ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

Nottingham Forest ទំលាក់​ជើងឯក FA Cup ១៤សម័យ Arsenal ត្រឹម​ជុំ​ទី៣

Nottingham Forest ទំលាក់​ជើងឯក FA Cup ១៤សម័យ Arsenal ត្រឹម​ជុំ​ទី៣

​បាល់ទាត់៖ ​ក្រុម​ជើងឯក FA Cup ១៤សម័យ​កាំភ្លើង​ធំ Arsenal បាន​ធ្លាក់​ចេញពី​ការប្រកួត​ពានរង្វាន់ FA Cup ត្រឹម​ជុំ​ទី៣ ដោយ​បរាជ័យ​ក្រោម​ថ្វីដៃ​ក្រុម​នៅ League Championship, Nottingham Forest ១-០​។ ​គ្រាប់​បាល់​ជ័យជំនះ​តែមួយ​គ្រាប់​គត់​របស់ Lewis Grabban នៅ​នាទី​ទី៨៣ គ្រប់គ្រាន់​ល្មម​ដើម្បី​ទំលាក់​ក្រុម​របស់លោក Mikel Arteta ជា​លើក​ទី២ ក្នុង​រយៈពេល ៤ឆ្នាំ​ចុងក្រោយ​។

កាលពី​ឆ្នាំ២០១៨ Nottingham Forest ក៏បាន​យកឈ្នះ Arsenal នៅ​ជុំ​ទី៣ FA Cup នេះដែរ​ដោយ​លទ្ធផល ៤-២​។ ​សំរាប់ Arsenal រាប់​ពី​ឆ្នាំ១៩៩៦ មកដល់ពេលនេះ​ធ្លាក់​ត្រឹម​ជុំ​ទី៣ FA Cup នេះ​តែ​ពីរ​លើក​គត់​ ហើយ​ពីរ​លើក​នោះ​គឺ​ចាញ់ Nottingham Forest ទាំងពីរ​។ ចំណែក​លទ្ធផល​ផ្សេងទៀត​យប់មិញ​ដែរ Tottenham Hotspur បាន​យកឈ្នះ Morecambe ៣-១​។ Spurs ត្រូវ​តាម​ពីក្រោយ​បន្ទាប់ពី Morecambe នាំមុខ​នៅ​នាទី​ទី៣៣ ដោយ Antony O’Connor ខណៈ Spurs ត្រូវ​រង់ចាំ​ដល់​នាទី​ទី៧៤ ទើប​រកបាន​គ្រាប់​តាម​ស្មើដោយ Harry Winks ហើយពីរ​គ្រាប់​ជ័យជំនះ​សំរេច​ដោយ Lucas Moura និង Harry Kane​។

​​រីឯ West Ham ក៏បាន​ឡើង​ជុំ​ទី៤ ផងដែរ​ក្រោយ​ទំលាក់​ក្រុម​រួម​លី​គ​កំពូល Leeds United ២-០ ដោយ​គ្រាប់​បាល់​របស់ Manuel Lanzini និង Jarred Bowen​។ ​Liverpool វិញ​បាន​យកឈ្នះ Shrewsbury Town ៤-១ បន្ទាប់ពី​ក្រុម​ភ្ញៀវ Shrewsbury នាំមុខ​នៅ​នាទី​ទី២៧ ហើយ Liverpool វាយបក ៤​គ្រាប់​វិញ​នៅ​វគ្គ​ទី១ ពីរ​គ្រាប់ ​និង​វគ្គ​ទី២ ពីរ​គ្រាប់​។ ​ជុំ​ទី៤ Liverpool ត្រូវ​ទទួលភ្ញៀវ Cardiff City ដែល​យកឈ្នះ Preston យប់មិញ ២-១៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |