ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កូរ៉េខាងជើង​បង្ហើប​ថា ​ខ្លួន​អាច​នឹង​សាកល្បង​នុយក្លេអ៊ែរ​ ឬ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ជា​ថ្មី​ទៀត

កូរ៉េខាងជើង​បង្ហើប​ថា ​ខ្លួន​អាច​នឹង​សាកល្បង​នុយក្លេអ៊ែរ​ ឬ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ជា​ថ្មី​ទៀត

​កូរ៉េខាងជើង​៖ សារព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប្រទេស​កូរ៉េខាងជើងបាន​បង្ហើប​ថា ខ្លួន​អាច​នឹង​សាកល្បង​នុយ​ក្លេអ៊ែរ​ ឬ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ជាថ្មីទៀត ខណៈដែល​ក្រុមមន្ត្រី​ជាន់ខ្ពស់​របស់លោក Kim Jong Un បាន​និយាយថា ប្រទេស​នេះ​កំពុង​ត្រៀម​សម្រាប់​ការ​ប្រឈម​រយៈពេល​វែង​ជាមួយ​សហរដ្ឋអាមេរិក។

ទោះបី​រង​ទណ្ឌកម្ម​ដ៏​ជូរចត់​ពី​អន្តរជាតិយ៉ាងណាក្ដី ទីក្រុងព្យុងយ៉ាងបាន​សាកល្បង​អាវុធ​ជា​បន្តបន្ទាប់​ចំនួន​ ៤​លើក​រួចមកហើយ​នៅ​ឆ្នាំនេះរួមមាន​មី​ស៊ី​លល្បឿន​លឿន​ជាង​សំឡេង ខណៈ​មេដឹកនាំ​គឺ​លោក Kim Jong Un ព្យាយាម​សម្រេច​គោលដៅ​នៃ​ការពង្រឹង​វិស័យយោធា​បន្ថែមទៀត។ ​ខណៈ​ព្យាយាម​ទប់​ផ្នែក​សេដ្ឋកិច្ច​ដែល​រង​ផលប៉ះពាល់ ​ពី​ការបិទ​ប្រទេស​ដោយ​ខ្លួនឯង​ទប់ស្កាត់​ការឆ្លង​វីរុស​កូ​រ៉ូ​ណា ប្រទេស​កូរ៉េខាងជើង​ដែល​ក្រីក្រ​មិនបាន​ឆ្លើយតប​ទៅនឹង​សំណើ សុំ​ជួប​ពិភា​ក្សា​ពី​សំណាក់​ទីក្រុង​វ៉ាស៊ីនតោន​ទេ ខណៈ​បង្កើន​ការសាក​ល្បង​អាវុធ​ទ្វេដង និង​ប្តេជ្ញា​ថា​នឹង​ឆ្លើយតប​កាន់តែខ្លាំង និង​ជាក់លាក់ទៅនឹង​ការប៉ុនប៉ង​ណាមួយ​មកលើ​ខ្លួន​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង KCNA បាន​រាយការណ៍​ថា ​ជំនួប​គណៈកម្មាធិការ​ន​យោ​បាយ​មជ្ឈិមបក្សបាន​ផ្ដល់នូវ​ការណែនាំ​ដល់​វិស័យ​មួយ​ដែលមាន​ក្ដីបារម្ភ ដើម្បី​ពិនិត្យមើល​ភ្លាមៗ​នូវ​បញ្ហា​នៃ​ការចាប់ផ្តើម​ឡើងវិញ​ រាល់​សកម្មភាព​ទាំងឡាយ​ដែល​ត្រូវបាន​ផ្អាក​ជាបណ្តោះអាសន្ន ដែល​ទំនងជា​សំដៅ​ទៅលើ​កម្មវិធី​មី​នុយក្លេអ៊ែរ និងមី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប ICBM របស់​ទីក្រុង​ព្យុងយ៉ាង​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |