ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

លោក Duterte ព្រមានចាប់ខ្លួន អ្នកដែលមិនទាន់ចាក់វ៉ាក់សាំង ហើយល្មើសបទបញ្ជាទប់ស្កាត់កូវីដ-១៩

លោក Duterte ព្រមានចាប់ខ្លួន អ្នកដែលមិនទាន់ចាក់វ៉ាក់សាំង ហើយល្មើសបទបញ្ជាទប់ស្កាត់កូវីដ-១៩

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) បានព្រមាននៅព្រហស្បតិ៍សប្តាហ៍នេះថា អ្នកដែលមិនទាន់បានទទួលការចាក់ វ៉ាក់សាំងបង្ការជំងឺ COVID-19 នឹងត្រូវចាប់់ខ្លួនប្រសិនបើពួកគេ មិនគោរពបទបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ ខណៈការឆ្លងរាតត្បាតវីរុសនេះ បានកើនឡើងដល់កម្រិតខ្ពស់វិញ នៅក្នុងប្រទេសដីកោះនេះ ដែលមិនធ្លាប់មាន ៣ខែមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី៧ ខែមករា ឆ្នាំ២០២២។

នៅក្នុងការថ្លែងសារទៅកាន់ប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Duterte បានជំរុញឲ្យមេដឹកនាំសហគមន៍ទាំងអស់ នៃប្រទេសហ្វីលីពីន សម្លឹងមើលអ្នកដែលមិនទាន់ទទួលបាន ការចាក់វ៉ាក់សាំងបង្ការ COVID-19 ឲ្យបានដិតដល់បំផុត ហើយត្រូវប្រាកដថា ពួកគេទាំងនោះស្នាក់នៅក្នុងផ្ទះ មិនចេញទៅក្រៅ។ បុរសខ្លាំងហ្វីលីពីនរូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើនរណាម្នាក់ប្រឆាំងបទបញ្ជា ហើយនៅតែជម្នះចេញទៅក្រៅផ្ទះ ទាំងដែលខ្លួនមិនទាន់បានទទួលការចាក់វ៉ាក់សាំងនោះ អាជ្ញាធរមានសមត្ថកិច្ច អាចចាប់ខ្លួនបុគ្គលនោះបាន។

គួរបញ្ជាក់ថា ចំណាត់ការក្តៅពីសំណាក់ប្រធានាធិបតីហ្វីលីពីនខាងលើនេះ បានកើតមានឡើងបន្ទាប់ពីករណីឆ្លង COVID-19 ត្រូវបានគេមើលឃើញថា កំពុងកើនឡើងវិញយ៉ាងគំហុក នៅលើប្រទេសដីកោះនេះ។ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមករា ឆ្នាំ២០២២ ប្រទេសហ្វីលីពីនបានប្រកាសរកឃើញករណីឆ្លងរហូតដល់ ១៧,២២០ករណី ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។

គិតត្រឹមពេលនេះ ហ្វីលីពីនមានករណីឆ្លង COVID-19 សរុប ២.៨៨លានករណី ក្នុងនោះស្លាប់ជាង ៥១,៧០០នាក់ និងជាសះស្បើយវិញ ២.៧៨លាននាក់។ ដោយឡែកសម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញនោះ ហ្វីលីពីនសម្រេចបាន ១១១លានដូសហើយ ដោយក្នុងនោះប្រជាជន ៥១.១លាននាក់ (៤៦.៦% នៃចំនួនប្រជាជានសរុប) បានទទួលការចាក់គ្រប់ដូស៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |