ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កូរ៉េខាងជើង​ព្រមាន​ចាត់វិធានការ​កាន់​តែ​ខ្លាំង ក្រោយ​អាមេរិក​ដាក់ទណ្ឌកម្ម​ថ្មី

កូរ៉េខាងជើង​ព្រមាន​ចាត់វិធានការ​កាន់​តែ​ខ្លាំង ក្រោយ​អាមេរិក​ដាក់ទណ្ឌកម្ម​ថ្មី

​កូរ៉េខាងជើង​៖ នៅ​ថ្ងៃ​សុក្រ​នេះប្រទេស​កូរ៉េខាងជើង​បាន​ស្តី​បន្ទោស​រដ្ឋបាល​លោក Biden ចំពោះ​កា​ដាក់ទណ្ឌកម្ម​ថ្មី​លើ​ប្រទេស​នេះ ដោយសារតែ​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​ចុងក្រោយ​បំផុត​របស់​ខ្លួន និង​បាន​ព្រមាន​ពី​ចំណាត់​ការ​កាន់​តែ​ខ្លាំង និង​ជាក់លាក់​ជាង​មុន ប្រសិនបើ​ក្រុង​វ៉ាស៊ីនតោន​នៅតែ​បន្ត​ជំហរ​ប្រឈមមុខ​ដាក់គ្នា​ដូច្នេះ​ទៀត​នោះ​។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ធ្វើឡើង​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA អ្នកនាំពាក្យ​ដែល​គេ​មិន​ស្គាល់​ម្នាក់​របស់​ក្រសួងការបរទេស​កូរ៉េខាងជើង បាន​ការពារ​ការបាញ់មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេងថ្មីៗ​របស់​កូរ៉េខាងជើងថា ​ជា​សមយុទ្ធ​ការពារ​ខ្លួនដ៏​ត្រឹមត្រូវ​បំផុត​។ ​អ្នកនាំពាក្យ​រូបនោះ​បាន​និយាយថា ទណ្ឌកម្ម​ថ្មី​ទាំងនោះបាន​គូសបញ្ជាក់​ពី​ចេតនា​ជា​អរិភាព​របស់​សហរដ្ឋ​អាមេរិក ក្នុង​គោលបំណងធ្វើ​ឲ្យ​ប្រទេស​នេះឯកោ និង​រារាំងកូរ៉េខាងជើង ទោះបីជា​មានការ​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​របស់​ក្រុង​ព្យុងយ៉ាង​ឱ្យ​បន្ត​ការទូត​ឡើងវិញ ដែល​បាន​ជាប់គាំង​ជុំវិញ​ការខ្វែងគំនិត​គ្នា​អំពី​ការបន្ធូរបន្ថយ​ទណ្ឌកម្ម និង​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ជា​ដំណាក់កាល​។

​កាលពី​ថ្ងៃ​ពុធរដ្ឋបាល​លោក Biden បានដាក់​ទណ្ឌកម្ម​លើ​ជនជាតិ​កូរ៉េខាងជើង​ ៥​នាក់ជុំវិញ​តួនាទី​របស់​ពួកគេ​ក្នុង​ការទិញ​សម្ភារៈ និង​បច្ចេកវិទ្យាសម្រាប់​កម្មវិធី​មី​ស៊ី​លរបស់​កូរ៉េខាងជើង ជាការ​ឆ្លើយតប​ទៅនឹង​ការបាញ់​សាកល្បង​មី​ស៊ី​ល​ចុងក្រោយ​បំផុត ​របស់​កូរ៉េខាងជើងនៅ​សប្ដាហ៍​នេះ និង​បាន​និយាយ​ផងដែរ​ថា ខ្លួន​នឹង​ស្វែងរក​ការដាក់ទណ្ឌកម្ម​ថ្មី​លើ​ប្រទេស​ឯកោ​មួយ​នេះ ​ពី​អង្គការសហប្រជាជាតិ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |