ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ទីក្រុង​ក្នុង​ប្រទេស​ចិន​អនុវត្ត​ការ​ធ្វើ​តេស្ដ​ទ្រង់ទ្រាយ​ធំ​ជុំវិញ​ការ​ផ្ទុះ​ឡើង​វីរុស​

ទីក្រុង​ក្នុង​ប្រទេស​ចិន​អនុវត្ត​ការ​ធ្វើ​តេស្ដ​ទ្រង់ទ្រាយ​ធំ​ជុំវិញ​ការ​ផ្ទុះ​ឡើង​វីរុស​

​ចិន៖ ទីក្រុង​ឆ្នេរសមុទ្រ​មួយ​ក្នុង​ខេត្ត Liaoning ភាគ​ឦសាន​ប្រទេស​ចិន​ បាន​ធ្វើ​តេស្ដ​រក​មេរោគ​ទ្រង់ទ្រាយ​ធំ​កាលពី​ថ្ងៃអាទិត្យ និង​បាន​ដាក់​វិធានការ​រឹតត្បិត​ចរាចរណ៍បន្ទាប់ពី​ការ​ផ្ទុះ​ឡើង​វីរុស​ COVID-19​។​ ​ទីក្រុង Huludao ចម្ងាយ ៤៣០​គីឡូម៉ែត្រ​ពី​ទីក្រុង​ប៉េកាំង ជា​កន្លែង​កីឡា​អូឡាំពិក​រដូវរងា​កំពុង​ដំណើរ​ការ​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស COVID-19 ក្នុងស្រុក​ចំនួន ៤៣​ករណី​ក្នុងចំណោមប្រជាជនចំនួន ២.៧៥​លាន​នាក់​ក្នុង​សប្ដាហ៍​កន្លង​ទៅ​នេះ​។​

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​បាន​ឱ្យ​ដឹង​ថា ប្រជាជន​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​ទី​ក្រុង​ ដោយ​គ្មាន​លទ្ធផល​តេស្ត​វីរុស​ COVID-19 អវិជ្ជមាន​ក្នុង​រយៈពេល ២៤​ម៉ោង​នោះ​ទេ​។ ប្រទេស​ចិន​កំពុង​អនុវត្ត​វិធីសាស្ត្រ​គ្មាន​វីរុស​ចំពោះ​ជំងឺ​រាតត្បាត​។ គោលការណ៍​នេះ​តម្រូវ​ឱ្យ​អនុវត្តវិធានការ​តឹងរ៉ឹង ទោះបី​ជា​មាន​ករណី​ក្នុង​ចំនួន​តិច​ត្រូវ​បាន​រក​ឃើញ​ក៏ដោយ​។​ គណៈកម្មការ​សុខាភិបាល​ជាតិ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​ចិនដីគោក​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស COVID-19 ថ្មី​ចំនួន ៦៧​ករណី​កាលពី​ថ្ងៃ​សៅរ៍​ដែល​ក្នុង​នោះ​មាន ២៨​ករណី​ឆ្លង​ក្នុងស្រុក និង ៣៩​ករណី​ជា​ករណី​នាំចូល៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |