ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

មេដឹកនាំ​ផ្តាច់​ខ្លួន​អ៊ុយ​ក្រែ​ន​ចង់បាន​ដំណោះស្រាយ​ដោយ​សន្តិវិធី

មេដឹកនាំ​ផ្តាច់​ខ្លួន​អ៊ុយ​ក្រែ​ន​ចង់បាន​ដំណោះស្រាយ​ដោយ​សន្តិវិធី

អ៊ុយ​ក្រែ​ន៖ ​មេដឹកនាំ​សាធារណរដ្ឋ​ប្រជាមានិត Donetsk ដែល​ប្រកាស​ដោយ​ខ្លួនឯង ​លោក Denis Pushilin បាន​និយាយ​ក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​ថា ពួកគេ​ចង់បាន​ដំណោះស្រាយ​ដោយ​សន្តិវិធី ចំពោះ​ជម្លោះ​នៅ​ប្រទេស​អ៊ុយ​ក្រែ​នភា​គ​ខាងកើត​។ ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​នបាន​ជាប់គាំង​នៅក្នុងជម្លោះ​ដ៏​ជូរចត់​ចាប់តាំងពី​ឆ្នាំ២០១៤ ​មក​នៅពេលដែល​មេដឹកនាំ​ស្និទ​ស្នាល​វិមាន​ក្រឹម​ឡាំង របស់ ប្រទេស​អ៊ុយ​ក្រែ​ន​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ដោយ​ការបះបោរ​។​

ទីក្រុង​មូ​ស្គូបាន​ឆ្លើយតប​ដោយ​ការ​បញ្ចូល​ឧបទ្វីប​គ្រី​មៀ ហើយ​បន្ទាប់មក​គាំទ្រ​ការបះបោរ​បំបែកខ្លួន​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន ជា​កន្លែង​ដែលមាន​ការប្រយុទ្ធ​គ្នាបណ្តាល​ឲ្យ​មនុស្ស​ជាង ១៤,០០០នាក់​ស្លាប់​។ កិច្ចព្រមព្រៀង​សន្តិភាព​ឆ្នាំ២០១៥ ដែល​សម្របសម្រួលដោយ​ប្រទេស​បារាំង និង​អាល្លឺម៉ង់បាន​ជួយ​បញ្ឈប់​ការប្រយុទ្ធ​គ្នា​ទ្រង់ទ្រាយ​ធំ ប៉ុន្តែ​ការប៉ះទង្គិច​គ្នា​ជារឿយ​នៅតែមាន ហើយកិច្ចខិតខំប្រឹងប្រែង​ដើម្បី​ឈានដល់​ដំណោះស្រាយ​នយោបាយ​បាន​ជាប់គាំង​។ ​វិមាន​ក្រឹម​ឡាំងបាន​ចោទប្រកាន់​ទីក្រុង​គៀវពីបទ​បំផ្លាញ​ដោយ​ចេតនា​កិច្ចព្រមព្រៀង ហើយ​មន្ត្រីអ៊ុយ​ក្រែ​ន​បាន​អះអាង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ថា ការអនុវត្ត​កិច្ចព្រមព្រៀងនឹង​ធ្វើឱ្យប៉ះពាល់​ដល់ ប្រទេស​របស់​ពួកគេ​។

លោក Pushilin បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា យើង​ចង់បាន​ដំណោះ​ស្រាយដោយ​សន្តិវិធី​ក្នុង​ជម្លោះ​នេះ ប៉ុន្តែ​លោក​មិន​ច្រានចោល​ជំនួយ​របស់​ប្រទេស​រុស្ស៊ី​ក្នុង​តំបន់​នោះទេ ប្រសិនបើ​ការវាយលុក​ទ្រង់ទ្រាយ​ធំធ្វើ​ឲ្យ​កើត​ឡើង​ដោយ​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​មេដឹកនាំ​ផ្តាច់ខ្លួន​រូបនេះ​និយាយថា លោក​កំពុង​ទទួលបាន​ការផ្តល់​ជំនួយ​ពី​អ្នកស្ម័គ្រចិត្ត ដើម្បី​ជួយសាធារណរដ្ឋ​ដែល​ប្រកាស​ដោយ​ខ្លួនឯង​ក្នុង​ការ​ការពារ​ខ្លួន​។ ទីប្រឹក្សានយោបាយ​ការបរទេសមកពី​ប្រទេស​អាឡឺម៉ង់ បារាំង រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ជួប​ពិភាក្សា​គ្នា​ជិត​ប្រាំបួន​ម៉ោង​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង ដើម្បី​ព្យាយាម​ស្តារឡើងវិញ​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​ដែល​ជាប់គាំង ប៉ុន្តែ​គ្មាន​លទ្ធផលនោះទេ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |