ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

គីរីវង់​បង្ហាញ​គ្រូបង្វឹក​ថ្មី​សញ្ជាតិ​អេ​ស្ប៉ា​ញកាន់​សញ្ញាបត្រ UEFA Pro License

គីរីវង់​បង្ហាញ​គ្រូបង្វឹក​ថ្មី​សញ្ជាតិ​អេ​ស្ប៉ា​ញកាន់​សញ្ញាបត្រ UEFA Pro License

បាល់ទាត់៖ ​ក្លិប​គិរីវង់​សុខ​សែន​ជ័យបានប្រកាស​តែងតាំង​គ្រូបង្វឹក​ថ្មី ជំនួស​កៅអី​អតីត​គ្រូបង្វឹក​ជនជាតិ​ថៃ​លោក Ekapob Putisai ជា​ផ្លូវការ​ហើយគឺ​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​លោក Manuel Retamero ដែល​កាន់​សញ្ញាបត្រ​កម្រិត UEFA Pro License។​ ​នេះ​គឺជា​ផ្លាស់ប្ដូរ​ថ្មី​មួយទៀត​របស់​ក្រុម​មាន់គក់​គិរីវង់ បន្ទាប់ពី​ក្លិប​បានធ្វើ​ការរុះរើ​ទ្រង់ទ្រាយ​ធំ ទាំង​គ្រូបង្វឹក និង​កីឡាករដើម្បី​រៀបចំ និង​ត្រៀម​រដូវ​កាល​ថ្មីដែលជា​ការប្រកួត​ដ៏​តានតឹង ក្រោយ​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជាកាត់​សល់​ក្រុម​ខ្លាំងៗត្រឹម ៨​ក្រុមដើម្បី​បន្ដ​លេង​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២២។​

លោក Manuel Retamero មាន​បទពិសោធន៍​ជោគជ័យ​លើ​សមរភូមិ​វាលស្មៅក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ផង និង​ជា​កីឡាករ​ផង។ ជាក់ស្ដែង​រយៈពេល ១៨​ឆ្នាំ​ចុងក្រោយលោក​បាន​ដឹកនាំ​ក្រុម និង​ថ្នាល​យុវជននៅតាម​បណ្ដា​ប្រទេស​ជាច្រើន ក្នុងនាម​ជា​គ្រូបង្វឹក និង​ជា​នាយ​បច្ចេកទេស ដូចជា​បា​រ៉ែ​ន អា​មេ​រិ​ក ឥណ្ឌា និង​ម៉ុង​ហ្គោ​លី​ជាដើម​។​ ​ប៉ុន្ដែ​មុន​វិវឌ្ឍន៍​ខ្លួន​ក្លាយជា​គ្រូបង្វឹក លោក​ក៏​ធ្លាប់​ចំណាយពេល ១៧​ឆ្នាំជា​កីឡាករ​ផងដែរក្នុងនោះ​លោក​ក៏​ធ្លាប់​ចំណាយពេល​ច្រើនជាង ៧​ឆ្នាំ​ជាមួយ​ក្លិប​អាជីព Real Valladolid C.F. S.A.D ពិសេស​លោក​ក៏​ធ្លាប់​រួមចំណែក​ជួយ​ក្រុម Aizawl FC នៃ​លី​គ​កំពូល​ឥណ្ឌាគ្រង​ជើងឯក​ពានរង្វាន់ Hero I-League និង​ជួយ​ឲ្យ​ក្រុម Ulaanbaatar ​គ្រង​ជើងឯក​ពាន Mongolia Super Cup ទៀតផង។​

​ជាមួយ​វត្តមាន​របស់​គ្រូបង្វឹក​វ័យ ៤៧​ឆ្នាំ​រូបនេះបានធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង ចំពោះ​ក្រុម​គិរីវង់​សុខ​សែន​ជ័យដែល​បាន​នឹង​កំពុង​ត្រៀមខ្លួន​យ៉ាង​ល្អ ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការប្រកួតប្រជែង​កម្រិត​ខ្ពស់​មួយកម្រិត​ទៀត ក្នុង​ក្របខណ្ឌ​លី​គ​រដូវ​កាល​ថ្មី បន្ទាប់ពី​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជាបានធ្វើ​កំណែទម្រង់​ជាច្រើន ពិសេស​បេក្ខភាព​ទាំង ៨​ក្រុមសុទ្ធសឹងតែ​ជា​ក្រុម​ខ្លាំងៗ​តែម្ដង៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |