ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រសួងសុខាភិបាល ប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ

ក្រសួងសុខាភិបាល ប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ

ភ្នំពេញ៖ ក្រសួងសុខាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់ នាព្រឹកថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២២នេះ បានប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ«ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងផ្តល់វ៉ាក់សាំងកូវីដ-១៩ ជូនស្រី្តមានផ្ទៃពោះ និងមាតាកំពុងបំបៅកូន»។

ទិវាជាតិនេះ មានគោលបំណងលើកកម្ពស់ផ្តល់ចំណេះដឹងពីសារៈសំខាន់នៃការផ្តល់វ៉ាក់សាំង​កូវីដ-១៩​ ដល់​ស្រី្តមា​នផ្ទៃពោះមុនសម្រាល និងក្រោយសម្រាលក្នុងអំឡុងពេល​ការរាតត្បាត​ជា​សកល នៃជំងឺកូវីដ១៩ និង​លើក​កម្ពស់ការបំបៅកូនដោយទឹកដោះម្តាយទោះបីម្តាយមានឆ្លងកូវីដ-១៩។ ជាមួយគ្នានោះលោកជំទាវវេជ្ជ​បណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោក​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា មេរោគ​កូវីដ១៩ ប្រភេទអូមីក្រុង ​បច្ចុប្បន្នកំពុង​ចរាចរ​យ៉ាង​ទូលំទូលាយនៅក្នុងសហគមន៍ ​ហើយកម្ពុជា​កំពុង​ប្រឈម​មុខ​នឹងការកើនឡើង​នៃករណីឆ្លង។ ប្រព័ន្ធសុខាភិបាលត្រូវបានការពារ រៀបចំនិងត្រៀមខ្លួនជាស្រេច ​ដើម្បី​បែង​ចែក​ករណី​មួយចំនួន​ធំ​សម្រាប់ការថែទាំព្យាបាលនៅផ្ទះ ​និងត្រៀមបម្រុងមនី្ទរពេទ្យ ​និងគ្រែ​សម្រាប់​ជួយ​សង្គ្រោះ​បន្ទាន់ សម្រាប់អ្នកជំងឺដែលត្រូវការចាំបាច់នូវការជួយសង្រ្គោះ។ ​យើងរំពឹងថា​នឹងមានការកើនឡើង នៃ​ករណី​ឆ្លងអូមីក្រុង​ ក្នុងប៉ុន្មានសប្តាហ៍ ​និងខែខាងមុខនេះ។

លោកជំទាវវេជ្ជបណ្ឌិត ​សូម​ឆ្លៀត​ឱកាសនេះ ​ដើម្បី​អំពាវនាវ​សូម​ឲ្យមាន​សេវា​សារវ័ន្តសុខាភិបាល​ទាំងអស់ ត្រៀម​ជាស្រេចរួម​ទាំង​សេវា​សុខភាពមាតា​ ទារក និង​កុមារ​ផង​ដែរ។

នាឱកាស​ដ៏មហោឡារិកនេះ ​លោកជំទាវ វេជ្ជបណ្ឌិត ប្រាក់ ​សោភ័ណនាទី រដ្ឋលេខាធិការ និងជា​តំណាង​ឯកឧត្តម​ សាស្រ្តាចារ្យ ម៉ម ប៊ុនហេង​ រដ្ឋមន្រី្តក្រសួងសុខាភិបាល ​បានថ្លែង​សារលិខិត​របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ និង​ជាឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ ​នៃផែនការសកម្មភាពរួម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ​ដើម្បី​សុខ​ភាពស្រី្ត និង​កុមារ ក្នុងឱកាស​ទិវាជាតិសុខភាពមាតា ​ទារក និងកុមារ ​២១ កុម្ភៈ ២០២២នេះថា​ ក្នុងបរិបទ​នៃ​ជំងឺកូវីដ-១៩ បច្ចុប្បន្នដែលតម្រូវឲ្យប្រជាពលរដ្ឋគ្រប់រូប ​ត្រូវរស់​នៅ​តាមគន្លង​ប្រក្រតីភាពថ្មី​ ក្នុង​បរិបទ នៃ​ជំងឺកូវីដ-១៩ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ​សូមអំពាវនាវដូចតទៅ៖ ​សូម​ស្រី្ត​មាន​ផ្ទៃពោះទាំងអស់ ​ទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ​ឆ្មបជំនាញ នៅមណ្ឌល​សុខភាព ឬមនី្ទរ​ពេទ្យ​​ដែលនៅជិតផ្ទះ ឲ្យបានទៀងទាត់ចំនួន៤ដង​ តាមពេលវេលា និងការណែនាំ​របស់គ្រូពេទ្យ ​ទទួល​ថ្នាំ​បង្ការ​ជំងឺ​តេតាណូស ​និងថ្នាំបង្ការជំងឺកូវីដ១៩ ទទួលយកសេវាបង្ការព្យា​បាលទាំងអស់ ពិសេសការ​ស្ម័គ្រ​ចិត្តធ្វើ​តេស្តឈាម​រក​មេរោគអេដស៍ ស្វាយ រលាកថ្លើម ប្រភេទបេ ដើម្បីរួមគ្នាលុប​បំបាត់ការ​ចម្ល​ង​មេរោគពីម្តាយទៅកូន។ ​សូមទៅ​សម្រាល​កូន​នៅមណ្ឌលសុខភាព ឬមនី្ទរពេទ្យដែល​មានគ្រូពេទ្យ ឬឆ្មបជំនាញ ​ដែល​ទទួល​បានការ​បណ្តុះ​បណ្តាល​ត្រឹមត្រូវ និងទៅ​ពិនិត្យសុខភាពក្រោយ​ពេល​សម្រាល​ទាំងមាតា​ ទាំង​ទារក យកកូនទៅទទួលវ៉ាក់សាំង​បង្ការ​ជំងឺទាំង១១មុខ​ តាមពេលវេលាកំណត់ ​ពិនិត្យ​តាមដានសុខភាព ​និង​ការ​លូតលាស់របស់កូន រហូត​ដល់កូនមានអាយុពីរឆ្នាំ។ សូមបំបៅកូនដោយ​ទឹកដោះម្តាយតែមួយមុខគត់ ​ចាប់​ពី​ពេល​ទារកកើត​ភ្លាម​រហូត​ដល់ទារកមានអាយុ៦ខែ ​និងផ្តល់​អាហារ​បន្ថែមគ្រប់មុខ​ គ្រប់ជីវជាតិ​ រួមជាមួយ​ការ​បន្ត​បំបៅ​ទឹក​ដោះម្តាយ​រហូតដល់​កុមារ​មាន​អាយុយ៉ាង​តិច២ឆ្នាំ។

ប្រញាប់យកទារកទៅមនី្ទរពេទ្យភ្លាម​ នៅពេល​ឃើញ​សញ្ញា​គ្រោះថ្នាក់ណាមួយ នៃជំងឺរលាកផ្លូវ​ដង្ហើម ជំងឺរាគ ឬជំងឺផ្សេងទៀត និងយកទារក ឬកុមារតូច ​ដែលមាន​រាង​កាយ​ស្គម ឬមិនឡើង​ទម្ងន់សោះទៅពិគ្រោះយោបល់​ និងទទួលការព្យាបាលនៅមនី្ទរពេទ្យ។ ​សូមជ្រើសរើស​ការ​ពន្យា​កំណើត​ ដើម្បីសុខភាព​របស់ម្តាយ​ និងទារក ​និងសូមឲ្យស្រី្តមានផ្ទៃពោះ ​ស្រី្តជាមាតា ​កំពុងបំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ទាំងអស់ ​អនុវត្តឲ្យបាន​ខ្ជាប់ខ្ជួន​នូវវិធានការការពារ ​៣ការពារ ៣កុំ​ និងការ​ណែនាំ​នានា​របស់​ក្រសួង​សុខាភិបាល​ និង​សូមទៅទទួលវ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ​តាមវេន និងកាល​កំណត់ឲ្យបានគ្រប់ៗគ្នា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |