ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

ក្រុម​ការពារ​ជើងឯក​ឥណ្ឌូនេស៊ី​ប្រកាស​ដក​ខ្លួន​ពី​ការប្រកួត AFF U23 Championship នៅ​កម្ពុជា

ក្រុម​ការពារ​ជើងឯក​ឥណ្ឌូនេស៊ី​ប្រកាស​ដក​ខ្លួន​ពី​ការប្រកួត AFF U23 Championship នៅ​កម្ពុជា

បាល់ទាត់៖ ​ក្រុម​ឥណ្ឌូនេស៊ី​បានប្រកាស​ដកខ្លួន​ពី​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អាស៊ាន AFF U23 Championship នៅ​ទឹកដី​កម្ពុជា​ហើយដោយសារ​ផ្ទុះ​ឆ្លង​កូ​វីដ​-១៩ នៅក្នុង​ក្រុម និង​បញ្ហា​របួស នេះ​បើតាម​ការប្រកាស​របស់​សហព័ន្ធ​បាល់ទាត់​ឥណ្ឌូនេស៊ី PSSI នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។ ​​PSSI បាន​បញ្ជាក់ថា ការសំរេចចិត្ត​ដកខ្លួន​ពី​ព្រឹត្តិការណ៍​ដោយសារ​បញ្ហា​ពីរដោយ​ទី១ គឺមាន​កីឡាករ ៧នាក់​របស់ខ្លួន​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ រួម​ជាមួយនឹង​មន្ត្រី​ក្រុម​ម្នាក់​។

​​ជាមួយគ្នា​នោះដែរកីឡាករ ៤នាក់​ផ្សេងទៀត​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​បន្ទាប់ពី​មានការ​ប៉ះពាល់​ផ្ទាល់​។ ​​លើសពីនេះទៅទៀតក៏មាន​កីឡាករ ៣នាក់​ផ្សេងទៀត​កំពុងមាន​របួស​ថែមទៀត​។ ​​ឥណ្ឌូនេស៊ី​នៅសល់តែ​អ្នកចាំទី​ម្នាក់​ប៉ុណ្ណោះ​គឺ Muhammad Riyandi ដែល​កំពុង​ដាក់​នៅ​ដាច់ដោយឡែក​ផងដែរទោះ​មិនទាន់​ឆ្លង​កូ​វីដ​-១៩ ស្រប​ពេលដែល​អ្នកចាំទី​ម្នាក់ទៀត Cahya Supriyadi តេស្ត​វិជ្ជមាន​។ ​​បញ្ហា​ទាំងអស់នេះ​បានធ្វើឱ្យ​គ្រូបង្វឹក​លោក Shin tae-yong ស្នើសុំ​ទៅ PSSI ដើម្បី​លុបចោល​ការចូលរួម​រប​ស់​ក្រុម​ឥណ្ឌូនេស៊ី ហើយក៏​បានសំរេច​យល់ព្រម​ភ្លាមៗ​ដែរ​ពី PPSI​។​ ​​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អាស៊ី AFF U23 Championship នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី១៤ ខែកុម្ភៈ​ដើម​សប្តាហ៍ក្រោយ​នេះហើយ​។ ​​ឥណ្ឌូនេស៊ី​ស្ថិតក្នុង​ពូ​ល B បន្ទាប់ពី​ដកខ្លួន​មានន័យថា​នៅសល់តែ​បី​ក្រុម​រួមមានម៉ាឡេស៊ី ឡាវ និងមី​យ៉ាន​ម៉ា​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |