ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ឯកឧត្តម ហ៊ុន ម៉ាណែត ជាអ្នកនយោបាយជាន់ខ្ពស់ប្រកបដោយទស្សនវិស័យ

រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ឯកឧត្តម ហ៊ុន ម៉ាណែត ជាអ្នកនយោបាយជាន់ខ្ពស់ប្រកបដោយទស្សនវិស័យ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន បានថ្លែងកោតសរសើរឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកថា មិនត្រឹមតែបញ្ញាវ័ន្តផ្នែកសេដ្ឋកិច្ច នៅកម្ពុជាប៉ុណ្ណោះទេ តែគឺជាអ្នកនយោបាយជាន់ខ្ពស់ប្រកបដោយទស្សនវិស័យវែងឆ្ងាយផងដែរ។

ក្នុងជំនួបជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កាលពីម្សិលមិញ នៅទីស្តីការក្រសួងការ បរទេសជប៉ុន លោក ហាយ៉ាស៊ី យ៉ូស៊ីម៉ាសា (HAYASHI Yoshimasa) បានបង្ហាញនូវចំណាប់អារម្មណ៍ និងទស្សនៈផ្ទាល់ខ្លួនថា «ឯកឧត្តម ហ៊ុន ម៉ាណែត មិនត្រឹមតែ​ជា​បញ្ញាវ័ន្តផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏​ជាអ្នកនយោបាយជាន់ខ្ពស់ប្រកប​ដោយទស្សនវិស័យ​ផងដែរ»។ លោក បានបង្ហាញអំពីការប្តេជ្ញាចិត្ត របស់ជប៉ុនក្នុងការបន្តជួយដល់ដំណើរការកសាង និង​អភិវឌ្ឍប្រទេសកម្ពុជា ​ឱ្យបានរីកចម្រើនរុងរឿងតទៅមុខទៀត ហើយបន្តគាំទ្រកម្ពុជា ក្នុងគ្រប់​កាលៈទេសៈទាំងអស់ ខណៈកម្ពុជា គឺជាប្រទេសស័ក្តិសមជា ដៃគូយុទ្ធសាស្ត្រជប៉ុននោះ។

ប្រមុខការទូតជប៉ុនរូបនេះ បានសម្តែងការគាំទ្រផងដែរចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា នាឆ្នាំ២០២៣ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ។ ហើយមិនតែប៉ុណ្ណោះ ក៏បាន​សម្តែង​នូវការ​គាំទ្រ ​ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា​ ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ក្នុងនាមជា​ប្រធាន​អាស៊ាន ឆ្នាំ២០២២ ​ជាពិសេសបានវាយតម្លៃខ្ពស់ចំពោះភាពច្នៃប្រឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា លើការកែច្នៃសភាពការណ៍ ដើម្បីស្វែងរកដំណោះស្រាយ​ចំពោះវិបត្តិនេះ ដែលនេះ គឺជាចំណុចគន្លឹះ និងជាជោគជ័យនៃសិល្បៈដឹកនាំរបស់សម្តេចតេជោ នៅក្នុងការបំពេញតួនាទីដោះស្រាយកិច្ចការអន្តរជាតិផងដែរ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងភាពរីករាយចំពោះការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ គណៈប្រតិភូកងទ័ពជើងគោកកម្ពុជា និងបានអរគុណដល់រាជរដ្ឋាភិបាល ​កងកម្លាំងស្វ័យការពារ និងប្រជាជនជប៉ុន ដែលតែងមានសមានចិត្តជួយឧបត្ថម្ភគាំទ្រកម្ពុជាជាប់រហូតមក ទាំងក្នុង​ដំណើរ​ការស្វែងរកសន្តិភាពក្នុងទស្សវត្សរ៍ឆ្នាំ៨០ បេសកកម្មថែរក្សាសន្តិភាព ក្នុងទស្សវត្សរ៍ឆ្នាំ៩០ ហើយជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានចូលរួមយ៉ាងសកម្ម​ក្នុងការស្តារកសាង និងអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ។

តបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលជប៉ុន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាននឹងកំពុងដឹក នាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក បំពេញទស្សនកិច្ចផ្លូវការរយៈពេល៤ (ថ្ងៃទី១៤-១៧ ខែកុម្ភៈ នេះ) នៅក្នុងប្រទេសជប៉ុន ស្របពេលដែលប្រទេសទាំងពីរ បានឯកភាពគ្នាប្រារព្ធខួប​ទី​៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ហើយដែលប្រតិបត្តិការនេះ ជា​ប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខ័ណ្ឌអង្គការ​សហប្រជាជាតិ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |