ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្ដេចតេជោ ជាមហាកិត្តិយសរបស់កម្ពុជា​ដែលបានទទួលពានរង្វាន់​សន្តិភាពពិភពលោកនៅថ្ងៃនេះ

សម្ដេចតេជោ ជាមហាកិត្តិយសរបស់កម្ពុជា​ដែលបានទទួលពានរង្វាន់​សន្តិភាពពិភពលោកនៅថ្ងៃនេះ

សេអ៊ូល៖ ខណៈពេលបាន និងកំពុងមានវត្តមាននៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី១២កុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​មានមហាកិត្តិយសដ៏ក្រៃលែង បានអញ្ជើញឡើងទទួលនូវជ័យលាភីពានរង្វាន់​កិត្តិយស​ពិសេសរបស់ស្ថាបនិកឆ្នាំ២០២២ នៃពានរង្វាន់សន្តិភាពស៊ុនហាក់​ដែលជាមហាកិត្តិយសទាំង​សម្រាប់រូបសម្ដេច ក្រុមគ្រួសារ និងប្រជាជាតិកម្ពុជាទាំងមូល។

ក្នុងពិធីដ៏មហោឡារិកបន្ទាប់ពីបានអញ្ជើញឡើងទទួលដោយផ្ទាល់នូវជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់នេះ សម្ដេចតេជោប្រមុខ​នៃរាជរដ្ឋាភិបាលកម្ពុជា និងក្នុងឋានៈជាសហប្រធានកិច្ចប្រជុំកំពូលពិភពលោក ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ សម្ដេចបានមានប្រសាសន៍បង្ហាញអំពីប្រវត្តិដ៏ជូរចត់ដោយយកជីវិតធ្វើដើមទុនក្នុងការតស៊ូរំដោះប្រទេសជាតិ នៅគ្រប់ដំណាក់កាល និងការតស៊ូស្វែងរកសន្តិភាព ជាពិសេសតាមរយៈគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចដែលនាំឲ្យកម្ពុជា​ទទួលបាននូវផលប្រយោជន៍ជាកាលានុវត្តភាព សម្រាប់ការអភិវឌ្ឍប្រទេសជាតិក្រោមដំបូល នៃសន្តិភាពដោយសម្ដេចបានមានប្រសាសន៍ថា គ្មានសន្តិភាព គ្មានការអភិវឌ្ឍ គ្មានសន្តិភាព គ្មានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

សម្ដេចបន្តថា រាជរដ្ឋាភិបាលរបស់កម្ពុជា​បានយកសន្តិភាពជាអតិភាព ដោយបានបញ្ជូនកងទ័ពជាងរាប់ពាន់នាក់​ទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាព និងបោសសំអាតមីនរបស់អង្គការសហប្រជាជាតិ នៅអាហ្វ្រិក និងមជ្ឈិមបូព៌ាដែលពេលនេះកំពុងមានវត្តមាន​នៅម៉ាលី អាហ្វ្រិកកណ្ដាល ស៊ូដង់និងលីបង់ ដើម្បីរួមចំណែកក្នុងការចូលរួមរក្សាសន្តិភាព​នៅបណ្ដាប្រទេសទាំងនោះ។ សម្ដេចបន្តថាទោះបីប្រទេសកម្ពុជាតូចក៏ដោយ កម្ពុជាក៏បានចូលរួមចំណែក​ក្នុងដំណើរការស្វែងរកសន្តិភាព សម្រាប់តំបន់ និងពិភពលោក ដោយសុឆន្ទៈ និងការទទួលខុសត្រូវនិងភាពស្មោះត្រង់។

សូមបញ្ជាក់ថា ពានរង្វាន់សន្តិភាពនេះគឺជាការទទួលស្គាល់ភាពជាអ្នកដឹកនាំ​ដ៏អស្ចារ្យ​របស់សម្ដេចតេជោអស់រយៈពេលជាច្រើនឆ្នាំ ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមចំណែក​របស់សម្ដេចចំពោះសន្តិភាពស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច នៅកម្ពុជា និងតំបន់ទាំងមូល។

ពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាពានរង្វាន់សន្តិភាពដ៏មានកិត្យានុភាពបំផុតមួយ​របស់ពិភពលោក បង្កើតឡើងដើម្បីទទួលស្គាល់ “ បុគ្គល និងស្ថាប័នដែលបានបម្រើ​ដល់មនុស្សជាតិដែលជាគំរូមួយ ក្នុងការ ធ្វើឱ្យពិភពលោកកាន់តែប្រសើរឡើង សម្រាប់មនុស្សជំនាន់ក្រោយ”។ ក្រៅពីសម្ដេចតេជោ ហ៊ុន សែន គណៈកម្មាធិការក៏បានផ្ដល់ជ័យលាភី​ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ដល់ជ័យលាភី ២រូបទៀត រួមមាន (១) លោកស្រី Dame Sarah Catherine Gilbert សាស្ត្រាចារ្យផ្នែក វ៉ាក់សាំងនៃវិទ្យាស្ថាន Jenner នៃសាកលវិទ្យាល័យ Oxford ដែលជាអ្នកវិទ្យាសាស្ត្រសហការបង្កើត វ៉ាក់សាំង AstraZeneca និង (2) សម្ព័ន្ធភាពវ៉ាក់សាំងកូវីដ (Gavi, Vaccine Alliance) ដែលជាយន្តការសហប្រតិបត្តិការអន្តរជាតិដ៏ធំបំផុត ដែលបានរួមចំណែកដល់ការកែលម្អសុខភាពទូទៅរបស់មនុស្សជាតិ តាមរយៈការផ្តល់វ៉ាក់សាំងដល់កុមារ នៅក្នុងប្រទេសដែលមានចំណូលទាប៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |