ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រសួងមហាផ្ទៃ បន្តអំពាវនាវឱ្យកងកម្លាំង និងពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន

ក្រសួងមហាផ្ទៃ បន្តអំពាវនាវឱ្យកងកម្លាំង និងពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានអំពាវនាវជាថ្មីម្តងទៀតដល់កងកម្លាំងអនុវត្តច្បាប់ និងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមប្រយុទ្ធប្រឆាំង នឹងបញ្ហាគ្រឿងញៀន ដែលមានការកើនឡើងកាលពីឆ្នាំមុន។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅតែសម្តែងការ ព្រួយបារម្ភចំពោះបញ្ហាគ្រឿងញៀននៅប្រទេសកម្ពុជា ដែលនៅតែមានហានីភ័យខ្ពស់​ចំពោះ​សង្គមជាតិ ប៉ុន្តែរាជរដ្ឋាភិបាលនៅតែមានទំនុកចិត្តក្នុងការបង្រ្កាប បើទោះបីតួលេខ​កាល​ពី​ឆ្នាំ២០២១ កន្លងទៅ មានការកើនឡើង រួមទាំង​គ្រឿងញៀន​សំយោគ​យ៉ាង​ណាក៏ដោយ។

តាមរយៈហ្វេសបុកផ្ទាល់ កាលពីថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២២ ​សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា នៅឆ្នាំ២០២១កន្លងទៅ កម្ពុជា​នៅតែបន្តទទួលរងឥទ្ធិពលអាក្រក់​ពី​ស្ថានភាពប្រែប្រួល ជាអវិជ្ជមាន​ប្រកប​ដោយ​ហានិភ័យ​ខ្ពស់​បណ្ដាមកពីគ្រឿងញៀន។ បញ្ហានេះ គឺដោយសារតែការកើនឡើង​ឥតឈប់ឈរ ​នៃការផលិតការចរាចរ​ និងការជួញដូរ​គ្រឿងញៀននៅ​លើពិភពលោក និងក្នុងតំបន់។

ជាក់ស្ដែងទោះបីចំនួនករណីគ្រឿងញៀន​សមត្ថកិច្ចបង្ក្រាបបានមានការថយចុះ ប៉ុន្តែករណីបង្ក្រាប​បទល្មើស​គ្រឿងញៀនធំៗ បានកើនឡើង ដោយមានគ្រឿងញៀនសរុបប្រមាណ៨០ តោន រួមទាំងម៉ាស៊ីន​ផលិត​កែច្នៃ​ស្វ័យ​ប្រវត្តិឈុតធំៗដ៏គ្រោះថ្នាក់ជាច្រើនទៀត ​នៅរាជធានីភ្នំពេញ និង​បណ្ដាខេត្តមានភូមិសាស្រ្តជាប់រាជធានី ​ជាប់ព្រំដែនឡាវ ថៃ និងវៀតណាម​ នៅតាម​ប្រៃសណីយ៍ និងនៅលើផ្ទៃសមុទ្រជាដើមនោះ។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា ​កាលពីឆ្នាំ២០២១ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ អាជ្ញាធរ​បាន​បង្ក្រាប​ប្រតិបត្តិការ​បទល្មើស​គ្រឿងញៀន​សរុប​ចំនួន​ ៦.៣០៨ករណី។ ក្នុងចំណោមករណីជួញដូរ ៤,៤៧៣ករណី, ប្រើប្រាស់ ១,៧៨៩ករណី, ដាំដុះ ៣៧ករណី, ករណីកែច្នៃ ៩ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ១៣,៩៧៩នាក់ ក្នុងនោះ ជនសង្ស័យ ៨,៦៧២នាក់ ​ជាមុខ​សញ្ញាជួញដូរ, ប្រើប្រាស់​គ្រឿងញៀន ៥,២៦៤នាក់, ដាំដុះ ៩នាក់ និងកែច្នៃ ៣៤នាក់”។ ជនសង្ស័យត្រូវ បានបញ្ជូនទៅកាន់តុលាការរាជធានី-ខេត្តផងដែរ សរុបរថយន្ត១៣៨គ្រឿង ម៉ូតូ១.៩៨៨គ្រឿង ​ទូរស័ព្ទ៦.៥៥៤គ្រឿង​ ជញ្ជីង​៣៨៥ អាវុធ៥០ដើម និង​អាវុធធុនតូច២៩ដើម។

សម្តេច បានបញ្ជាក់ផងដែរថា «ថ្វីដ្បិតនាពេលនេះបញ្ហា​គ្រឿងញៀន​នៅមិនទាន់មានការថមថយ ប៉ុន្តែវាទំនង​ជាអាចដើរដល់ទីបញ្ចប់នៅថ្ងៃណាមួយមិនខានឡើយ​ ប៉ុន្តែបញ្ហាគ្រឿងញៀននេះ វានឹងមិនងាយរកទីបញ្ចប់ឃើញនោះទេ ដោយសារក្រុមឧក្រិដ្ឋជននៅតែបន្តរិះរកវិធី​សាស្ត្រថ្មីៗ​ដើម្បីផលិត ​និងចែកចាយ«។

កាលពីដើមឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា​ដែលមានសម្ដេចតេជោជាប្រមុខ បានបន្តយកចិត្តទុក​ដាក់ចង្អុល​បង្ហាញលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះណាស់​ ពិសេសសម្ដេចបានឯកភាពកែ​សម្រួល​លក្ខណៈសម្បត្តិ​នៃគោលនយោបាយ «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» ដោយលើកជាកម្រិត​គោលនយោបាយ និងបានបន្តដាក់បញ្ចូលបញ្ហាគ្រឿងញៀនជាកិច្ចការអាទិភាព ។

យ៉ាងណាក៏ដោយសម្តេចប្រមុខក្រសួងមហាផ្ទៃរូបនេះ បានអំពាវនាវជាថ្មីម្តងទៀត ដល់កង​កម្លាំង​អនុវត្តច្បាប់ ​និងប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តន៍តាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍ ដូចជាកុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។ កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ។ កុំលើកលែង ៖ កុំបន្ធូរបន្ថយការ​អនុត្តច្បាប់​ចំពោះ​ឧក្រិដ្ឌជនគ្រឿងញៀន។

សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់​ និងស្មោះត្រង់វិជ្ជាជីវៈរបស់ខ្លួន ហើយ​ជនគ្រប់​រូបត្រូវគោរព​ និងអនុវត្តច្បាប់។​ មួយរាយការណ៍៖ ត្រូវ​រាយការណ៍​ ផ្តល់ព័ត៌មាន ដល់​សមត្ថកិច្ចអំពីមុខសញ្ញា​ជួញដូរ ​ចែកចាយ​ ប្រើប្រាស់ ទីតាំង​កែច្នៃ​ផលិត​និង​ទីតាំង​ស្តុកទុក​គ្រឿងញៀន​ខុសច្បាប់​ដល់​សមត្ថកិច្ច​ជាដើមនោះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |