ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

ក្រុម​តា​លី​បង់​ព្រមាន​ប្រើ​គោល​នយោបាយ​ចាស់​លើ​អាមេរិក ​បើ​លោក Biden​ មិន​បញ្ចេញ​មូលនិធិ​ដែល​​បាន​បង្កក

ក្រុម​តា​លី​បង់​ព្រមាន​ប្រើ​គោល​នយោបាយ​ចាស់​លើ​អាមេរិក ​បើ​លោក Biden​ មិន​បញ្ចេញ​មូលនិធិ​ដែល​​បាន​បង្កក

​អាហ្វហ្គានីស្ថាន៖ កាលពី​ថ្ងៃ​ចន្ទក្រុម​តា​លី​បង់​បាន​ព្រមាន​ថា ខ្លួន​នឹង​ពិចារណា​ងាក​ទៅ​រក​គោល​នយោបាយ​ចាស់​របស់​ខ្លួន​ ចំពោះ​សហរដ្ឋអាមេរិកបើ​លោក​ប្រធានាធិបតី Joe Biden មិន​ព្រម​លុប​ចោល​ការ​សម្រេចចិត្ត​មិន​ត្រឹមត្រូវ​របស់​លោក ក្នុង​ការ​ផ្ដល់​មូលនិធិ​ ៥០% នៃ​ទំហំ​ទឹកប្រាក់ ​៧​ពាន់​លាន​ដុល្លារ​អាមេរិក​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​បាន​តម្កល់ទុក​នៅ​សហរដ្ឋអាមេរិក​។​

សហរដ្ឋអាមេរិក​នឹង​បញ្ចេញ​ទ្រព្យសម្បត្តិ​ពាក់កណ្ដាល​នៃ​ទឹកប្រាក់​ចំនួន ​៧​ពាន់​លាន​ដុល្លារ​អាមេរិកដែល​បាន​បង្ក​ក​នៅ​ធានា​កណ្ដាល​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​សហរដ្ឋអាមេរិក ដើម្បី​ជួយ​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​កំពុង​តស៊ូ​រស់នៅ​ក្នុង​វិបត្តិ​មនុស្សធម៌ និង​ហើយ​រក្សាទុក​ចំណែក​សេសសល់​ផ្សេង​ទៀត ​ដើម្បី​តម្រូវ​តាម​ពាក្យបណ្ដឹង​ពាក់ព័ន្ធ​នឹង​ភេរវកម្ម​ប្រឆាំង​នឹង​ក្រុម​តា​លី​បង់​។ សេចក្ដីថ្លែង​ការណ៍​ពី​ក្រុម​តា​លី​បង់​បញ្ចេញ​ដោយ​អ្នកនាំពាក្យ​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​និយាយ​ថា បើ​សហរដ្ឋ​អាមេរិក​មិន​ព្រម​បោះបង់ចោល​ជំហរ​របស់​ខ្លួន និង​បន្ត​សកម្មភាព​បង្ករឿង​ឥត​ឈប់ឈរ​របស់​ខ្លួន សហភាព​អ៊ីស្លាម​មួយ​នេះ​ក៏​នឹង​បង្ខំចិត្ត​ពិចារណា ​ងាក​ទៅ​រក​ការ​ប្រើ​គោលនយោបាយ​ចាស់​របស់​ខ្លួនដាក់​ប្រទេស​នេះ​វិញ​ដែរ។

​សេចក្ដីថ្លែងការណ៍​ដដែល​បាន​បន្ថែម​ថា សហភាព​អ៊ីស្លាម​មួយ​នេះ​ច្រានចោល​យ៉ាង​ដាច់​ណាត់ ចំពោះ​សកម្មភាព​ខុសច្បាប់​នានា​របស់​លោក Biden ដែល​ជា​ការរំលោភ​សិទ្ធិ​លើ​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​ទាំងអស់​។ សេចក្ដីថ្លែងការណ៍​របស់​ក្រុម​តា​លី​បង់​និយាយ​ថា ការវាយប្រហារ​លើ​អគារ​ពាណិជ្ជកម្ម​ពិភពលោក​កាលពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា គ្មាន​អ្វី​ជាប់​ពាក់ព័ន្ធ​នឹង​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ទេ​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |