ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

អតីត​កីឡាករ​ជំរើសជាតិ​កាណាដា​ផ្លាស់​ពី​វិសាខា​មកកាន់​ព្រះខ័ន​រាជ​ស្វាយរៀង​

អតីត​កីឡាករ​ជំរើសជាតិ​កាណាដា​ផ្លាស់​ពី​វិសាខា​មកកាន់​ព្រះខ័ន​រាជ​ស្វាយរៀង​

​បាល់ទាត់៖ ​ក្លិប​​ព្រះខ័ន​រាជ​ស្វាយរៀងបានប្រកាស​នាំចូល​កីឡាករ​ចំណូល​ថ្មី​របស់ខ្លួន ​ដើម្បី​ត្រៀម​ប្រកួតប្រជែង​សម្រាប់​រដូវ​កាល​ថ្មីគឺ​អតីត​ខ្សែប្រយុទ្ធ​របស់​ក្រុម​វិសាខា​កីឡាករ Marcus Haber Warren​។​

Marcus Haber បាន​ផ្លាស់​ចេញពី​ក្រុម Cavalry FC នៃ​លី​គប្រ​ទេសកាណាដាមក​ចូលរួម​ជាមួយវិសាខានៅ​រដូវ​កាល​មុន​, ហើយ​ក្រោយ​ស្នាក់នៅ​ទឹកដី Prince Stadium បាន ១រដូវ​កាល ហើយក៏​ស​ម្រ​ច​ចិត្ត​ចាកចេញ​នៅ​រដូវ​កាល​នេះ​តែម្តង និង​បាន​ចុះកិច្ចសន្យា​រួចរាល់​ដើម្បីផ្ទេរ​មកកាន់​ព្រះខ័ន​រាជ​ស្វាយរៀង​។​ ​​កីឡាករ​វ័យ ៣៣ឆ្នាំ​រូបនេះ​ធ្លាប់មាន​បទពិសោធ​ជាច្រើន​ជាមួយ​ក្លិប​បាល់ទាត់​នៅ​ប​ស្ចឹ​ម​ប្រទេស​ដូចជា​កាណាដា អង់គ្លេស និង​ស្កុ​ត​ឡេ​ន​ជាដើម​។​ គួរ​បញ្ជាក់ថា នេះ​គឺជា​កីឡាករ​បរទេស​ទី៣ ហើយ​ដែលស្វាយរៀង​នាំចូល​នៅក្នុង​រដូវ​កាល​នេះ​ បន្ទាប់ពី​ក្លិប​បាន​ចែកផ្លូវ​គ្នា​ជាមួយ Mendy, Privat, Daisuke និង Mika​។ ចំណែក​កីឡាករ ២រូប​ទៀត​ដែល​ស្វាយរៀង​ទើប​នាំចូល​ក្នុង​រដូវ​កាល​នេះដែរក្នុងនោះ​រួមមាន​ Hikaru Mizuno និង​ Takashi Odawara៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |