ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

នៅក្នុងឆមាសទី១នេះសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន៤៥១០ករណី ឃាត់ខ្លួនជនសង្ស័យ៨៩២៧នាក់ រឹបអូសថ្នាំញៀន២០៩គីឡូក្រាម

នៅក្នុងឆមាសទី១នេះសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន៤៥១០ករណី ឃាត់ខ្លួនជនសង្ស័យ៨៩២៧នាក់ រឹបអូសថ្នាំញៀន២០៩គីឡូក្រាម

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២០ សមត្ថកិច្ចជំនាញបានបង្ក្រាបបទល្មើសគ្រឿងញៀន ទៅទាំងប្រទេសបានចំនួន៤ ៥១០ករណី ឃាត់ខ្លួនជនសង្ស័យ ៨ ៩២៧នាក់ រឹបអូសថ្នាំញៀន ២០៩គីឡូក្រាម ព្រមទាំងដកហូតបានសម្ភារមួយចំនួនធំ។

ការបញ្ជាក់បែបនេះ របស់ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញ ជាអធិបតីភាពក្នុងទិវាអន្តរជាតិប្រយុទ្ធនឹងគ្រឿងញៀន និងការដុតបំផ្លាញគ្រឿងញៀន ជាង៤៧៧គីឡូក្រាម ដែលបង្ក្រាបបានពីរាជធានី-ខេត្តចំនួន៤ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។

ពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងអភិបាលខេត្ត និងតំណាងមួយចំនួន នៅកោះពេជ្រ រាជធានីភ្នំពេញ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងរយៈពេលឆមាសទី១ នៃឆ្នាំ២០២០ ដូចខាងក្រោម៖ បង្រ្កាបបទល្មើសគ្រឿងញៀនបានចំនួន ៤ ៥១០ករណី កើនលើសឆ្នាំ២០១៩ ចំនួន២៦.០៥% ស្មើនឹង១ ១៧៥ករណី (ឆ្នាំ២០១៩ ចំនួន ៣ ៣៣៥ករណី), ឃាត់ខ្លួនជនសង្ស័យសរុប៨ ៩២៧នាក់ (ស្រី ៥៦១នាក់) កើនចំនួន ១ ៨០៣នាក់ សើ្មនឹង២១.៨០% (៥ខែឆ្នាំ២០១៩ចំនួន៧ ១២៤នាក់), ចាប់គ្រឿងញៀនបានចំនួនជាង ២០៩គីឡូក្រាម ថយចុះជាង៣២.៥៨% ស្មើនឹងជាង ១០១ គីឡូក្រាម (៥ខែឆ្នាំ២០១៩ ចំនួនជាង ៣១០គីឡូក្រាម) (អាចដោយសារបញ្ហាកូវីដ-១៩ ការចរាចរគ្រឿងញៀន ឆ្លងដែនមានការពិបាក) សម្ភារចាប់យកមានរថយន្ត ចំនួន៥០គ្រឿង, ម៉ូតូ១,១៨៣គ្រឿង, ទូរស័ព្ទដៃ៣,៤៤៩៩គ្រឿង, ប្រាក់រៀលចំនួនជាង៨៥លានរៀល, ប្រាក់ដុល្លារអាមេរិក ៥៣ ៤៦៩ដុល្លារ និងសម្ភារមួយចំនួនទៀត»

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងថា ទោះបីកម្ពុជាមានបញ្ហាវិបត្តិជំងឺកូវីដ-១៩ក្តី ក្នុងរយៈពេល៥ខែនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមន្ត្រីពាក់ព័ន្ធបានធ្វើការផ្សព្វផ្សាយ អប់រំ គ្របដណ្តប់អ្នកបានទទួលសារចំនួនជាង២លាន១សែននាក់។ បន្ថែមពីនេះ ការងារព្យាបាល ស្តារនីតិសម្បទា នៅក្នុងរយៈពេលដើម៥ខែនេះ យើងបានធ្វើសមាហរណកម្មអ្នកជាសះស្បើយពីគ្រឿងញៀនចូល-ចេញពីមណ្ឌលរបស់រដ្ឋ និងឯកជនសរុបចំនួន ២ ៥៣៣នាក់, អ្នកកំពុងស្នាក់នៅបន្តព្យាបាលក្នុងមណ្ឌលមានចំនួន ៣ ៩៦៨នាក់ និងអ្នកដែលកំពុងទទួលយកសេវាព្យាបាល នៅតាមមូលដ្ឋានសុខាភិបាល ក្នុងរាជធានីភ្នំពេញមានចំនួន១ ៨៤៦នាក់។

ឧបនាយករដ្ឋមន្ត្រីបានបន្តថា បើទោះបីស្ថានភាពជំងឺកូវីដ-១៩ បាន និងកំពុងនៅបន្តរាលត្បាត នោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតែបន្តពង្រឹងនូវការអនុវត្តនូវទិសដៅជាយុទ្ធសាស្រ្តសំខាន់ៗរបស់ខ្លួនឱ្យកាន់ តែសកម្ម និងផុលផុសថែមទៀត ពិសេសគឺការអនុវត្តនូវផែនការជាតិ០៥ឆ្នាំ ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន (២០១៨-២០២៣), ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៥ ឆ្នាំ២០២០ ការបន្តដំណើរការលុបបំបាត់ ឱ្យបានទាំងស្រុងនូវការចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅតាមទីកន្លែងកម្សាន្តសប្បាយ ការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់មិនឱ្យជំងឺកូវីដ-១៩ ឆ្លងរាលត្បាតចូលទៅក្នុងមជ្ឈមណ្ឌលព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងពន្ធនាគារ, ការចូលរួមកសាងភូមិ ឃុំ សង្កាត់ «ស» គ្មានគ្រឿងញៀននៅតាមព្រំដែន, ការបន្តចូលរួមសហការជាមួយប្រទេសជាប់ព្រំដែន ប្រទេសក្នុងតំបន់ អង្គការជាតិ អន្តរជាតិ ជាដៃគូក្នុងគោលបំណងប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យមានប្រសិទ្ធភាព ស្របទៅតាមបរិបទនៃការឆ្លងរាលត្បាត ជាសកលនៃជំងឺកូវីដ-១៩។

បើតាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងថា សម្រាប់ប្រធានបទនៅថ្ងៃនេះ «ការយល់ដឹងច្បាស់លាស់ នាំឱ្យការថែទាំមានប្រសិទ្ធភាព» (Better knowledge for better care) ក្នុងគោលបំណងបំផុសដាស់តឿន ក្រើនរម្លឹកឱ្យជនគ្រប់រូបយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់ នៃគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បាននឹងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានការទប់ស្កាត់ការឆ្លងរាតត្បាតពីជំងឺកូវីដ-១៩ផងដែរ។ កន្លងមក និងបច្ចុប្បន្នបាននាំគ្នាចូលរួម ជាចលនាជាតិគាំទ្រក្នុងគ្រប់សកម្មភាព នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាលពិសេស គឺការលើកកម្ពស់ផ្នែកសុខភាព ក្នុងដំណើរការព្យាបាល ស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ដែលប្រកបដោយការយល់ដឹងផ្នែក បច្ចេកទេសវេជ្ជសាស្ដ្រច្បាស់លាស់ និងមាន ការថែទាំដោយប្រសិទ្ធភាព។

នាយឧត្តមសេនីយ៍បានបញ្ជាក់ថា ការរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ជាស្មារតីបានកំណត់ឡើង ដោយមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៨៧ ក៏ត្រូវបានរៀបចំរៀងរាល់ឆ្នាំ ក្រោមប្រធានបទផ្សេងៗ ដើម្បីបន្តពញ្ញាក់ស្មារតី និងដាស់តឿនក្រើនរំលឹកដល់ជនគ្រប់រូប ឱ្យយកចិត្តទុកដាក់ជាប្រចាំ និងចូលរួមឱ្យកាន់តែសកម្មថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយរាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |