ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន ពេញចិត្តចំពោះសមិទ្ធផលស្ពានអាកាស កើតចេញតាមរយៈវិធានការ «ស្លឹកត្នោតខ្ចប់ស្ករត្នោត»

សម្តេចតេជោ ហ៊ុន សែន ពេញចិត្តចំពោះសមិទ្ធផលស្ពានអាកាស កើតចេញតាមរយៈវិធានការ «ស្លឹកត្នោតខ្ចប់ស្ករត្នោត»

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ បានបង្ហាញនូវការពេញចិត្ត ចំពោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៃការសាងសងស្ពានអាកាសនានា ក្នុងរាជធានីភ្នំពេញ ដោយប្រើប្រាស់វិធានការ «យកស្លឹកត្នោតខ្ចប់ស្ករត្នោត»

សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា វិធានការ «យកស្លឹកត្នោតខ្ចប់ស្ករត្នោត» គឺយកធនធានពីទីតាំងអភិវឌ្ឍន៍ មកប្រើប្រាស់ក្នុងការកសាងហេដ្ឋា រចនាសម្ព័ន្ធចាំបាច់សម្រាប់បម្រើសេចក្តី ត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រនោះ។

កន្លងមកក្នុងរាជធានីភ្នំពេញ ស្ពានអាកាសនានាដែលបានដាក់សម្ពោធឲ្យប្រើប្រាស់រួច និងកំពុងសាងសង់ គឺប្រើប្រាស់វិធានការ «យកស្លឹកត្នោតខ្ចប់ស្ករត្នោត» នេះ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀត ក្នុងរាជធានីភ្នំពេញ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសប់នៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វារ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា «យើងបានខិតខំរួមគ្នាដើម្បីបង្កើតនូវសមិទ្ធផលថ្មីនេះ [ស្ពានអាកាស] តាមរយៈនៃការប្រើវិធានការយកស្លឹកត្នោតខ្ចប់ស្ករត្នោត បានសេចក្តីថាគម្រោងកោះនរា ត្រូវបានយកមកអភិវឌ្ឍន៍នៅតំបន់នេះ ហើយយកចេញពីកន្លែងនេះ [គម្រោងក្រុងរណបជ្រោយចង្វារ] ទៅធ្វើកន្លែងផ្សេង [សង់ស្ពានអាកាសចោមចៅ] អីចឹងវិធីដោះស្រាយបានទាំង២ ម្ខាងគឺការអភិវឌ្ឍន៍ និងម្ខាងទៀតគឺហេដ្ឋារចនាសម្ព័ន្ធចាំបាច់បម្រើឲ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ»

ចំពោះការសាងសង់ស្ពានអាកាស លើបណ្តោយផ្លូវជាតិលេខ៥ សម្តេចតេជោ ចាត់ទុកជារឿងចាំបាច់ ដើម្បីបញ្ចៀសនូវចរាចរកកស្ទះ នៅពេលដែលស្ពានភ្ជាប់ពីខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វារត្រូវបានតភ្ជាប់ ដូច្នេះជម្រើសដ៏បំផុតគឺការកសាងស្ពានអាកាស ដើម្បីឲ្យផ្លូវជាតិលេខ៥ ចរាចរធម្មតា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការកោតសរសើរដល់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនអាណិកជនកម្ពុជា (OCIC) ដែលបានខិតខំប្រឹងប្រែងសហការគ្នា ដើម្បីជំរុញការអភិវឌ្ឍន៍នៅតំបន់ជ្រោយចង្វារនេះ រួមទាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ពានអាកាសជាច្រើនកន្លងមក ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការតភ្ជាប់រវាងពីតំបន់មួយទៅតំបន់មួយ មិនមែនមានចរិតតែប្រទេស និងប្រទេសនោះទេ កម្ពុជាមានតម្រូវការនៃការតភ្ជាប់ផ្ទៃក្នុងខ្លួនឯងជាចាំបាច់ និងការតភ្ជាប់ជាមួយប្រទេសជិតខាងផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |