ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗ សម្រាប់កម្ពុជានៅឆ្នាំ២០២២

ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗ សម្រាប់កម្ពុជានៅឆ្នាំ២០២២

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះ បានបង្ហោះសារមួយ ដោយបានបង្ហាញអំពីព្រឹត្តិការណ៍សំខាន់ៗ ដែលនឹងកើតមាននៅក្នុងប្រទេសកម្ពុជា នាឆ្នាំ២០២២នេះ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់លោក ហ៊ុន ម៉ានី៖

ខណៈដែលប្រជាជាតិទាំងមូលកំពុងប្រារព្ធទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ (ថ្ងៃ០៧ មករា) យើងក៏មិនទាន់ទៅណាឆ្ងាយពីពិធីបុណ្យចូលឆ្នាំសកល ដែលយើងនៅអាចធ្វើការប្តេជ្ញាចិត្តឆ្នាំថ្មីរបស់យើងបាន។

សម្រាប់កម្ពុជា យើងទាំងអស់គ្នានឹងចាប់ផ្តើមឆ្នាំ២០២២នេះ ជាមួយនឹងសុទិដ្ឋិនិយមជាច្រើន បើទោះជាយើង ក៏ដូចជាបណ្តាប្រទេសដទៃទៀតក្នុងលោក នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ។ ដោយមិននិយាយពីវិស័យធំៗ ដែលក្នុងនោះរួមមាន «សន្តិសុខជាតិ», «ស្ថិរភាពនយោបាយ», «ការងើបឡើងវិញនៃសេដ្ឋកិច្ច», «កិច្ចការសង្គមសេដ្ឋកិច្ច» និងបណ្តាវិស័យផ្សេងៗទៀត លោកបានលើកយកទិដ្ឋភាពសុទិដ្ឋិនិយម ដែលនឹងស្តែងចេញពីព្រឹត្តិការណ៍ធំៗ ចំនួន៣ដូចខាងក្រោម៖

*ទី១៖ ការរស់នៅក្នុង «គន្លងថ្មី»

តាមរយៈសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងការចូលរួមរបស់វីរជនជួរមុខ និងប្រជាពលរដ្ឋគ្រប់រូបក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយគ្នានឹងការមើលឃើញពីដំណើរការជាប្រក្រតី នៃការប្រារព្ធកម្មវិធីឆ្លងឆ្នាំ នៅតាមបណ្តាទីតាំងនានាក្នុងប្រទេស យើងមានសុទិដ្ឋិនិយមថា ជីវភាពប្រជាពលរដ្ឋយើង បាននិងកំពុងវិលត្រលប់មកកាន់ប្រក្រតីភាពវិញ បើទោះជាពេលនេះ មិនដូចកាលមុនពេលផ្ទុះការឆ្លងរាលដាល នៃជំងឺកូវីដ១៩ក្តី។

ប៉ុន្តែស្របពេលដែលយើងកំពុងតែសាទរនូវការងើបឡើងវិញនេះ យើងក៏មិនត្រូវភ្លេចបន្តចូលរួមអនុវត្តតាមវិធានសុខាភិបាល បន្តប្រុងប្រយ័ត្ន និងបន្តចូលរួមតាមគ្រប់លទ្ធភាពក្នុងការរក្សាភាពជោគជ័យនោះទេ។ យើងទាំងអស់គ្នាបានដើរមកដល់ពេលនេះ ដោយសារកិច្ចប្រឹងប្រែងរបស់យើងទាំងអស់គ្នា ជាពិសេសគឺកិច្ចប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលលោកបានដឹកនាំដោយផ្ទាល់ក្នុងការប្រយុទ្ធនឹងជំងឺនេះ ក៏ដូចជាការធានាបាននូវចំនួនវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់គ្រប់គ្នា មិនថាតែជនជាតិខ្មែរនោះទេ គឺសម្រាប់ជនគ្រប់រូបដែលរស់នៅលើទឹកដីកម្ពុជាដោយមិនគិតថ្លៃ។

*ទី២៖ កម្ពុជាជាប្រធានអាស៊ាន

សម្តេចនាយករដ្ឋមន្រ្តី និងឧបនាយករដ្ឋមន្រ្តី បានដាក់ចេញនូវមូលបទ «អាស៊ាន A.C.T.៖ ស្គាល់បញ្ហា និងរួមគ្នាដោះស្រាយបញ្ហាទាំងអស់គ្នា» ក៏ដូចជារបៀបវារៈ ដែលក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន នឹងអាចដឹកនាំកិច្ចពិភាក្សា ឈានទៅសម្រេចបានកុងសង់ស៊ុសលើលទ្ធផល ដែលជាឧត្តមប្រយោជន៍ដល់អាស៊ាន និងប្រជាជននៃអាស៊ានទាំងមូលផងដែរ។

ប្រធានបទនានា (ដែលក្នុងនោះមានប្រធានបទដែលត្រូវបានបន្តពីឆ្នាំមុនៗ ដែលមិនទាន់មានការព្រមព្រៀង) រួមមានទាំងបញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ច «ការងើបឡើងវិញក្រោយវិបត្តិកូវីដ១៩» និងសង្គមវប្បធម៌ នឹងត្រូវលើកមកពិភាក្សា។ ខ្ញុំប្រាកដថា ជាមួយស្មារតីសហគមន៍ និងភាពជាស្នូលរបស់អាស៊ាន កិច្ចពិភាក្សានឹងមានការវិវឌ្ឍន៍ល្អក្នុងឆ្នាំ២០២២នេះ បើទោះជាបញ្ហាទាំងនោះ មានភាពលំបាកយ៉ាងណាក៏ដោយ។ ក្នុងនាមជាប្រធានអាស៊ាន យើងត្រូវមានមោទកភាពចំពោះអ្វីដែលយើងបាន និងកំពុងធ្វើ ទោះក្នុងនាមជាប្រជាជាតិទាំងមូលក្តី ឬក្នុងនាមបុគ្គលផ្ទាល់ខ្លួនក្តី។

*ទី៣៖ ការបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ២០២២

ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលបានចារិកក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៥ ខែមិថុនាខាងមុខនេះ ប្រជាពលរដ្ឋកម្ពុជា នឹងធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោតក្នុងឃុំសង្កាត់រៀងៗខ្លួន ដើម្បីបោះឆ្នោតដោយសេរី យុត្តិធម៌ និងសម្ងាត់ ជ្រើសរើសអ្នកដឹកនាំមូលដ្ឋានរបស់ខ្លួន ក្នុងចំណោមគណបក្សចូលរួមប្រកួតប្រជែងជាច្រើន ដែលខ្លួនជឿថា មានសមត្ថភាពបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិនៅក្នុងអាណត្តិ ២០២២ ២០២៧ខាងមុខ។

ជារួមដូចដែលបានលើកឡើងនៅខាងដើម យើងនៅមានបញ្ហាសេសល់ច្រើនដើម្បីបន្តដោះស្រាយ មិនថាក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម តែយើងមានសុទិដ្ឋិនិយមខ្ពស់ចំពោះអ្វី ដែលដែលយើងទាំងអស់គ្នា ក្នុងនាមជាខ្មែរ សម្រេចបាននាពេលកន្លងមក ជាពិសេសការគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធិភាពនូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ នាពេលថ្មីៗនេះ។ យើងត្រូវនៅបន្តភាពសុទិដ្ឋិនេះនៅក្នុងឆ្នាំ២០២២នេះ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា យើងអាចធ្វើបានជាមួយគ្នា ទាំងអស់គ្នា ហើយមិត្តភក្តិបរទេសក៏នឹងសប្បាយចិត្តនូវអ្វីដែលយើងសម្រេចបាននេះផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |