ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន អំពាវនាវអាជ្ញាធរគ្រប់ខេត្ត ផ្តល់លក្ខណៈឱ្យបក្សនយោបាយទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ធ្វើសកម្មភាពនយោបាយ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវអាជ្ញាធរគ្រប់ខេត្ត ផ្តល់លក្ខណៈឱ្យបក្សនយោបាយទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ធ្វើសកម្មភាពនយោបាយ

(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវឱ្យអាជ្ញាធរគ្រប់រាជធានី-ខេត្ត ទាំងផ្តល់បរិយកាសឱ្យគណបក្សទាំងអស់ ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ធ្វើសកម្មភាពនយោបាយ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ នាខែមិថុនា ឆ្នាំ២០២២ខាងមុខ មានសិទ្ធិជួបជុំសមាជិក សមាជិកា និងលើកផ្លាក ដូចគណបក្សកាន់អំណាច។

ការអំពាវនាវបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានចំនួន ៧កន្លែង នៅក្រចេះ និងព្រៃវែង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវយ៉ាងដូច្នេះថា៖ «ហើយខ្ញុំសូមយកឱកាសនេះ អំពាវនាវចំពោះគ្រប់ខេត្ត រាជធានី ក៏ដូចជាមូលដ្ឋានរបស់ប្រទេសយើងទាំងអស់ បង្កលក្ខណៈសម្បត្តិសម្រាប់បណ្តាគណបក្សនយោបាយនានា ធ្វើសកម្មភាព ដែលនៅសល់តែប៉ុន្មានខែទៀត ការបោះឆ្នោតមួយនឹងមកដល់ហើយ ដូច្នេះ គណបក្សនយោបាយដែលចុះបញ្ជីដោយស្របច្បាប់ ទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ចាំបាច់ត្រូវផ្តល់លទ្ធភាពឱ្យពួកគេមានឱកាសដើម្បីធ្វើសកម្មភាព […] យុទ្ធនាការបោះឆ្នោតមិនទាន់មកដល់ទេ ក៏ប៉ុន្តែ គេមានឱកាសជួបជុំសមាជិក សមាជិការបស់គេ មិនចាំតែមកឱកាសឃោសនាបោះឆ្នោតទេ»

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការជួបជុំសមាជិក សមាជិកា ក៏ដូចជាការលើកផ្លាកបក្ស មិនត្រូវមានការរំខានណាមួយពីមូលដ្ឋាននោះឡើយ ប៉ុន្តែពួកគេត្រូវទទួលបាននូវការការពារសុវត្ថិភាព ពីព្រោះសម្តេចមិនចង់ឃើញការបោះឆ្នោតមួយដែលញាំញីដោយហិង្សា ជម្លោះរហូតដល់មានមនុស្សគ្រោះថ្នាក់។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្តេចមិនចង់ឃើញការបោះឆ្នោតមួយដែលញាំញីដោយអំពើហិង្សា ជម្លោះរហូតដល់មានមនុស្សគ្រោះថ្នាក់នោះឡើយ។ ខណៈការបោះឆ្នោតចុងក្រោយនេះនៅប្រទេសកម្ពុជា មិនមានមនុស្សណាម្នាក់ស្លាប់ ឬរបួសដោយសារការបោះឆ្នោតនោះទេ។

«មិនមែនតែគណបក្សកាន់អំណាចមួយទេ ដែលមានសិទ្ធិលើកផ្លាក បក្សដទៃទៀត ក៏មានសិទ្ធិលើកផ្លាកដូចយើងផងដែរ [..] ទីធ្លារសាធារណៈយើងអាចប្រជុំបាន បក្សដទៃក៏អាចប្រជុំបានដែរ»។ នេះជាគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានរំលឹកពីការបោះឆ្នោតនៅជំនាន់ អ៊ុនតាក់ និងក្រោយមកក៏មានមនុស្សស្លាប់ និងរបួសដោយសារការបោះឆ្នោត ក៏ប៉ុន្តែ ចាប់តាំងពីឆ្នាំ២០០៣មក ការរៀបចំការបោះឆ្នោតនៅកម្ពុជា មិនមានអ្នកស្លាប់ ឬរបួសដោយសារការបោះឆ្នោតនោះទេ។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យគ្រប់មូលដ្ឋានទាំងអស់ គ្រប់ខេត្តធានាយ៉ាងម៉េចឱ្យសេរីភាពបណ្តលគណបក្សនយោបាយគេ អាចមានឱកាសធ្វើការជួបជុំ គេអាចមានឱកាសដើម្បីលើកផ្លាកគណបក្សនៅទីកន្លែងដែលយើងបានកំណត់ ហើយគណបក្សនយោបាយនានា ក៏ត្រូវតែគោរពនូវបែបទដែលមានចែងក្នុងច្បាប់ និងបទបញ្ជាដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាធរមានផងដែរ។ ធ្វើបែបនេះ យើងអាចធ្វើដំណើរទៅមុខក្នុងការបើកលំហរប្រជាធិបតេយ្យ ខណៈមានគណបក្សនយោបាយថ្មីៗបានបង្កើតមកច្រើនណាស់។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការអំពាវនាវរបស់សម្តេច គឺប្រៀបដូចជាបទបញ្ជាយ៉ាងដូច្នោះដែរ ពីព្រោះពេលមានបញ្ហាគេតែងតែជេនាយករដ្ឋមន្ត្រី ហើយគណបក្សដែលសម្តេចបានសំដៅនោះ គឺបណ្តាបក្សដែលបានចុះបញ្ជីផ្លូវការ រីឯគណបក្សមិនស្របច្បាប់ គឺជារឿងមួយផ្សេងទៀត។

ប្រមុខរដ្ឋាភិបាលក៏បានដឹងដែរថា បណ្តាគណបក្សជាច្រើនកំពុងត្រៀមខ្លួនសម្រាប់ការប្រជែងកៅអីឃុំ

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |