ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អ្នកសារព័ត៌មាន​ជនជាតិ​ហៃ​ទី​ត្រូវ​បាន​សម្លាប់​ដោយ​ក្រុម​ជន​អន្ធពាល​នៅ​ជិត​រដ្ឋធានី​ Port-au-Prince

អ្នកសារព័ត៌មាន​ជនជាតិ​ហៃ​ទី​ត្រូវ​បាន​សម្លាប់​ដោយ​ក្រុម​ជន​អន្ធពាល​នៅ​ជិត​រដ្ឋធានី​ Port-au-Prince

​ហៃ​ទី៖ នគរបាល​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា អ្នកសារព័ត៌មាន​ជនជាតិ​ហៃ​ទី​ ២​នាក់ត្រូវ​បាន​សម្លាប់​ដោយ​សមាជិក​ក្រុម​ជន​អន្ធពាល ខណៈ​ពេល​ដែល​កំពុង​រា​យ​ការណ៍នៅ​ជិត​រដ្ឋធានី​ព័រ​អូ​ប្រាំង ​(Port-au-Prince) ដែល​ការ​កើន​ឡើង​អំពើ​ហិង្សា​នៅតែ​បន្ត​រង្គោះ​រង្គើ​នៅ​ប្រទេស​មួយ​នេះ​។ នាយក​របស់​អ្នក​សារព័ត៌មាន​ម្នាក់ និង​របាយការណ៍ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​និយាយ​ថា បុរស​ទាំងពីរ​នាក់​នេះត្រូវ​បាន​បាញ់​បន្ទាប់​មក​ដុត​ទាំង​រស់ ប៉ុន្តែ​នគរបាល​នៅ​ប្រទេស​ហៃ​ទីមិនបានបញ្ជាក់​ពី​រឿងនេះ​នោះទេ​។

សេចក្តីថ្លែងការណ៍​រប​ស់​នគរបាល​បាន​និយាយថា សាកសព​រងគ្រោះ​ដោយគ្រាប់​កាំភ្លើង​។ ប្រព័ន្ធ​ផ្សព្វផ្សាយបាន​និយាយថា អ្នក​សារព័ត៌មាន​លោក John Wesley Amady ត្រូវបាន​សម្លាប់​ដោយ​ក្រុម​ចោរព្រៃ​ប្រដាប់អាវុធកាលពីថ្ងៃ​ព្រហស្បតិ៍​ ខណៈដែល​លោកកំពុងរាយការណ៍​អំពី​បញ្ហា​សន្តិសុខ​នៅក្នុង​តំបន់​ដែលមាន​ក្រុម​ជន​អន្ធពាល។​ ​សេចក្តីរាយការណ៍​ដំបូង​និយាយថា អ្នកសារព័ត៌មាន​ ៣​នាក់​បាន​ទៅកន្លែងកើតហេតុ ហើយ​ ២​នាក់​ត្រូវបាន​សម្លាប់ ចំណែក​អ្នក​ទី​៣ ​បាន​រត់គេចខ្លួន។ នៅ​ទីក្រុង​ញូវយ៉ក អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិលោក Stephane Dujarric បាន​និយាយថា ពួកគេ​ត្រូវបាន​សម្លាប់​ដោយ​គ្មាន​ទោស សម្រាប់​សកម្មភាព​គ្រាន់តែ​ព្យាយាមបង្ហាញពីការពិត​។ នាយករដ្ឋមន្ត្រី​​ហៃ​ទីលោក Ariel Henry បាន​ប្តេជ្ញា​បង្ក្រាបក្រុម​ជន​អន្ធពាល ដែល​អាជ្ញាធរ​ត្រូវ​បានដាក់​កំហុសចំពោះ​ការ​រាល​ដាល​នៃ​ការចាប់​ជំរិត និង​សម្រាប់​ការបិទ​ស្ថានីយ​ចែកចាយ​ហ្គាស ក្នុង​សកម្មភាព​ដែល​បណ្តាលឱ្យមានការខ្វះខាត​ប្រេងឥន្ធនៈ​ធ្ងន់ធ្ងរកាលពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ខណៈ​សហរដ្ឋអាមេរិក និង​​កាណាដាបានជំរុញឲ្យ​ពលរដ្ឋ​របស់ខ្លួន​​ចាក​ចេញពី​ប្រទេស​ហៃ​ទី​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |