ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យបង្កើតគ្រុបតេឡេក្រាម ដើម្បីឱ្យពលរដ្ឋងាយស្រួលរាយការណ៍រឿងចរាចរណ៍

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យបង្កើតគ្រុបតេឡេក្រាម ដើម្បីឱ្យពលរដ្ឋងាយស្រួលរាយការណ៍រឿងចរាចរណ៍

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យបង្កើតតេឡេក្រាម (Telegram) ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋរាយការណ៍ និងជួយថតផ្លាកលេខរថយន្តដែលល្មើសច្បាប់ចរាចរណ៍ ដើម្បីផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក។

ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅខេត្តកោះកុង។

សម្តេចតេជោ ហ៊ុន សែន បានណែនាំយ៉ាងដូច្នេះថា៖ «មានបញ្ហាមួយខ្ញុំគួរតែនិយាយដែរ រឿងច្បាប់ចរាចរណ៍ ខ្ញុំសុំថាឯកឧត្តម ស៊ុន ចាន់ថុល ទៅពិភាក្សាជាមួយសម្តេចក្រឡាហោម ថាតើអាចធ្វើបានទេខាងផ្នែកចរាចរណ៍ផ្លូវគោក យើងអនុញ្ញាតឱ្យមានខាងនគរបាលរបស់យើងបង្កើតតេលេក្រាម ឱ្យប្រជាពលរដ្ឋគាត់ជួយថតហើយបញ្ជូនចូលក្នុងគ្រុបតេឡេក្រាម ដែលយើងដាក់ប្រចាំការ ខ្ញុំថាបើធ្វើអាហ្នឹងបាន ហើយអាហ្នឹងជាការផ្តល់មតិ របស់សាធារជនរបស់យើង ដែលផ្តល់មតិមកខ្ញុំថាគួរតែមានការទទួលព័ត៌មាន…! អញ្ចឹងបើយើងប្រើប្រព័ន្ធតេឡេក្រាម អាចជួយយើងបានអ្នកណាល្មើសច្បាប់ យើងថតអ្នកណាល្មើស និងថតទាំងលេខឡាន ដើម្បីបញ្ជូនក្នុងគ្រុបតេឡេក្រាម ឱ្យនគរបាលអនុវត្តច្បាប់…!»

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកទឹកចិត្តឱ្យស្នងការដ្ឋាននគរបាលខេត្ត និងអគ្គស្នងការដ្ឋាននគរបាលជាតិ បង្កើតប្រព័ន្ធតេឡេក្រាម ដើម្បីឱ្យប្រជាពលរដ្ឋជួយថតអ្នកល្មើសចរាចរណ៍។ សម្តេចតេជោបានគូសបញ្ជាក់ថា ប្រព័ន្ធតេឡេក្រាមនឹងអាចជួយសម្រួលដល់ការគោរពច្បាប់ចរាចរណ៍។

សម្រាប់សម្តេចតេជោ ហ៊ុន សែន ការផ្តល់យោបល់ក្នុងការបង្កើតគ្រុបតេឡេក្រាមនេះ គឺដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋថត និងរាយការណ៍ចំពោះបទល្មើសចរាចរណ៍ផ្លូវគោក ជូនដល់សមត្ថកិច្ចជំនាញ ដើម្បីអនុវត្តច្បាប់លើបុគ្គលដែលបានប្រព្រឹត្តិល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសអ្នកបើកបរលើសល្បឿនកំណត់ បើកបរបញ្ច្រាសទិស និងការបើកបរល្មើសច្បាប់ផ្សេងៗទៀត ដែលហេតុបង្កឱ្យមានចំនួនគ្រោះថ្នាក់ចរាចរណ៍បន្តកើនឡើង រហូតមានអ្នកស្លាប់ និងរបួសជាបន្តបន្ទាប់ ជាដើម។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា បច្ចុប្បន្ននេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានបង្កឱ្យមានមនុស្សស្លាប់ច្រើនជាងដោយសារជំងឺកូវីដ១៩ វិញម្តង។ សម្តេចតេជោ ថាឆ្លងជំងឺកូវីដ១៩ អាចព្យាបាលជាសះស្បើយ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍អាចបង្កឱ្យមនុស្សពិកា ឬអាចបាត់បង់ជីវិត។

គួរជម្រាបថា សម្រាប់ករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងនៅប្រទេសកម្ពុជា បច្ចុប្បន្ននេះ ភាគច្រើនកើតមានជារួមគឺ បើកបរលើសល្បឿនកំណត់, បើកបរមិនគោរពសិទិ្ធ ប្រជែងគ្រោះថ្នាក់ និងស្រវឹង ជាដើម។ ខណៈនាថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ១៦លើក ក្នុងនោះស្លាប់ ១៤នាក់ របួស ១៧នាក់ (របួសធ្ងន់១២នាក់)។ រយៈពេល២ថ្ងៃនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣៦លើក បណ្ដាលឱ្យមនុស្សស្លាប់ ២៩នាក់ របួស ៣៩នាក់ (របួសធ្ងន់ ២៩នាក់)៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |