធីឌីបាន?តើមានលោកធំឬអ្នកមានអំណាចណានៅពីក្រោយហាងស្នាដៃនារីខ្មែរ សាឡនមួយនេះ?តើលិខិតអនុញ្ញានាំចូល ប្រវេទន៍ ឬបញ្ជិកា របស់ហាងស្នាដៃនារីខ្មែរ សាឡន មានការក្លែងឯកសារពិតមែនឬយ៉ាងណា?តើការបើកសាខា ឬលក់ហ្រេ្វនឆាយរបស់ហាងស្នាដៃនារីខ្មែរខុសច្បាប់ដែរឬទេ?តើហាងស្នាដៃនារីខ្មែរបានងបង់ពន្ធប្រការចូលរដ្ឋត្រឹមត្រូវដែរឬមានចេតនាគេចវេសពីកាតព្វកិច្ចបង់ពន្ធចូលរដ្ឋ?តើអាជ្ញាប័ណ្ណសហគ្រាសឯកបុគ្គលអាចបើកគ្រឹះស្ថាននាំចូល និងសុំប្រវេទន៍ ឬបញ្ជិកាបានដែរឬទេ?ហើយតើការរកស៊ីមិនសុច្ចរិតនិងទំនិញឬសេវា ឬលក់បែបពីរ៉ាមីតរបស់ហាងស្នាដៃនារីខ្មែរសាឡន នាំឲ្យមានផលប៉ះពាល់អ្វីខ្លះដល់អ្នកប្រើប្រាស់និងសង្គមជាតិ ជាពិសេសសណ្ដាប់ធ្នាប់សាធារណៈ? រាល់សំនួរលើបញ្ហាទាំងអស់នេះមានតែមានអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញតែប៉ុណ្ណោះដែលអាចធ្វើការបកស្រាយបាន។ហើយអង្គភាពយើងខ្ញុំនិងសម្ភាសន៍មន្ត្រីជំនាញ ឬរងចាំបកស្រាយពីមន្រ្តីជំនាញជានិច្ច ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះងរឿងហាងស្នាដៃនារីខ្មែរ សាឡន សមត្ថកិច្ចកំពុងបន្តនីតិវិធី ដោយឡែកទីតាំងខាងលើសមត្ថកិច្ចសម្រេចបិទជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |