ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ចិនអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោន លុបចោលការរឹតបន្តឹងទិដ្ឋាការ លើមន្ត្រីចិនជាបន្ទាន់

ចិនអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោន លុបចោលការរឹតបន្តឹងទិដ្ឋាការ លើមន្ត្រីចិនជាបន្ទាន់

(វ៉ាស៊ីនតោន)៖ នៅថ្ងៃសៅរ៍នេះស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក បានអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោន លុបចោលការរឹតត្បិតទិដ្ឋាការលើមន្ត្រីចិន ជុំវិញស្ថានភាពនៅទីក្រុងហុងកុង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី២៧ ឆ្នាំ២០២០។

ការអំពាវនាវរបស់ចិនខាងលើនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ (Mike Pompeo) បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោនកំពុងរិតត្បិត ការផ្តល់ទិដ្ឋការដល់មន្ត្រីចិន ក្រោយអាមេរិកចោទទីក្រុងប៉េកាំងថា មានគំរោងដកហូតស្វ័យភាពរបស់ទីក្រុងហុងកុង ប៉ុន្តែលោកមិនបានបញ្ជាក់ថា មន្ត្រីរូបណាដែលជាគោលដៅនោះទេ។

ជុំវិញបញ្ហាខាងលើនេះ ស្ថានទូតចិនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងទទូចឲ្យភាគីអាមេរិកកែប្រែកំហុសរបស់ខ្លួនជាបន្ទាន់ នឹងដកសេចក្តីសម្រេចខាងលើ និងបញ្ឈប់ការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនតទៅទៀត។ ប្រទេសចិននឹងបន្តចាត់វិធានការខ្លាំងក្លា ដើម្បីលើកកម្ពស់អធិបតេយ្យភាព សន្តិសុខជាតិ និងផលប្រយោជន៍របស់ខ្លួន»

ស្ថានទូតចិត្តក៏បានសង្កត់ធ្ងន់ផងដែរថា «បញ្ហាទីក្រុងហុងកុង គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ហេតុដូច្នេះមិនត្រូវរងការជ្រៀតជ្រែក ពីប្រទេសដ៏ទៃនោះឡើយ»

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្ររដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយថាសហរដ្ឋអាមេរិកបានសម្រេច រឹតត្បិតទិដ្ឋាការដល់មន្រ្តីគណបក្សកុម្មុយនីស្តចិនមួយចំនួន ដែលជាក់ពាក់ពន្ធ័នឹងការប៉ះពាល់ ដល់ស្វ័យភាពរបស់ទីក្រុងហុងកុង។ វិធានការរបស់សហរដ្ឋអាមេរិកលើកនេះ ជាការឆ្លើយតបទៅនឹងសេចក្តីព្រាងច្បាប់ ដែលត្រូវបានបញ្ជូនទៅសភាចិនកាលពីខែមុន។

គណៈកម្មការអចិន្ត្រៃយ៍នៃប្រជាជនចិន គឺជាអ្នកទទួលបន្ទុកក្នុងការបង្កើតច្បាប់សន្តិសុខជាតិថ្មីនេះ ដែលនឹងហាមឃាត់សកម្មភាពអបគមន៍ និងចលនាបះបោរនៅទីក្រុងហុងកុង។ ខណៈពេលដែលថ្នាក់ដឹកនាំកំពូលៗនៅហុងកុង បានសម្តែងការគាំទ្រចំពោះច្បាប់នេះ ប្រជាជនហុងកុងមួយចំនួនដែលត្រូវបានចិនចោទថា កំពុងជឿលើការបញ្ឆេះពីក្រុមបាតដៃខ្មៅ (បាតដៃបរទេស) បានងើបឡើងតវ៉ា៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |