ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

WHO អំពាវនាវ​ឲ្យ​ពង្រឹង​តួនាទី ខណៈ​អាមេរិក​ស្នើ​ឲ្យ​មាន​មូលនិធិ​ថ្មី​ទប់ស្កាត់​វីរុស​រាតត្បាត​សកល​

WHO អំពាវនាវ​ឲ្យ​ពង្រឹង​តួនាទី ខណៈ​អាមេរិក​ស្នើ​ឲ្យ​មាន​មូលនិធិ​ថ្មី​ទប់ស្កាត់​វីរុស​រាតត្បាត​សកល​

​WHO៖ ប្រមុខ​ទីភ្នាក់ងារ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងឡាយដើម្បី​ពង្រឹង​សន្តិសុខ​សុខភាព​សកល ​ក្នុង​វិបត្តិ​សុខភាព​នា​ពេល​អនាគតនឹង​ទទួល​បាន​ជោគជ័យ ប្រសិន​បើ​តួនាទី​របស់​អង្គការ​សុខភាព​ពិភពលោកត្រូវ​បាន​លើកស្ទួយ​ផង​ដែរ​នោះ ខណៈ​ដែល​ម្ចាស់​ជំនួយ​ដ៏​ធំ​បំផុត​របស់​ខ្លួន​គឺ​ក្រុង​វ៉ាស៊ីនតោន បាន​ស្នើ​ឲ្យ​មាន​មូលនិធិ​ថ្មី​ទប់ស្កាត់​វីរុស​រាតត្បាត​សកល​។​

ថ្លែង​តាម​វីដេអូ​ដែល​បាន​ចែករំលែក​ជាមួយ​សារព័ត៌មាន Reuters នៅ​ឯ​ជំនួប G-20 ថ្នាក់​មេដឹកនាំ​ហិរញ្ញវត្ថុ​នៅ​ក្នុង​រដ្ឋធានី​ចា​កាតា​របស់​ប្រទេស​ឥណ្ឌូនេស៊ី លោក​វេជ្ជបណ្ឌិត Tedros កំពុង​ឆ្លើយតប​ទៅ​នឹង​សំណើ​ផ្ដួចផ្ដើម​ឡើង ​ឲ្យ​មាន​មូលនិធិ​សុខភាព​សកល​ដោយឡែក​មួយទៀត ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​ផ្ដល់​មូលនិធិ​វ៉ាក់សាំង និង​តម្រូវការ​វេជ្ជសាស្ត្រ​ដទៃ​ទៀត​បន្ទាន់​។ ​ច្បាស់​ណាស់​ថា ស្ថិតនៅ​ចំ​ចំណុច​កណ្ដាល​នៃ​ការ​រៀប​ចំ​នេះ ពិភពលោក​ត្រូវការ​ការ​ផ្ដល់​ហិរញ្ញប្បទាន​រឹងមាំ និង​យូរអង្វែង​ដល់​អង្គការ​សុខភាព​ពិភពលោកតាម​រយៈ​ការ​ផ្ដល់​អាណត្តិ​ពិសេស ជំនាញ​បច្ចេកទេស​ពិសេស និង​ភាព​ស្រប​ច្បាប់​សកល​ពិសេស​។​ ​លោ​កថា ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងឡាយ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អភិបាលកិច្ច​ល្អ ប្រព័ន្ធ និង​ផ្នែក​ហិរញ្ញវត្ថុ​នៃ​សន្តិសុខ​សុខភាព​សកលអាច​ទទួល​បាន​ជោគជ័យ ប្រសិនបើ​មាការ​ជួយ​ជ្រោមជ្រែង​ពេញលេញ​ដល់​អង្គការ​សុខភាព​ពិភពលោក​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |