ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

នាយករដ្ឋមន្ត្រី​ស៊ូដង់លោក Abdalla Hamdok លាលែង​ពី​តំណែង ស្រប​ពេល​នយោបាយ​ជាប់​គាំង​

នាយករដ្ឋមន្ត្រី​ស៊ូដង់លោក Abdalla Hamdok លាលែង​ពី​តំណែង ស្រប​ពេល​នយោបាយ​ជាប់​គាំង​

ស៊ូដង់៖ នាយករដ្ឋមន្ត្រី​ស៊ូដង់លោក Abdalla Hamdok បាន​លាលែង​ពី​តំណែង ខណៈ​ជាប់​គាំង​ខាង​នយោបាយ បន្ទាប់ពី​រដ្ឋប្រហារ​យោធា​ដែល​បាន​បង្អាក់​ការ​ផ្លាស់ប្តូរ​ដ៏​ផុយ​ស្រួយ​របស់​ប្រទេស​ទៅកាន់​លទ្ធិប្រជាធិបតេយ្យ​។​ ​នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​កាលពី​ល្ងាច​ថ្ងៃអាទិត្យ លោក Hamdok ដែល​បាន​ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​នយោបាយ​ ជាមួយ​យោធា​កាលពី​ខែ​វិច្ឆិកា​បាន​និយាយ​ថា ការពិភាក្សា​តុ​មូល​គឺ​ចាំបាច់​ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង​ថ្មី​មួយ​។​

​លោក​ Hamdok​ អតីតមន្ត្រី​អង្គការសហប្រជាជាតិ​ដែល​ត្រូវបាន​គេ​មើលឃើញថា​ ជាការ​ជំនួសមុខ​ឲ្យ​ជន​ស៊ីវិល​នៃ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ូដង់ ត្រូវបាន​ឡើងកាន់​អំណាច​ជាថ្មី​កាល​ខែវិច្ឆិកា ស្របពេល​មាន​សម្ពាធ​អន្តរជាតិនៅក្នុង​កិច្ចព្រមព្រៀង​មួយ ​ដែល​បាន​អំពាវនាវ​ឱ្យមាន​គណៈរដ្ឋមន្ត្រីតាមបែប​បច្ចេកវិទ្យា​ឯករាជ្យ ​ក្រោម​ការត្រួតពិនិត្យ​ផ្នែក​យោធា​ដឹកនាំ​ដោយ​រូបលោក​។​ ទោះជា​យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀង​នោះ​ត្រូវបាន​ច្រានចោល​ដោយ​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ដែល​ទទូចថា​អំណាច​ត្រូវបាន​ប្រគល់​ទៅឱ្យ​រដ្ឋាភិបាល​ស៊ីវិល​ពេញលេញ​ ដែលមាន​ភារកិច្ច​ដឹកនាំ​ការផ្លាស់ប្តូរ​។​ ​ក្រុមគ្រូពេទ្យ​បាន​និយាយថា ការលាលែង​ពី​តំណែង​របស់លោក Hamdok បានកើត​ឡើង បន្ទាប់ពីកងកម្លាំង​សន្តិសុខ​ស៊ូដង់​បាន​បំបែក​ក្រុមបាតុករ​ គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ហិង្សា​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា​ធ្វើឡើង​កាលពី​ថ្ងៃទី២៥ ខែតុលា ដោយបាន​សម្លាប់​មនុស្សយ៉ាងហោចណាស់ ២នាក់៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |