ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

FIFA Club World Cup ចាប់ផ្តើម​ថ្ងៃនេះ​នៅ​ទឹកដី​អារ៉ាប់​រួម​

FIFA Club World Cup ចាប់ផ្តើម​ថ្ងៃនេះ​នៅ​ទឹកដី​អារ៉ាប់​រួម​

បាល់ទាត់៖ ​ព្រឹត្តិការណ៍​ជើងឯក​ក្លិប​បាល់ទាត់​ពិភពលោក FIFA Club World Cup នឹង​ចាប់ផ្តើម​ដំណើរការ​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែល​រៀបចំ​នៅ​ទឹកដី Abu Dhabi អារ៉ាប់​រួម​។ ​​អារ៉ាប់​រួម​នឹង​ប្រើប្រាស់​កីឡដ្ឋាន​បាល់ទាត់​ចំនួន ២ ដើម្បី​ទទួល​ព្រឹត្តិការណ៍​នេះ​ ខណៈ​គណៈកម្មា​ធិការ​រៀបចំ​បាន​ធ្វើការ​ត្រួតពិនិត្យ ​របៀប​រៀប​រយ​ចុងក្រោយ​នៃ​ការត្រៀម​លក្ខណៈ​របស់ខ្លួន​។

​​ក្លិប​ម្ចាស់ផ្ទះ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Abu Dhabi ស្រាប់ Al Jazira នឹង​ចាប់ផ្តើម​ការប្រកួត​រប​ស់​ខ្លួន​នៅ​កីឡដ្ឋាន Mohammed bin Zayed ដោយ​នឹងត្រូវ​ជួប​ជាមួយ​ក្រុម​ជើងឯក​អូ​សេ​អា​នី AS Pirae មកពី​កោះ​តា​ហ៊ី​ទី​។ ​​ក្រុម​ដែល​ឈ្នះ​ពី​ការប្រកួត​នេះ​នឹង​ឡើងទៅ​ជួប​ក្រុម​ជើងឯក​អាស៊ី AFC Champions League, Al Hilal របស់​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ជុំ​ទី២ លើ​កីឡដ្ឋាន​ដដែល​។ ​​ចំណែក​ក្រុម​ជើងឯក​អឺរ៉ុប UEFA Champions League តោ​ខៀវ Chelsea រង់ចាំ​ជួប​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ​​រីឯ​នៅ​កីឡដ្ឋាន Al Nahyan នឹង​ទទួល​ការប្រកួត​ជុំ​ទី២ រវាង​ក្លិប​ជើងឯក​ទ្វីបអាហ្វ្រិក Al Ahly របស់​អេ​ហ្ស៊ី​ប និង​ក្រុម​ជើងឯក​អាមេរិក​កណ្តាល Monterrey របស់​ម៉ិ​ក​ស៊ិ​ក​។ ​ក្រុម​ឈ្នះ​នឹង​ឡើង​ជួប​ជាមួយ​ក្រុម​ជើងឯក​អាមេរិក​ខាងត្បូង Palmeiras របស់​ប្រេ​ស៊ី​ល​។ ​វគ្គ​ផ្តាច់ព្រ័ត្រ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី១២ ខែកុម្ភៈ​នេះ​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |