ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

Hossein Vafaei ក្លាយជា​កីឡាករ​ស្នូកឃ័រ​អ៊ីរ៉ង់​ដំបូង​គ្រង​ជើងឯក Snooker Shoot Out ក្រោយ​យកឈ្នះ Mark Williams

Hossein Vafaei ក្លាយជា​កីឡាករ​ស្នូកឃ័រ​អ៊ីរ៉ង់​ដំបូង​គ្រង​ជើងឯក Snooker Shoot Out ក្រោយ​យកឈ្នះ Mark Williams

​ស្នូកឃ័រ៖ ​កីឡាករ​ស្នូកឃ័រ Hossein Vafaei បាន​ក្លាយជា​កីឡាករ​អ៊ីរ៉ង់​ដំបូង​ដែល​គ្រង​ជើងឯក​កម្មវិធី Ranking របស់​ស្នូកឃ័រ​បន្ទាប់ពី​យកឈ្នះ​ជើងចាស់ Mark Williams នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Snooker Shoot Out​។

កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ​បាន​យកឈ្នះ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្រោយ​វាយ​មួយ​ឈើ​បាន ៧១ពិន្ទុ និង​បាន​ឧទ្ទិស​ជ័យជំនះ​របស់ខ្លួន​ទៅកាន់​លោកយាយ​របស់ខ្លួន​។ ​ជើងឯក Snooker Shoot Out នេះ Hossein Vafaei ទទួលបាន​ប្រាក់រង្វាន់ ៥​ម៉ឺន​ផោន ​ខណៈ Mark Williams ដែលជា​អតីត​ជើងឯក​ស្នូកឃ័រ​ពិភពលោក ៣សម័យ​នោះ​ទទួលបាន ២ម៉ឺន​ផោន​។ ​សូមបញ្ជាក់ថា ​ការប្រកួត Snooker Shoot Out ត្រូវបាន​បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ១៩៩០ ជាការ​ប្រកួត​ចាញ់​ធ្លាក់​លេង​តែ ១​ហ្វ្រេ​ម​ប៉ុណ្ណោះ​។ ​ក្នុង​មួយ​ហ្វ្រេ​ម​កីឡាករ​ទាំងពីរ​មាន​ពេល​ប្រកួត​តែ ១០នាទី​ប៉ុណ្ណោះ​ដោយ​ក្នុងនោះ ៥នាទី​ដំបូង​កីឡាករ​មាន​ពេល​គិត ​និង​ត្រូវ​វាយ ១៥វិនាទី ​ខណៈ ៥នាទីចុងក្រោយ​មាន​ពេល​គិត​ត្រឹម ១០វិនាទី​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |