ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

គិរីវង់​ប្រកាស​នាំចូល​ខ្សែប្រយុទ្ធ តាំង សុភ័ក្ដ្រ ដើម្បី​ពង្រឹង​ក្រុម​នា​រដូវ​កាល​ថ្មី​

គិរីវង់​ប្រកាស​នាំចូល​ខ្សែប្រយុទ្ធ តាំង សុភ័ក្ដ្រ ដើម្បី​ពង្រឹង​ក្រុម​នា​រដូវ​កាល​ថ្មី​

បាល់ទាត់​៖ ក្លិប​គិរីវង់​សុខ​សែន​ជ័យបានប្រកាស​នាំចូល​សមាជិក​ថ្មី​ម្នាក់​ទៀតហើយគឺ​ខ្សែប្រយុទ្ធ តាំង សុភ័ក្ដ្រ ដែល​ផ្ទេរ​មកពី​ក្លិប​ណាហ្គា​វើ​ល​ដ៏ដើម្បី​ពង្រឹង​ក្រុម​ត្រៀម​រដូវ​កាល​ថ្មីឆ្នាំ​២០២២ ខាងមុខ។​ ​នេះ​គឺជា​កីឡាករ​ចំណូល​ថ្មី​ទី​២ ដែល​ក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្តតាកែវ​មួយ​នេះបាន​នាំចូល​សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី បន្ទាប់ពី​ខ្សែប្រយុទ្ធ​វ័យក្មេង រដ្ឋ សំណាង ដែល​ផ្ទេរ​មកពី​ក្លិប​សូល​ទី​ឡូ​អង្គរកាលពី​ថ្មីៗ។​

​គួរ​ដឹងថា តាំង សុភ័ក្ដ្រ បាន​ផ្ដើម​អាជីព​បាល់ទាត់​ជាមួយ​ក្រុម​ព្រែកប្រា​កីឡាមុន​ផ្ទេរ​ទៅ​ក្លិប​ត្រាយ​អាស៊ី ដែល​បច្ចុប្បន្ន​ប្ដូរ​មកជា​ឈ្មោះ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ។ ប៉ុន្ដែ​ឆ្នាំ​២០២១ ដោយសារ​អង្គ​រថា​យ​ហ្គឺ​របាន​រុះរើ​កីឡាករ​ទ្រង់ទ្រាយ​ធំ រូបគេក៏​សម្រេច​ចូលរួម​ជាមួយ​ក្លិប​ណាហ្គា​វើ​ល​ដ៏ មុន​ចាក​ចេញមក​គីរីវង់​ពេលនេះ។​ ​គួរ​ដឹងថា មកទល់ពេលនេះគិរីវង់​សុខ​សែន​ជ័យទើប​នាំចូល​កីឡាករ​ថ្មី​បាន ២​នាក់​ប៉ុណ្ណោះបន្ទាប់ពី​ពួកគេ​ធ្វើការ​រុះរើ​កីឡាករ​ទ្រង់ទ្រាយ​ធំ ដោយ​ចែកផ្លូវ​ជាមួយ​កីឡាករ​រហូតដល់ ១២​នាក់ដើម្បី​រៀបចំ​ឡើងវិញត្រៀម​រដូវ​កាល​ថ្មី​ខាងមុខ។ ទន្ទឹម​ជាមួយគ្នា ពួកគេ​ក៏បាន​បន្ដ​កុងត្រា​មួយចំនួន​ផងដែររួមមាន​កីឡាករ​ ​អ៊ា​ន ពន្លឺ​, ជុង សុខា​, លី មូស្លីម​, ង៉ោ​ល បូរី និង​កីឡាករ​ Julein William Koum ​ជាដើម៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |