ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ អំពាវនាវឱ្យពង្រឹងការអនុវត្តវិធានការទប់ស្កាត់ ខណៈករណីអូមីក្រុងកំពុងហក់ឡើង

សម្តេចតេជោ អំពាវនាវឱ្យពង្រឹងការអនុវត្តវិធានការទប់ស្កាត់ ខណៈករណីអូមីក្រុងកំពុងហក់ឡើង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យពង្រឹងការអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនឡើងវិញ និងបានជំរុញឱ្យមានការកាត់បន្ថយការជួបជុំ កម្សាន្តសប្បាយ ដែលមានមនុស្សច្រើន ខណៈអូមីក្រុង កំពុងមានកំណើនឆ្លងក្នុងសហគមន៍។

តាមរយៈសារសំឡេងពិសេសកាលពីយប់មិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា រយៈពេលចុងក្រោយនេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញករណី​ឆ្លង​ជំងឺកូវីដ-១៩ លើសពីចំនួន ២០០ករណីក្នុង១ថ្ងៃ​ ជាករណីអូមីក្រុង ​ដែលជា​អត្រាខ្ពស់មួយថ្មី បន្ទាប់​ពី​កម្ពុជាទទួលបាន​ ជោគជ័យ​ក្នុង​ការទប់ស្កាត់អត្រាឆ្លងជំងឺនេះ​ឱ្យ​នៅត្រឹមខ្ទង់​រាយប៉ុណ្ណោះ។

សម្តេចតេជោ ​បានបញ្ជាក់ថា «ពិតមែនតែជំងឺនេះស្រាល ​បើប្រៀបជាមួយនឹងអាល់ហ្វា និងដែល តា ប៉ុន្តែការឆ្លងបានកើនឡើងខ្ពស់ ​វានឹងនាំទៅដល់គ្រោះថ្នាក់ ​ដែលអាចសាយភាយពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តនានា។

កម្ពុជាបានធ្លាក់ចុះនូវករណីឆ្លងជំងឺកូវីដ-១៩ ​រយៈពេលប៉ុន្មានខែចុងក្រោយនេះ ​ដោយមានចំនួន អ្នកឆ្លង​តិចតួចបំផុត ​និងរយៈពេលជាងមួយខែមកហើយ ​មិនមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩នោះទេ។

សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អាជ្ញាធរឱ្យធ្វើការតាមដានចំពោះការអនុវត្តវិធានការបីកុំ និងបីការពារ ​ដែលសំខាន់បំផុត ​គឺការពាក់ម៉ាស់​ និងលាងដៃ​ និងការរក្សាគម្លាត ហើយ​ចៀសវាង​នូវការជួបជុំណាដែលមានចរិតជាការឆ្លង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |