ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន ព្រមានដកអភិបាលខេត្តណាដែលជំពាក់លុយក្រុមហ៊ុន លី ឈួង រឿងឃុបឃិតគ្នាសាងសង់គម្រោងនានាដោយមិនមានការដេញថ្លៃ

សម្តេចតេជោ ហ៊ុន សែន ព្រមានដកអភិបាលខេត្តណាដែលជំពាក់លុយក្រុមហ៊ុន លី ឈួង រឿងឃុបឃិតគ្នាសាងសង់គម្រោងនានាដោយមិនមានការដេញថ្លៃ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃចន្ទនេះ ព្រមានដកអភិបាលខេត្តណាដែលជំពាក់លុយ ក្រុមហ៊ុន លី ឈួង រឿងឃុបឃិតគ្នាសាងសង់មុនទើបធ្វើការទូទាត់ប្រាក់តាមក្រោយ ដោយមិនមានការដេញថ្លៃ ហើយសម្តេចក៏បានបញ្ជាឱ្យអភិបាលរាជធានីខេត្ត និងស្ថាប័នរដ្ឋទាំងអស់ បញ្ឈប់គម្រោងបែបនេះជាបន្ទាន់។ ចំណែកថវិកាដែលជំពាក់ក្រុមហ៊ុន លី ឈួង ត្រូវសងវិញក្នុងរយៈពេល២០ឆ្នាំ។

ការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែល សម្តេចអញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ឥឡូវខ្ញុំសូមជម្រាប ចៅហ្វាយខេត្តណាហ៊ានធ្វើ អាហ្នឹងតទៅទៀត ចៅហ្វាយខេត្តនោះត្រូវទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល បើមិនអញ្ចឹងក្រុមហ៊ុនលី ឈួង ដូចក្រុមហ៊ុនអន្ទង់អញ្ចឹង គាត់ដើរគ្រប់កន្លែង លើកសំណើមកខ្ញុំ ខ្ញុំមិនព្រម ដល់ពេលមិនព្រមគាត់ទៅលេងជាមួយខេត្ត ឥឡូវខេត្តជំពាក់លុយយ៉ាងធំ ប៉ុន្តែខ្ញុំបាន ចេញបទបញ្ជាហើយ ប៉ុន្តែក្រែងលបទបញ្ជានោះយឺត»។

បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសម្តេចបានទទួលរបាយការណ៍ពី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងបំណុលដែលបណ្តាខេត្តជំពាក់ក្រុមហ៊ុនលី ឈួង តាមរយៈកិច្ចសន្យាសាងសង់មុន ទើបធ្វើការទូទាត់តាមក្រោយ ដោយមិនមានការឆ្លងកាត់ការដេញថ្លៃ។

សម្តេចតេជោ បានបញ្ជាឱ្យចៅហ្វាយខេត្តទាំងនោះ ដកគម្រោងទាំងអស់ដែលមិនទាន់បានអនុវត្ត ទោះបីជាចុះហត្ថលេខាជាមួយ ក្រុមហ៊ុនលី ឈួង ឬក្រុមហ៊ុនដទៃទៀតហើយក៏ដោយ ដោយត្រូវសំអាតបញ្ជីឱ្យរួចរាល់ ហើយប្រាក់ដែលជំពាក់ក្រុមហ៊ុនលីឈួង ត្រូវទូទាត់ក្នុងរយៈពេល២០ឆ្នាំ។

សម្តេចបានបញ្ជាក់បន្តថា៖ «ព្រោះអ្នកឯង (អភិបាលខេត្ត) ត្រូវយល់ឱ្យច្បាស់ នេះជាបំណុលសាធារណៈ ដែលរាជរដ្ឋាភិបាលមិនអាចទទួលយកបានទេ មិនត្រឹមតែមិនអាចទទួលយកបាន អភិបាលខេត្តណាដែលធ្វើរបៀបហ្នឹង សងលុយខ្លួនឯងទៅ បើមិនអញ្ចឹងអាចនឹងបាត់បង់តំណែង»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ចំពោះបញ្ហានេះ គឺក្រុមហ៊ុន និងអភិបាលខេត្តនោះមានការឃុបឃិតគ្នា ដោយមិនបានឆ្លងកាត់ការដេញថ្លៃ ហើយមកទាររាជរដ្ឋាភិបាលឱ្យទូទាត់ ដោយចៅហ្វាយខេត្តទាំងនោះ មិនបានស្នើមករាជរដ្ឋាភិបាល ដើម្បីសុំសាងសង់សំណង់ទាំងនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅក្រុមហ៊ុនលី ឈួង ឱ្យបញ្ឈប់ជាបន្ទាន់ បើមិនអញ្ចឹង សម្តេចនឹងដាក់ក្រុមហ៊ុននេះទៅក្នុងបញ្ជីខ្មៅ។

ក្រុមហ៊ុនលីឈួង ជាក្រុមហ៊ុនធំមួយ ដែលបានសាងសង់អគារវិមានសន្តិភាព និងវិមានរដ្ឋសភា រួមទាំងសំណង់ជាច្រើនទៀត។

សម្តេចក៏បានផ្តាំទៅក្រុមហ៊ុនទាំងអស់ កុំឱ្យយកតម្រាប់តាមក្រុមហ៊ុនលីឈួងផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសវៀតណាម និងប្រទេសឡាវវេទនាប៉ុន្មានឆ្នាំ ដោយសារតែបញ្ហាបំណុលបែបនេះ ដោយគាត់បានឱ្យអំណាចទៅរដ្ឋបាលខេត្តច្រើនជ្រុល។

សម្តេចបញ្ជាក់ថា «ខ្ញុំធ្លាប់ហើយអាល្បែងហ្នឹង ល្បែងធ្វើមុនទូទាត់តាមក្រោយ យើងទម្រាំដោះបំណុលគេរួច ត្រូវប្រើពេលវេលា»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលនេះថ្នាក់ជាតិបានដោះបំណុលនេះរួចហើយ ប៉ុន្តែបែរជាថ្នាក់ខេត្តទៅលេងល្បែងគ្រោះថ្នាក់នេះទៅវិញ។ សម្តេចបានព្រមានទៀតថា បើសិនជាកិច្ចសន្យាសាងសង់បែបនេះត្រូវបានចុះហត្ថលេខាដោយអតីតអភិបាលខេត្ត ក៏ត្រូវតែហៅអតីតអភិបាលខេត្តនោះ មកទូទាត់ផងដែរ។

សម្តេចបានបន្តថា «រឿងនេះអាចទៅជាជំងឺមហារីក ដោយខាងក្រោមជំពាក់លុយគេ តម្រូវឱ្យខាងលើជាអ្នកចាយ ចេញលុយ។ អ្នកឯងទៅឃុបឃិតគ្នាអត់ទាំងដាក់ដេញថ្លៃផងស៊ីសស៊ុសគ្នា នេះជាអំពើពុករលួយ ដែលខ្ញុំនិយាយដោយត្រង់ បើមិនសំអាតអាហ្នឹងគឺអត់បាន»។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា រាល់ការធ្វើអ្វីមួយត្រូវស្នើសុំការយល់ព្រមពីរាជរដ្ឋាភិបាល សម្តេចបន្តថា ខេត្តត្រូវបានឱ្យអំណាចហើយ ប៉ុន្តែអំណាចនោះត្រូវបានប្រើខុស

សម្តេចប្រាប់ឱ្យក្រុមហ៊ុនលី ឈួង ទៅខ្ចីលុយធនាគារដើម្បីដោះស្រាយបញ្ហារបស់ខ្លួន ។ សម្តេចបានបញ្ជាក់ទៀតថា សម្តេចមិនទាន់បញ្ជាឱ្យធ្វើសវនកម្មនោះទេ បើសម្តេចបញ្ជាឱ្យធ្វើសវនកម្ម ចៅហ្វាយខេត្តនោះអាចធ្លាក់ពីតំណែង ប៉ុន្តែសម្តេចមិនជ្រើសរើសកម្រិតតឹងរឹងនោះទេ។

សម្តេចបានពន្យល់ថា ការខ្ចីបុលមានតែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប៉ុណ្ណោះ ដែលតំណាងរាជរដ្ឋាភិបាល ចំណែករឿងរដ្ឋបាលខេត្ត អនុវត្តតាមរបៀបធ្វើមុនទូទាត់តាមក្រោយជាការខ្ចីបុលមួយ ដែលរាជរដ្ឋាភិបាល មិនអនុញ្ញាតឡើយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |