ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

វិបត្តិ​អ៊ុយ​ក្រែ​ន​ទាញ​លោក Biden និង​លោក Putin ឲ្យ​ធ្លាក់​ចូល​ជម្លោះ​ផ្ទាល់ខ្លួន ខណៈ​អាមេរិក​ព្យាយាម​រារាំង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី

វិបត្តិ​អ៊ុយ​ក្រែ​ន​ទាញ​លោក Biden និង​លោក Putin ឲ្យ​ធ្លាក់​ចូល​ជម្លោះ​ផ្ទាល់ខ្លួន ខណៈ​អាមេរិក​ព្យាយាម​រារាំង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី

សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិក​បាន​បញ្ជូន​សារ​ដ៏​ច្បាស់​បំផុត​ថា វិស័យ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​រុស្ស៊ី ព្រមទាំង​មេដឹកនាំ​រុស្ស៊ី​ខ្លួនឯង​ផង​គឺ​លោក Vladimir Putin អាច​ប្រឈម​នឹង​ទណ្ឌ​ក​កម្ម​ដ៏​ធ្ងន់ធ្ងរ​បំផុតដែល​រុស្ស៊ី​មិន​ធ្លាប់​ជួប​ ប្រសិនបើ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។​ ​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះលោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Joe Biden បាន​បញ្ជាក់​ថា សម​ភាគី​រុស្ស៊ីអាច​ប្រឈម​នឹង​ការ​ដាក់ទណ្ឌកម្ម​ផ្ទាល់ខ្លួន បើ​ក្រុង​មូ​ស្គូ​បើកភ្លើង​ខៀវ​ឲ្យ​កងកម្លាំង​របស់​ខ្លួន​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។

រុស្ស៊ីមាន​កងទ័ព​ប្រមាណ ១០ម៉ឺននាក់ និង​យុទ្ធោបករណ៍ប្រចាំការ​នៅ​ទីតាំង​ផ្សេងៗ​គ្នា​នៅតាម​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន និង​ដែល​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​លោកខាងលិច​បារម្ភ​កាន់​តែខ្លាំង​ថា រុស្ស៊ី​កំពុង​រៀប​ផែនការ​ឈ្លានពាន បើទោះបីជា​ក្រុង​មូ​ស្គូច្រានចោល​ដដែលៗក៏ដោយ​។ ​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប​បាន​និយាយ​រួច​មក​ហើយ​ថា ប្រទេស​រុស្ស៊ី​នឹង​ទទួលរង​ទណ្ឌកម្ម​ថ្មី​ទៀតលើ​បុគ្គល និង​វិស័យ​សេដ្ឋកិច្ច​សំខាន់ៗ​របស់​ខ្លួន បើ​ឈ្លានពានអ៊ុយ​ក្រែ​ន​មែន​នោះ​។ រុស្ស៊ី​ធ្លាប់​បាន​ទទួលរង​ការ​ដាក់ទណ្ឌកម្ម​រួច​ទៅ​ហើយទៅលើ​វិស័យ​ជាច្រើន​ដូចជា៖ ថាមពល ហិរញ្ញវត្ថុ និង​វិស័យ​ការពារ​ជាតិ​ដោយសារ​តែ​យក​តំបន់​គ្រី​មៀ (Crimea) របស់​អ៊ុយ​ក្រែ​ន​ដាក់បញ្ចូល​ជា​ឧប​សម្ព័ន្ធ​កាលពី​ឆ្នាំ២០១៤៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |