ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ប៊ី.អាយ.អេស នឹងរៀបចំសិក្ខាសាលានៅថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២២ ស្តីពី «គន្លឹះគ្រប់គ្រងហានិភ័យច្បាប់សារពើពន្ធ និងច្បាប់ពាណិជ្ជកម្ម»

(ភ្នំពេញ)៖យោងតាមការបង្ហោះក្នុងPageផ្លូវការរបស់ក្រុមហ៊ុន BIS Accounting and Tax Service ដែលជាក្រុមហ៊ុនសេវាកម្មពន្ធដារ នឹងរៀបចំបើកវគ្គសិក្ខសាលាស្ដីអំពី«គន្លឹះគ្រប់គ្រងហានិភ័យច្បាប់សារពើពន្ធ និងច្បាប់ពាណិជ្ជកម្ម» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ រយៈពេលមួយថ្ងៃពេញចាប់ពីវេលាម៉ោង៨:00 នាទីព្រឹកដល់ម៉ោង៥:០០នាទីល្ងាចទីតាំងស្ថិតនៅភោជនីយដ្ឋានទន្លេបាសាក់២។

សូមជម្រាបជូនថា៖ បើយោងលិខិតអញ្ជើញរបស់ក្រុមហ៊ុន BIS Accounting and Tax Service បានគោរព អញ្ជើញ លោកឧត្តមសេនីយ៍ទោ បណ្ឌិត តេង ប៊ុនថុន អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) និងជាប្រធានក្រុមប្រតិបត្តិការទី៧ ក្រសួងមហាផ្ទៃ ធ្វើជាវាគ្មិនដែលចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងវគ្គសិក្ខាសាលានេះរយៈពេល១ថ្ងៃពេញតែម្ដង។

តើបងប្អូនចង់ដឹងពីគន្លឹះសំខាន់ៗក្នុងការគ្រប់គ្រង ដោះស្រាយ និងការពារហានិភ័យច្បាប់សារពើពន្ធ និងច្បាប់ពាណិជ្ជកម្ម ដែលក្រុមហ៊ុនអាចនឹងប្រឈមថ្ងៃអនាគតដែរ ឬទេ? តើបងប្អូនដែលបានចូលរួមក្នុងវគ្គសិក្ខាសាលានេះ ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

 បងប្អូនអាជីវករដែលបានចូលរួមនឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖

-ទទួលបានគន្លឹះការគ្រប់គ្រង ដោះស្រាយ  និងការពារបញ្ហាប្រឈមពីច្បាប់សារពើពន្ធ និងច្បាប់ពាណិជ្ជកម្មដែលក្រុមហ៊ុនមិនធ្លាប់ដឹងពីមុន

-ទទួលបានចែករំលែកបទពិសោធន៍ល្អៗនិងថ្មីពីវាគ្មិន

-យល់ដឹងបន្ថែមពីបញ្ហាដែលធ្លាប់កើតឡើងចំពោះក្រុមហ៊ុនដទៃដើម្បីការពារក្រុមហ៊ុនរបស់ខ្លួន

-ចេះក្បូនរៀបចំក្រុមហ៊ុនក្នុងការគ្រប់គ្រងទុកមុននូវហានិភ័យផ្លូវច្បាប់។

-ទទួលបានការដោះស្រាយបញ្ហាផ្ទាល់ៗក្នុងវគ្គសិក្ខាសាលាតែម្ដងព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។

គួរបញ្ជាក់ផងដែរថា  ការបង្កើតវគ្គសិក្ខាសាលានេះ ក្រោយមានការសំណូមពរពីបងប្អូនអាជីវករ ពាណិជ្ជករ ជាអតិថិជនរបស់ក្រុមហ៊ុនប៊ី.អាយ.អេស ដោយមានការកង្វាស់ខាតចំណេះដឹងផ្លូវច្បាប់ពន្ធដារ និងច្បាប់ពាណិជ្ជកម្ម ក្នុងធ្វើអាជីវកម្ម ជាកត្តាដែលបងប្អូនអាជីវករ ពាណិជ្ជករមានការព្រួយបារម្ភ ហើយកន្លងមកជារឿយៗតែជួបបញ្ហាទាំងអស់នេះ ដូច្នេះវគ្គបណ្ដុះបណ្ដាលនេះក្រុមហ៊ុនប៊ី.អាយ.អេស ដែលជាក្រុមហ៊ុនសេវាកម្មពន្ធដារបានបើកវគ្គនេះឡើងក្នុងគោលបំណង ឲ្យអតិថិជនទទួលបានបទពិសោធន៍ចំណេះដឹងឲ្យបានកាន់តែទូលំទូយលាយដើម្បីពង្រឹកក្រុមហ៊ុនគ្រប់គ្រងអាជីវកម្មរបស់ខ្លួន និងការការពារហានិភ័យផ្សេងៗ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |