ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន កំណត់ឲ្យចាក់វ៉ាក់សាំង Pfizer នៅតែក្នុងរាជធានីភ្នំពេញ តែចាក់ជូនប្រជាពលរដ្ឋពីគ្រប់កន្លែងទាំងអស់ ឲ្យតែចង់ចាក់

សម្តេចតេជោ ហ៊ុន សែន កំណត់ឲ្យចាក់វ៉ាក់សាំង Pfizer នៅតែក្នុងរាជធានីភ្នំពេញ តែចាក់ជូនប្រជាពលរដ្ឋពីគ្រប់កន្លែងទាំងអស់ ឲ្យតែចង់ចាក់

(បាត់ដំបង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បានថ្លែងកំណត់ឲ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer តែក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ ដោយសារតែវ៉ាក់សាំងប្រភេទនេះ មិនអាចដឹកចេញទៅតាមបណ្តាខេត្តបាន ព្រោះបញ្ហាប្រព័ន្ធត្រជាក់។

បើទោះបីជាកំណត់ឲ្យចាក់ Pfizer ជាង២លានដូស តែក្នុងរាជធានីភ្នំពេញក្តី សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកទូលាយ ក្នុងការអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ ដែលចង់ចាក់វ៉ាក់សាំង Pfizer ដូសជំរុញនេះ អាចឡើងមកចាក់នៅរាជធានីភ្នំពេញបាន។

ការកំណត់ថ្មីរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត៨៥គីឡូម៉ែត្រ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ដោយសារវ៉ាក់សាំង Pfizer យកចេញទៅក្រៅអត់រួច ដោយត្រូវការរក្សាសីតុណ្ហភាពក្រោមសូន្យ ដូច្នេះត្រូវចាក់នៅរាជធានីភ្នំពេញតែម្តង។ បងប្អូនព្រួយបារម្ភថាផ្អើលគ្នាទៅចាក់នៅភ្នំពេញ ឥឡូវខ្ញុំប្រាប់ វិធីដែលល្អជាងគេ ផ្អើលទៅពីណាផ្អើលទៅ ខ្មែរដូចតែគ្នាទេ កុំខ្វល់ពេក បើគេសុខចិត្តជិះពីបាត់ដំបងទៅភ្នំពេញ ក៏ចាក់ឲ្យទៅ»

សម្តេចបន្ថែមថា «ខ្ញុំបានកំណត់ហើយ ប្រទេសនេះអត់មានបែងចែកតំបន់ទេ អ្នកណាចង់ទៅរក Pfizer នៅភ្នំពេញ សូមអញ្ជើញបើកឃ្លាំងចាក់តែម្តងទៅ។ បញ្ហាមិនមែនបញ្ហាខ្លាចគេដណ្តើមវ៉ាក់សាំងទេ ខ្លាចការមកដល់នៃអូមីក្រុង រាលដាលពេញប្រទេស និងខ្លាចប្រជាជនយើងមិនទៅចាក់ទៅវិញទេ»

សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ម្សិលមិញ បានបញ្ជាឲ្យទិញវ៉ាក់សាំង៥លានដូសបន្ថែមទៀត ខណៈវ៉ាក់សាំងដែលកំពុងមានក្នុងឃ្លាំងប្រមាណ១០លានដូស សម្រាប់ចាក់ដូចជំរុញដល់ប្រជាជនកម្ពុជា និងធានាណាប្រជាជនកម្ពុជា មិនខ្វះវ៉ាក់សាំង។

សម្តេចេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់បណ្តាខេត្តទាំងអស់ ខិតខំប្រឹងប្រែងធ្វើយ៉ាងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ឲ្យបានលឿនទាន់ពេលវេលា ខណៈដែលវីរុសបំប្លែងថ្មី អូមីក្រុង បានចូលសហគមន៍ហើយនោះ ហើយគ្មានជម្រើសណាល្អជាង ជំរុញការចាក់វ៉ាក់សាំងឲ្យទាន់ពេលវេលានោះទេ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ សម្តេចនឹងចាក់វ៉ាក់សាំងដូសជំរុញ ខណៈសម្តេចជិតធ្វើដំណើរទៅកាន់ទីក្រុងឌុយប៉ៃ។

សម្តេចតេជោក៏បានថ្លែង អំពីការរៀបចំប្រាក់ឧបត្ថម្ភ ដល់ក្រុមគ្រូពេទ្យ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋផងដែរ ដោយមានកំណត់ចំនួនជាក់លាក់មួយ ទាំងចំនួនចាក់បាន និងប្រាក់ឧបត្ថម្ភដែលទទួលបាន។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅដាក់វ៉ាក់សាំងដូសជំរុញ លើកទី៤ ឲ្យបានគ្រប់ៗ ដើម្បីបង្កើតនៅប្រព័ន្ធភាពសុំាក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ កម្ពុចាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,២៨២,៧៨៨នាក់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |