ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ជប៉ុនប្រកាសគាំទ្រដំណើររបស់សម្តេច តេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា

ជប៉ុនប្រកាសគាំទ្រដំណើររបស់សម្តេច តេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា

(ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត៨៥គីឡូម៉ែត្រ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ជប៉ុនបានប្រកាសគាំទ្រសម្តេចធ្វើជាប្រធានអាស៊ាន និងគាំទ្រដំណើរ របស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ខណៈដែលប្រទេសនេះក៏ជាសមាជិកអាស៊ាន ហើយកំពុងជួបវិបត្តិនយោបាយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំសូមអរគុណចំពោះឯកឧត្តម មិកាមិ (លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា) ដែលបានគាំទ្រកម្ពុជា ធ្វើប្រធានអាស៊ានឆ្នាំនេះ ខ្ញុំសូមសម្តែងនូវការគោរពចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ដំណើរទស្សនកិច្ចភ្លាមៗរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងការ ផ្តួចផ្តើមគំនិតក្នុងការកែរលម្អរស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ប្រទេសជប៉ុនមានបំណងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងម៉ឺងម៉ាត់ ដើម្បីឱ្យកម្ពុជាទទួលបាន ជោគជ័យក្នុងនាមជាប្រធានអាស៊ាន»

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណជាមួយនឹងការគាំទ្ររបស់ជប៉ុន ក្នុងភាពជាប្រធានរបស់អាស៊ានរបស់កម្ពុជា នឹងបានប្តេជ្ញាធ្វើការសម្របសម្រួល
ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីឱ្យកម្ពុជាទទួលបានជោគជ័យ។ សម្តេចបានបន្ថែមថា នៅពេលនៅលើឧទ្ធម្ភាគចក្រ សម្តេចនិងលោក មិកាមិ បានពិភាក្សាគ្នា ពាក់ព័ន្ធជាមួយនឹងបញ្ហាកិច្ចដំណើរការរឿងទាក់ទិនជាមួយនឹងមីយ៉ាន់យ៉ា ហើយលោក មិកាមិ បានបញ្ជាក់ថា ជប៉ុនយកចិត្តទុកដាក់ទៅលើបញ្ហាការ ផ្តល់ជំនួយមនុស្សធម៍ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៅកាន់បណ្តាអ្នកវិភាគពាក់ព័ន្ធនឹងរឿងដែលសម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែរថា គម្ពីររបស់សម្តេចដែលបានយកទៅធ្វើ ការសន្ទនាជាមួយថ្នាក់ដឹកនាំមីយ៉ាន់ម៉ា មានដូចជា៖ កុងសង់ស៊ីស ៥ចំណុចរបស់អាស៊ាន និងធម្មនុញ្ញរបស់អាស៊ាន ដែលគម្ពីនេះមិនទៅណាឆ្ងាយពីអាស៊ាននោះទេ។ សម្តេចបញ្ជាក់ថា ពេលវេលាមកមិនទាន់ដល់សម្តេចមិនទាន់ធ្វើសកម្មភាពនោះទេ ហើយអ្វីដែលកម្ពុជាសម្រេចបាន មិនបញ្ចប់ត្រឹមសេចក្តីប្រកាសរួមស្តីពី ដំណើរទស្សនកិច្ចរបស់សម្តេចនៅមីយ៉ាន់ម៉ានោះទេ។

សូមបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានផងនោះ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ បានអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសសមាជិកអាស៊ាន ហើយកំពុងជួបវិបត្តិនយោបាយ។ ដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានោះសម្តេចតេជោ ហ៊ុន សែន នាំទៅជាមួយជំនួយជាម៉ាស់ជាង ៣លាន និងគ្រឿងបរិក្ខារមួយចំនួនទៀត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងប្រទេសមីយ៉ាន់ម៉ាមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៧ និងថ្ងៃទី០៨ ខែមករា។ ដំណើរទស្សនកិច្ចនោះបានធ្វើឡើង តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |