ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ទាហាន​អាមេរិក​រំកិល​ចូល​ក្នុង​ប្រទេស​រូ​ម៉ា​នី​ក្នុង​ពេល​មាន​វិបត្តិ​អ៊ុយ​ក្រែ​ន​

ទាហាន​អាមេរិក​រំកិល​ចូល​ក្នុង​ប្រទេស​រូ​ម៉ា​នី​ក្នុង​ពេល​មាន​វិបត្តិ​អ៊ុយ​ក្រែ​ន​

​រូ​ម៉ា​នី៖ ក្បួន​ដឹកជញ្ជូន​ដំបូង​ដែល​ដឹក​សម្ភារៈ​យោធា និង​យានយន្ត​របស់​សហរដ្ឋ​អាមេរិក​ទៅកាន់​ប្រទេស​រូ​ម៉ា​នីបាន​មកដល់​កាលពី​ល្ងាច​ថ្ងៃ​ពុធ​។ ទាហាន​អាមេរិក​ប្រមាណ​ ១.០០០​នាក់​នឹង​ត្រូវ​បាន​ដាក់​ពង្រាយ​ទៅ​ប្រទេស​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។ ​ការ​ដាក់​ពង្រាយ​នេះ​ធ្វើឡើង​នៅពេលដែល​សហរដ្ឋអាមេរិក​ សម្លឹងមើល​ការពង្រឹង​កងកម្លាំង​សម្ព័ន្ធមិត្តនៅ​លើ​តំបន់​ភាគ​ខាងកើត ក្នុងពេល​មាន​ភាព​តានតឹង​កើនឡើង​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។

កងទ័ព​មកពី​កងវរសេនាធំ​ទ័ព​សេះ​ទី២ ត្រូវបាន​ដាក់ពង្រាយ​ពី​ទីក្រុង Vilseck ប្រទេស​អាល្លឺម៉ង់ ហើយ​បាន​ឆ្លងកាត់​ចំណុច​តំបន់ Nadlac ព្រំដែន​ភាគ​ខាងលិច​ប្រទេស​រូ​ម៉ា​នីនៅ​ម៉ោង​ប្រហែល ១០.០០​យប់​ម៉ោង​ក្នុង​តំបន់​។​ ​ទាហាន​ទាំងនេះ​នឹង​ចូលរួម​ជាមួយ​សមាជិក​អង្គភាព​សេវាកម្ម​អាមេរិក​ប្រមាណ ៩០០​នាក់​ដែល​កំពុង​ឈរជើង​ក្នុង​ប្រទេស​រូម៉ា​នី​។ គោលដៅ​ចុងក្រោយ​នៃ​ក្បួន​យោធា​អាមេរិកគឺ​មូលដ្ឋាន​យោធា Mihail Kogalniceanu នៅ​ភាគ​ខាងកើត​ប្រទេស​រូម៉ា​នី​។​ ​ប្រទេស​រូ​ម៉ា​នីជា​សមាជិក​អង្គការ​ណា​តូចាប់​តាំងពី​ឆ្នាំ​២០០៤ មាន​ព្រំដែន​ជាង ៦០០​គីឡូម៉ែត្រ​ជាប់​ប្រទេស​អ៊ុយ​ក្រែ​ន​ទៅ​ភាគ​ខាងជើង​។

​​រុស្ស៊ី​បាន​ដាក់​ពង្រាយ​កងទ័ព​ជាង ១០​ម៉ឺន​នាក់​នៅ​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន និង​បានធ្វើ​សម​យុទ្ធ​យោធា​ក្នុង​តំបន់ ប៉ុន្តែ​បាន​និយាយ​ថា ​ខ្លួន​គ្មាន​ផែនការ​ឈ្លានពាន​ប្រទេស​អ៊ុយ​ក្រែ​ន​នោះ​ទេ​។ ទីក្រុង​ម៉ូស្គូ​បាន​និយាយ​ថា ខ្លួន​ចង់បាន​ការធានា​ពី​ប្រទេស​លោក​ខាងលិច​ថា ប្រទេស​អ៊ុយ​ក្រែ​ន និង​ប្រទេស​អតីត​សហភាពសូវៀត​ផ្សេងទៀតនឹង​មិន​ចូលរួម​ជាមួយ​អង្គការ​ណា​តូ ហើយ​ណា​តូត្រូវ​កាត់បន្ថយ​កងទ័ពរបស់​ខ្លួន​ពី​ប្រទេស​ដែល​បាន​ចូលរួម​ក្នុង​សម្ព័ន្ធ​នេះ​ក្រោយ​ឆ្នាំ​១៩៩៧​។ ប៉ុន្តែ​សហរដ្ឋអាមេរិក និង​អង្គការ​ណា​តូបាន​ច្រានចោល​ការ​ទាម​ទារ​ទាំង​នេះ​របស់​ទីក្រុង​ម៉ូស្គូ៕

 

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |