ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កម្ពុជា-ហ្វីលីពីន​បន្តពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​លើ​គ្រប់វិស័យ

កម្ពុជា-ហ្វីលីពីន​បន្តពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​លើ​គ្រប់វិស័យ

ភ្នំពេញ៖ នៅក្នុងកិច្ចជំនួបទ្វេភាគី កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ម្សិលមិញ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាមួយលោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយភាគីទាំងពីរបានពិភាក្សាគ្នាជាច្រើនលើកិច្ចសហប្រតិបត្តិ ទ្វេភាគី ទំាងក្របខណ្ឌប្រទេស និងតំបន់។

នៅក្នុងកិច្ចជំនួបនោះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ខណៈនៅក្នុងឆ្នាំ២០២២នេះ​កម្ពុជា​ទទួល​ធ្វើជាប្រធានអាស៊ាននោះ សម្ដេចសង្ឃឹមថា​ប្រទេសហ្វីលីពីននឹងបន្តចូលរួមគាំទ្រ​ដល់​ការបំពេញតួនាទីនេះរបស់កម្ពុជា ដើម្បីបម្រើផលប្រយោជន៍រួមរបស់អាស៊ានទាំងមូល ក៏ដូចជា​រួមចំណែក​ដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា​ និងហ្វីលីពីន ឲ្យកាន់តែខ្លាំងក្លាថែមទៀតផងដែរ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ដែលរួមមានទី​មួយ​គឺវិស័យសន្តិសុខ និងទីពីរគឺពាក់ព័ន្ធនឹងកំណែទម្រង់រដ្ឋបាលថ្នាក់​ក្រោមជាតិនោះ សម្ដេចក្រឡា​ហោម បានសម្ដែងក្ដីសង្ឃឹមថា​ ភាគីទាំងពីរនឹងបន្តពង្រីកកិច្ច​សហប្រតិបត្តិការនេះ​ឲ្យកាន់តែទូលំទូលាយ​ថែមទៀត ជាពិសេសទៅលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និង​ការចែករំលែកបទពិសោធន៍ទៅវិញទៅមកពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្ដេចក្រឡាក៏បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូតផងដែរ ពាក់ព័ន្ធទៅនឹងដំណើរការកំណែ​ទម្រង់​រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជាដែរ ដែលមកដល់ពេលនេះ រាជរដ្ឋាភិបាលកំពុងអនុវត្តផែន​ការជាតិរយៈពេល១០ឆ្នាំដំណាក់កាលទី២របស់ខ្លួន។

សម្ដេច ក៏បានជម្រាបជូនទៀតថា សម្ដេចពិតជាមានមោទនភាពដែលបានមើលឃើញ​នូវលទ្ធផល​នៃកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជានាពេលកន្លងមក និងថានៅដំណាក់កាលទី២នេះ​ក៏ជាដំណាក់កាលដ៏មានសារៈសំខាន់ក្នុងការផ្ទេរនូវធនធាន និងអំណាចទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែរ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ អ្នកស្រីMaria Amelita C.Aquino បានជម្រាបសម្ដេចក្រឡា​ហោម​ឧបនាយករដ្ឋមន្ត្រី នូវការចូលរួមសម្ដែងការអបអរសាទរចំពោះជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងបញ្ហាជំងឺកូវិត១៩ និងបានសម្ដែងការវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែក​យ៉ាង​សកម្មរបស់ក្រសួងមហាផ្ទៃក្នុងការសម្រេចបាននូវជោគជ័យទៅលើការងារគ្រប់គ្រង ក៏ដូចជា​យុទ្ធនាការ​ចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩។

អ្នកស្រី ក៏បានជម្រាបជូនសម្ដេចក្រឡាហោមទៀតថា ហ្វីលីពីននៅតែបន្តគាំទ្រកិច្ច​សហប្រតិបត្តិការ​ជាមួយកម្ពុជា ជាពិសេសក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ព្រមទាំងនឹងបន្តចូលរួមគាំទ្រ​រាល់ព្រឹត្តិការណ៍ ដែលក្រសួងមហាផ្ទៃត្រូវធ្វើជាប្រធានដឹកនាំនៅក្រោម​ក្របខណ្ឌ​នៃអាស៊ាននេះ​ផងដែរ។

ក្រៅពីកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខណ្ឌ​អាស៊ាន លោកស្រី ក៏បានសម្ដែងនូវចំណាប់​អារម្មណ៍យ៉ាងខ្លាំងក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងឡើងថែមទៀត ជាពិសេសនៅក្នុងវិស័យសន្តិសុខ ដែលមានកិច្ចសហប្រតិបត្តិការលើការងារប្រយុទ្ធប្រឆាំង​បទ​ល្មើសឆ្លងដែន បញ្ហាគ្រឿងញៀន ​បញ្ហាបទល្មើសបច្ចេកវិទ្យា ​និងអំពើជួញដូរមនុស្សជាដើម ដែល​កិច្ចការទាំងនេះមួយផ្នែកធំស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃកម្ពុជានោះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |