ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រៅតែពីបញ្ហាមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង, ឥណ្ឌូប៉ាស៊ីហ្វិក និងសមាជិកភាពរបស់ទីម័រ ជាប្រធានបទសំខាន់ក្នុងជំនួបសម្តេចតេជោ និងអគ្គលេខាធិការអាស៊ាន

ក្រៅតែពីបញ្ហាមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង, ឥណ្ឌូប៉ាស៊ីហ្វិក និងសមាជិកភាពរបស់ទីម័រ ជាប្រធានបទសំខាន់ក្នុងជំនួបសម្តេចតេជោ និងអគ្គលេខាធិការអាស៊ាន

(ភ្នំពេញ)៖ ក្រៅតែពីបញ្ហារបស់មីយ៉ាន់ម៉ា ដែលបញ្ហាដ៏ក្តៅគគុករបស់អាស៊ានហើយនោះ បញ្ហាសមុទ្រចិនខាងត្បូង, គំនិតផ្តួចផ្តើមឥណ្ឌូប៉ាស៊ីហ្វិក និងការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រ សុទ្ធសឹងជាការងារត្រូវបានលើកមកពិភាក្សាយ៉ាងយកចិត្តទុកដាក់នៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ជាមួយលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២នេះ។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកព័ត៌មានថា ពាក់ព័ន្ធនឹងបញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូងជាមួយប្រទេសសមាជិកអាស៊ាននេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ឆ្នាំ២០២២ ជាខួប២០ឆ្នាំហើយ នៃសេចក្តីថ្លែងការណ៍ស្តីពីការក្រមប្រតិបត្តិនៃភាគីពាក់ព័ន្ធក្នុងបញ្ហាសមុទ្រចិនខាងត្បូង (DOC) ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានកាលពីឆ្នាំ២០០២។ ជាមួយខួប២០ឆ្នាំ នៃ DOC នេះ សម្តេចតេជោ ស្នើអគ្គលេខាធិការអាស៊ាន ឱ្យរៀបចំពិធីអបអរសាទរខួប២០ឆ្នាំ នៃ DOC ហើយស្នើឱ្យមានកិច្ចខិតខំបន្ថែមទៀត ឈានទៅទៅការអនុវត្តក្រមប្រតិបត្តិ COC។

លោក លឹម ចុក ហ៊ុយ បានស្វាគមន៍នូវគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហើយបានអះអាងថា អគ្គលេខាធិការដ្ឋានអាស៊ាន នឹងខិតខំជំរុញការងារនេះ ជាពិសេសអាចផ្តល់កន្លែង និងទីតាំងអគ្គលេខាធិការដ្ឋានរបស់អាស៊ាន ដើម្បីរៀបចំកិច្ចប្រជុំទាំងឡាយ ធ្វើយ៉ាងណាឱ្យមានវឌ្ឍនភាពនៃការចរចាលើ COC។

ពាក់ព័ន្ធហ្នឹងគំនិតផ្តួចផ្តើមឥណ្ឌូប៉ាស៊ីហ្វិកវិញ សម្តេចតេជោប្រធានអាស៊ាន បានស្នើអគ្គលេខាធិការអាស៊ាន ជំរុញផែនការសកម្មភាពក្នុងការអនុវត្តន៍ទស្សនទានរបស់អាស៊ានស្តីពីគំនិតផ្តួចផ្តើមឥណ្ឌូប៉ាស៊ីហ្វិក ធ្វើយ៉ាងណាឱ្យគំនិតផ្តួចផ្តើមពីបណ្តាប្រទេសគាំទ្រដល់សន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់មិនប្រើប្រាស់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងការប្រឆាំងនឹងប្រទេសដទៃ។ បន្ថែមពីលើនោះ ត្រូវធ្វើយ៉ាងណាឱ្យសកម្មភាពទាំងឡាយ នៃឥណ្ឌូប៉ាស៊ីហ្វិក គាំទ្រដល់មជ្ឈភាពអាស៊ាន ក៏ដូចជាទស្សនវិស័យរបស់អាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។

សម្តេចតេជោ ស្នើអគ្គលេខាធិការអាស៊ានខិតខំជំរុញឱ្យមានការអនុវត្តន៍ផែនការសកម្មភាពស្តីអំពីឥណ្ឌូប៉ាស៊ីហ្វិកនេះ នៅក្នុងឆ្នាំ២០២២។

ពាក់ព័ន្ធគំនិតផ្តួចផ្តើមឥណ្ឌូប៉ាស៊ីហ្វិកនេះ លោក លឹម ចុក ហ៊ុយ បានអះអាងថា នឹងធ្វើការជាមួយប្រធានអាស៊ាន និងប្រទេសឥណ្ឌូនេស៊ី ធ្វើយ៉ាងណាដាក់ចេញផែនការសកម្មភាព ហើយឱ្យអាស៊ានដើរតួនាទីឈានមុខលើការងារនេះ។ ជាពិសេសការអនុវត្តន៍ទស្សនទានស្តីពីឥណ្ឌូប៉ាស៊ីហ្វិកនេះ។

ពាក់ព័ន្ធការស្នើរបស់ប្រទេសទីម័រចូលជាសមាជិកអាស៊ាន សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទីម័រ បានរង់ចាំរយៈពេល ១១ឆ្នាំមកហើយ។ សម្តេចតេជោ បានស្នើឱ្យអគ្គលេខាធិការអាស៊ាន ជួយឱ្យទីម័រ បានចូលជាសមាជិក ដោយមិនគួររង់ចាំទៀតទេ។

ពាក់ព័ន្ធប្រទេសទីម័រនេះ លោកអគ្គលេខាធិការអាស៊ាន បានអះអាងថា នឹងប្រឹងប្រែងអនុវត្តន៍នូវយន្តការនានា ដើម្បីជួយគាំទ្រដល់ប្រទេសទីម័រ ដើម្បីបំពេញតាមលក្ខខណ្ឌកំណត់ដោយអាស៊ាន។ លោកអគ្គលេខាធិការអាស៊ាន បានបញ្ជាក់ថា អគ្គលេខាធិការដ្ឋានអាស៊ាន នឹងបន្តការគាំទ្រដល់ទីម័រ ជាពិសេសជួយបណ្តុះបណ្តាលមន្ត្រីទីម័រ ហើយអ្វីដែលលោកចង់បាន និងចង់ឃើញ គឺវឌ្ឍនភាពនៃការចូលជាសមាជិកថ្មីរបស់ទីម័រនេះ។

បើតាមលោក កៅ គឹមហួន ក្រៅពីបញ្ហាខាងលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងនូវបញ្ហាមួយចំនួនពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ ការតភ្ជាប់រវាងប្រទេសសមាជិកអាស៊ាន និងការស្តារសេដ្ឋកិច្ចអាស៊ានពីវិបត្តិជំងឺកូវីដ១៩។

សម្តេចតេជោ បានថ្លែងទៅកាន់អគ្គលេខាធិការអាស៊ានថា ត្រូវខិតខំធ្វើយ៉ាងលុបបំបាត់របាំងនៃការធ្វើដំណើររបស់អាស៊ាន ដើម្បីជំរុញការធ្វើដំណើរក្នុងប្រទេសសមាជិកអាស៊ាន ជាពិសេសប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើធុរកិច្ច អ្នកធ្វើពាណិជ្ជកម្ម និវិនិយោគ គ្រាដែលកិច្ចព្រមព្រមពាណិជ្ជកម្មសេរីរវាងអាស៊ាន និងដៃគូ RCEP ចូលជាធរមាន។

ពាក់ព័ន្ធនឹងការរាតត្បាតជំងឺកូវីដ១៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកបង្ហាញផងដែរ ពីការទទួលបានជោគជ័យរបស់កម្ពុជាលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈការចាក់ស្រោចវ៉ាក់សាំង និងការអនុវត្តន៍វិធានសុខាភិបាល។

ក្នុងជំនួបនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបអគ្គលេខាធិការអាស៊ាន ពីផែនការរៀបចំកិច្ចសន្ទនាអាស៊ាន ជាមួយស្ថាប័នពិភពលោក ដោយមានផែនការអញ្ជើញស្ថាប័នអន្តរជាតិដូចជា ធនាគារពិភពលោក មូលនិធិហិរញ្ញវត្ថុអន្តរជាតិ ធនាគារអភិវឌ្ឍអាស៊ី អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការសុខភាពពិភពលោកផងដែរ។

លោក លឹម ចុក ហ៊ុយ បានគាំទ្រនូវទស្សនទានដែលលើកឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការដោះស្រាយវិបត្តិបង្កឡើងដោយជំងឺកូវីដ១៩ ជាពិសេសការលុបរបាំងនៃការធ្វើដំណើរក្នុងអាស៊ាន និងការស្តារសេដ្ឋកិច្ចរបស់អាស៊ានឡើងវិញ។

លោកអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា លោកនឹងធ្វើការជាមួយកម្ពុជា ជាប្រធានអាស៊ានឆ្នាំនេះ ដើម្បីដោះស្រាយបញ្ហានានា រួមទាំងបញ្ហាកូវីដ១៩ផងដែរ។ លោក លឹម ចុក ហ៊ុយ បានអះអាងថា អគ្គលេខាធិការដ្ឋានអាស៊ាន គ្រោងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន ដើម្បីជំរុញការងារពាក់ព័ន្ធការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាពិសេសការលុបបំបាត់របាំងនៃការធ្វើដំណើរនៅអាស៊ាន។ ជំរុញកំណើនសេដ្ឋកិច្ចអាស៊ាន ដោយធ្វើការជាមួយប្រធានអាស៊ាន និងសមាជិកដទៃទៀត។

ពាក់ព័ន្ធគំនិតផ្តួចផ្តើមរបស់កម្ពុជា លើការរៀបចំកិច្ចប្រជុំធំនៅមុនកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលហៅថាកិច្ចសន្ទនាអាស៊ាន និងពិភពលោកនោះ លោក លឹម ចុក ហ៊ុយ បានចាត់ទុកជាគំនិតផ្តួចផ្តើមល្អ ហើយគួរតែជំរុញ ជាពិសេសធ្វើយ៉ាងណាឱ្យកំណើនសេដ្ឋកិច្ចរបស់អាស៊ានមានការកើនឡើង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |