ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ប៉ូឡូញ​សាងសង់​ជញ្ជាំង​តម្លៃ ៣៩៤​លាន​ដុល្លារ​ដើម្បី​ទប់ស្កាត់​ជនអន្តោប្រវេសន៍

ប៉ូឡូញ​សាងសង់​ជញ្ជាំង​តម្លៃ ៣៩៤​លាន​ដុល្លារ​ដើម្បី​ទប់ស្កាត់​ជនអន្តោប្រវេសន៍

​​ប៉ូឡូញ​៖ ប៉ូឡូញ​បានចាប់ផ្តើម​សាងសង់​ជញ្ជាំង​តម្លៃ ៣៩៤​លាន​ដុល្លារ​នៅ​ព្រំដែន​ភាគ​ខាងកើត​របស់​ខ្លួន​ក្នុង​គោលបំណង​រារាំង​ជន​អន្តោ​ប្រវេ​ស​ន៍ ដែល​បាន​រុញ​ចូលមកដោយ​ប្រទេស​បេឡា​រុស្ស ជា​អ្វីដែល​សហភាព​អឺរ៉ុប​ចាត់ទុកថា ការវាយប្រហារ​ពី​ការឆ្លងដែន​ខុសច្បាប់ចូលមកក្នុង​ទឹកដី​សហភាព​អឺរ៉ុប​។

សម្ពាធ​ពី​ជន​អន្តោ​ប្រវេ​ស​ន៍​រាប់ពាន់នាក់​មកពី​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​លើ​ព្រំដែន​ព្រៃរបស់​ប្រទេស​ប៉ូឡូញ និង​លី​ទុយ​អា​នីជាមួយ​ប្រទេស​បេឡា​រុស្សបានចាប់ផ្តើម​កាលពី​រដូវ​ក្តៅ ដែល​នាំទៅដល់ការប៉ះទង្គិចជាមួយ​ឆ្មាំ​ព្រំដែន​ប្រទេស​ប៉ូឡូញ​។ ​ប៉ូឡូញ​បាន​បិទ​ព្រំដែនរបស់ខ្លួនជាមួយ​ប្រទេស​បេឡា​រុស្សដោយ​ប្រើ​ខ្សែលួស​បន្លា និង​បង្កើន​ចំនួន​ឆ្មាំ​ការពារ​។ ជន​អន្តោ​ប្រវេ​ស​ន៍​ភាគច្រើន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អាល្លឺម៉ង់​។ សហភាព​អឺរ៉ុបនិយាយថា ជន​អន្តោ​ប្រវេ​ស​ន៍​កំពុង​ត្រូវបាន​ប្រើប្រាស់​ដោយ​មេដឹកនាំ​ផ្តាច់ការ​របស់​ប្រទេសបេឡា​រុស ដើម្បី​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​ក្នុង​ប្លុក​ដែលមាន​សមាជិក ២៧ប្រទេស​ក្នុង​ការ​សង​សឹក​ចំពោះ​ការដាក់ទណ្ឌកម្ម​ របស់​បស្ចិមប្រទេស​ទៅលើ​ទីក្រុង Minsk បន្ទាប់ពី​ការបោះឆ្នោតដែល​អន្តរជាតិ​ចាត់ទុកថា​ជាការ​ក្លែងបន្លំ និង​ការគៀបសង្កត់​លើ​អ្នកប្រឆាំង​។

យ៉ាងហោចណាស់​មាន​ជន​អន្តោ​ប្រវេ​ស​ន៍​ចំនួន ១២​នាក់​បាន​ស្លាប់​នៅក្នុង​ព្រៃនៅ​តំបន់ព្រំដែន ហើយ​ស្ថានភាព​កាន់តែ​អាក្រក់​ទៅៗ​នៅក្នុង​សីតុណ្ហភាព​រដូវរងា​ត្រជាក់​ខ្លាំង​។ ជញ្ជាំង​ដែក​កម្ពស់ ៥.៥ម៉ែត្រ​របស់​ប្រទេស​ប៉ូឡូញ​មាន​លួស​បន្លា​ប្រវែង​ជាង ១៨០​គីឡូម៉ែត្រតាម​បណ្តោយ​ដីគោក​ព្រំដែន​ជាមួយ​​បេឡា​រុស្ស ដែល​រួមបញ្ចូល​ទន្លេ Bug ជា​ព្រំដែនដែល​ការសាងសង់​នឹងត្រូវ​បញ្ចប់​នៅ​ខែមិថុនា​។ ការ​សាង​សង់​នេះ​ធ្វើឡើង​ក្នុងពេលដែល​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ កំពុង​ពិភាក្សាគ្នា​ក្នុងការ​បង្កើន​ការការពារព្រំដែន​ពី​ខាងក្រៅ​។ ក្រុម​អ្នក​រិះគន់ និង​អ្នកការពារ​បរិស្ថាន​បាន​និយាយថា ជញ្ជាំង​នេះមិនអាច​បញ្ឈប់​ជន​អន្តោ​ប្រវេ​ស​ន៍​បាន​នោះទេ ប៉ុន្តែ​វា​នឹងធ្វើ​ឲ្យ​ដីព្រៃ​រង​ការប៉ះពាល់​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |