ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ជប៉ុននឹងជួយដោះស្រាយបញ្ហាទឹកជំនន់ព្រែកត្នោត

ជប៉ុននឹងជួយដោះស្រាយបញ្ហាទឹកជំនន់ព្រែកត្នោត

ភ្នំពេញ៖ ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ពិនិត្យលទ្ធភាពដោះស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត ដែលតែងតែបង្កការជន់លិចផ្នែកខ្លះនៃរាជធានីភ្នំពេញ។

ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKA​HASHI FUMIAKI​) ប្រធានសមាគមជប៉ុន-កម្ពុជា និង​ជាអតីតឯកអគ្គ​រាជទូតជប៉ុនប្រចាំ​កម្ពុជា ដែលត្រូវបានអនុញ្ញាត​ឱ្យចូល​ជួប​សំដែង​ការ​គួរសម និងពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកុម្ភៈនេះ បានឱ្យដឹងថា ​បញ្ហាទឹកជំនន់ព្រែកត្នោត កាលពីពេលកន្លងមក ឯកឧត្ដម បាន​ធ្វើការ​សិក្សាមួយចំនួនរួចហើយ និងពេលនេះ ស្នើសុំសម្ដេចតេជោ ពិនិត្យលទ្ធភាពការ​ដោះស្រាយ​បញ្ហាទឹកជំនន់​ព្រែកត្នោត។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម អ៊ាង សុផ្លែត អ្នកនាំពាក្យរបស់សម្តេចតេជោ។

ឯកឧត្ដម បានឱ្យដឹងទៀតថា ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ក៏បានគោរពសុំការ​អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់​ពីសម្ដេចតេជោ ដើម្បី​នាំ​ប្រតិ​ភូក្រុម​អ្នកវិនិយោគ​ធុនកណ្តាល​មកកាន់ព្រះរាជាណា​ចក្រ​កម្ពុជានាខែមេសាខាងមុខ។

ឯកឧត្តម ក៏​បាន​គោរព​ស្នើសុំ​ប្រគល់​ទីតាំង​ដីមួយ​កន្លែង​ជូន​ចំពោះ​សម្ដេច ដើម្បីរៀបចំធ្វើជាសួន​អនុស្សាវរីយ៍កម្ពុជា-ជប៉ុ​ន ហើយ​នឹង​ដាក់​ឈ្មោះ​ថា​សួន «ភីឃីអូ» សម្រាប់សាធារណៈជនប្រើប្រាស់​ផង និ​ងស​ម្រាប់ជា​តំណាង​ទំនាក់ទំនង​រវាង​កម្ពុជា ​និង​ជប៉ុន​ផង។

ឯកឧត្ដម បាន​គោ​រ​ព​វា​យ​តម្លៃខ្ពស់ចំពោះចំ​ណាត់​ការរប​ស់សម្ដេច​តេជោ ក្នុងការទប់ស្កាត់​ការរីក​រាល​ដាលជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះ​ឯកឧត្តម តាកាហាស៊ី ហើយក៏បាន​ជម្រាបជូ​ន​ឯកឧ​ត្តម​ និងគណៈប្រតិភូអំពីវិធានការ ​និងចំណាត់ការនិងការទប់ស្កាត់ជំងឺកូវីដ-១៩ ហើយក៏​បាន​ស្វាគ​ម​ន៍​ចំពោះ​ប្រតិ​ភូ​អ្នក​វិនិយោគធុនកណ្ដាល​ ដែលឯកឧត្តម តាកា ហាស៊ី ​មាន​បំណង​នាំមកព្រះរា​ជា​ណា​ច​ក្រកម្ពុជា​។

សម្ដេចតេជោ ​ក៏​បាន​ទទួលស្វាគមន៍ និងសំដែងនូវការគាំទ្រចំពោះការផ្ដួចផ្ដើមរៀបចំធ្វើឲ្យមាន​សួន​សាធារណៈ ដែលជា​សួន​អនុស្សា​វរីយ៍​​ដោយដាក់នាមថាសួន«ភីឃីអូ» ។

ពាក់ព័ន្ធនឹងការការពារជំនន់ស្ទឹងព្រែកត្នោត សម្ដេចតេជោ ក៏បានណែនាំឱ្យឯ​កឧ​ត្ត​ម ​សុ​ខ​ចិន្តា សោភា ​សូម​សហការ​សម្របសម្រួលជាមួយឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី​ធនធានទឹក​និង​ឧត្តុនិយម​ និងស្ថាប័នពាក់​ព័​ន្ធ​ដទៃទៀត​ ដើម្បីអនុញ្ញាត​ឱ្យប្រតិភូរបស់ឯកឧត្តម តាកា ហាស៊ី បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងបញ្ហានេះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |