ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យពិនិត្យដាក់ «ទិវានយោបាយឈ្នះឈ្នះ» ថ្ងៃទី២៩ ខែធ្នូ ក្នុងប្រតិទិនប្រចាំឆ្នាំរបស់កម្ពុជា តែមិនឈប់សម្រាក

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យពិនិត្យដាក់ «ទិវានយោបាយឈ្នះឈ្នះ» ថ្ងៃទី២៩ ខែធ្នូ ក្នុងប្រតិទិនប្រចាំឆ្នាំរបស់កម្ពុជា តែមិនឈប់សម្រាក

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បានស្នើឲ្យពិនិត្យ និងដាក់ «ទិវានយោបាយឈ្នះឈ្នះ» ថ្ងៃទី២៩ ខែធ្នូ ក្នុងប្រតិទិនប្រចាំឆ្នាំរបស់កម្ពុជា ដើម្បីរំលឹកដល់ការបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាមផ្ទៃក្នុងកម្ពុជា និងនាំម កនូវសន្ដិភាពពេញផ្ទៃប្រទេស។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មី សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បើទោះបីដាក់ក្នុងប្រតិទិន រំលឹកដល់ «ទិវានយោបាយឈ្នះឈ្នះ» ក៏ពិតមែន ប៉ុន្ដែមិនតម្រូវឲ្យឈប់សម្រាកនោះទេ។

សម្ដេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើជាដើមទុន ដើម្បីរំដោះជាតិចេញពីភ្លើងសង្គ្រាម រហូតមានសុខសន្ដិភាព និងការអភិវឌ្ឍមកដល់បច្ចុប្បន្ននេះ មានប្រសាសន៍បែបនេះថា «ខ្ញុំចង់ស្នើឲ្យពិនិត្យថា យើងអាចដាក់ចូលទៅក្នុងប្រតិទិន ប៉ុន្ដែមិនមែនជាការសម្រាកប្រចាំឆ្នាំទេ។ ឆ្នាំក្រោយការបោះប្រតិទិនដាក់ថា [អបអរសាទរទិវាបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ ឬអបអរសាទរនៃនយោបាយឈ្នះឈ្នះ] ដើម្បីឲ្យដឹងថា ថ្ងៃហ្នឹងគឺជាថ្ងៃដែលយើងសម្រេចបញ្ចប់សង្គ្រាមទាំងស្រុង នាំមកនូវសន្ដិភាព»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា ការបញ្ចប់សង្គ្រាមនាំមកនូវសន្ដិភាពពេញផ្ទៃប្រទេស គ្មានតំបន់ត្រួតត្រាច្រើន មិនមែនជារឿងតួចតាចនោះទេ ពោលជារឿងធំណាស់។ សម្ដេចបានចោទសួរថា តើប្រទេសប៉ុន្មានទៅនៅលើពិភពលោក ដែលកំពុងបន្ដមានសង្គ្រាម? ខណៈកម្ពុជា រយៈពេល២៣ឆ្នាំមកនេះ គ្មានសង្គ្រាមនោះទេ ហើយបានបង្កឱកាសឲ្យកសាងសេដ្ឋកិច្ចសង្គម អត្រានៃភាពក្រីក្រធ្លាក់ចុះ កំណើតសេដ្ឋកិច្ច៧ភាគរយ ក្នុងរយៈពេល២០ឆ្នាំជាប់គ្នា។

បើទោះបីមិនអនុញ្ញាតឲ្យឈប់សម្រាកក៏ពិតមែន ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ត្រូវរៀបចំពិធីអបអរសាទរ «ទិវានយោបាយឈ្នះឈ្នះ» ជារៀងរាល់ឆ្នាំ នៅវិមានឈ្នះឈ្នះ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

យ៉ាងណាមិញ សម្ដេចតេជោ ហ៊ុន សែន ក៏ឆ្លៀតគូសរំលេចបន្ថែមដែរថា អ៊ុនតាក់ បានចំណាយលុយប្រមាណ២ពាន់លានដុល្លារ ដើម្បីរៀបចំការបោះឆ្នោតនៅកម្ពុជា សំដៅបញ្ចប់សង្គ្រាមផ្ទៃក្នុង ប៉ុន្ដែការនេះមិនសម្រេចនោះទេហើយអ៊ុនតាក់ បានដកកងទ័ពចេញពីកម្ពុជា ដោយបន្សល់ទុកនៅសង្គ្រាមដដែល។ សម្ដេចអះអាងថា មានតែនយោបាយឈ្នះឈ្នះរបស់សម្ដេចប៉ុណ្ណោះ ដែលបញ្ចប់សង្គ្រាមបានទាំងស្រុងនៅទូទាំងផ្ទៃប្រទេសកម្ពុជា។

សូមជម្រាបថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ មានរយៈពេល២៣ឆ្នាំហើយ ដែលកម្ពុជា រកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើងតាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

នយោបាយឈ្នះឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលនឹងនាំមកនូវការធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចិរីភាព៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |